BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ចូលកាន់តំណែងជាប្រធានG-7

ថ្ងៃអាទិត្យ, 02 ខែមករា 2022 09:54  គុន ច័ន្ទរដ្ឋា

2022-01-02 09.49.59 (1)

Germany-

ក្នុងអម្លុងពេលជាប្រធាននៃG-7 អាល្លឺម៉ង់មានផែនការផ្តោតទៅលើរឿងធំៗជាច្រើនជាមួយនឹងនយោបាយអាកាសធាតុដែលជាវិស័យអាទិ៍ភាព។ ពាក់ព័ន្ធទៅនឹងជម្ងឺរាតត្បាតពិភពលោកកូវីដនិងជាមួយរុស្សីនិងចិនដែលនឹងត្រូវយកទៅដាក់នៅក្នុងរបៀបវារៈនៃការប្រជុំG-7។ នៅមុនពេលបុណ្យណូអែល អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffens Hebestreit បានបញ្ចេញឲ្យដឹងថាស្លាកសញ្ញា ដែលជានិម្មិត្តរូបនៃG-7ក្នុងឆ្នាំ២០២២ គឺអក្សរGនិងលេខ7ពណ៌ស ដូច្នេះវានឹងរួមគ្នាក្លាយទៅជាសណ្ឋានដ៏សាមញ្ញមួយនៅលើពណ៌ខៀវចាស់ដែលនៅពីក្រោយ។

“G-7 Germany 2022”នឹងសរសេរនៅពីក្រោម តែប៉ណ្ណោះ” ។ រចនាបទនេះវានឹងផ្តោតទៅលើសារៈសំខាន់ក្នុងគោលបំណងដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ទៅលើកម្មវិធីការងារដែលយើងបានរៀបចំដោយខ្លួនឯងសំរាប់ភាពជាប្រធាននេះ “Hebestreit នបាននិយាយ។ G-7 ឬ ក្រុមនៃប្រទេសឧស្សាហកម្មទាំង7ដែលរួមមាន US, Canada,Japan,France, UK ,Italy, និងGermany ។ នៅពេលដែលប្រទេសបានរួបរួមគ្នានៅក្នុងឆ្នាំ១៩៧០ ពួកគេជាប្រទេសឧស្សាហកម្មដែលធំជាងគេនៅក្នុងពិភពលោក ហើយប្រធានបទដែលគ្របដណ្តប់គឺសេដ្ឋកិច្ច។

2022-01-02 09.49.53

សព្វថ្ងៃនេះ G-7 មានការពាក់ព័ន្ធទៅនឹងរឿងអន្តរជាតិធំៗដែលទាមទារឲ្យមានវិធីសាស្ត្រពហុភាគឺ។ រឿងជាច្រើនដែលបានជជែកនិងពិភាក្សារនៅក្នុងអម្លុងពេលដែលUK ជាប្រធាននៅក្នុងឆ្នាំ២០២១ នឹងត្រូវយកមកធ្វើជាបន្តចាប់តាំងពីខែមករានៅពេលដែលអាល្លឺម៉ង់បានក្លាយទៅជាប្រធាន។ ជាពិសេស ការប្រយុទ្ធប្រឆាំងទៅនឹង ជម្ងឺរាតត្បាតពិភពលោក កូវីដ-19  ដែល២ឆ្នាំកន្លងមកហើយមិនបានបង្ហាញនូវសញ្ញាស្រាកស្រាន ដែលនៅតែជាការខ្វាយខ្វល់ដ៏ខ្លាំងក្លា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ G-7 បានជួបប្រជុំគ្នាជាចុងក្រោយនៅចុងខែវិច្ឆិការ។

នៅក្នុងកិច្ចប្រជុំនាទីក្រុងឡុងដ៏កាលពីខែមិថុនា មេដឹកនាំG-7បានព្រមព្រៀងគ្នាធ្វើវិភាគទានវ៉ាក់សាំងផ្តល់ទៅឲ្យប្រទេសដែលកំពុងអភិវឌ្ឍន៍ចំនួន២,៣ពាន់លានដូសនៅចុងឆ្នាំ២០២២។ អាល្លឺម៉ង់គឺជាប្រទេសធំទី២ដែលបានផ្តល់អំណោយវ៉ាកសាំងនៅក្នុងសម្ព័ន្ធមិត្តទៅដល់ការចាក់វ៉ាក់សាំងរបស់ Covax។ នៅក្នុងអម្លុងពេលជាប្រធានG-7 អាល្លឺម៉ង់ រដ្ឋាភិបាលអាល្លឺម៉ង់ចង់កែរទម្រង់នយោបាយការបរទេសឲ្យបានច្រើនជាងពីមុនតាមរយៈ "ការសន្ទនាដោយស្ថាបនា"។ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងមើលឃញថាអាមេរិកដើរតួរនាទីបង្វិលខ្លួន យើងនឹងគាំទ្រនយោបាយរបស់លោកប្រធានាធិបតីរបស់ លោកBiden។

 

 


ថ្ងៃអាទិត្យ, 02 ខែមករា 2022 09:54  គុន ច័ន្ទរដ្ឋា