Washington, AP-
រដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រជាជាតិ ដែលធំជាងគេក្នុងពិភពលោក កំពុងតែលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់វានៅលើសន្តិសុខប្រងឥន្ធនៈ និងម្ហូបអាហារពិភពលោក នៅពេលដែលគេជួបគ្នានៅក្នុងឥណ្ឌូណេស៊ីក្នុងសប្តាហ៍នេះ។ នៅមានទៀត ជំនួសឲ្យការផ្តល់នូការឯកភាព ការជជែកគ្នាវានឹងធ្វើឲ្យមានភាពអាក្រក់អាក្រី និងការបែកបាក់ដោយសារលើសង្រ្គាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានប្រុងប្រៀបនឹងចូលរួមក្នុងកិច្ចប្រជុំ G-20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ដែលនឹងបង្កើតនូវឆាកសំរាប់កិច្ចប្រជុំមេដឹកនាំកំពូល G-20 នៅទីកន្លែងដដែលក្នុងខែវិច្ឆិកា។
វាជាការជួបជាលើកទី១រវាង Blinken និង Lavrov ដែលស្ថិតនៅក្នុងបន្ទប់ជាមួយគ្នាក្នុងទីក្រុងដូចគ្នា បន្ទាប់ពីខែមករា មិនមានការការចង្អុលបង្ហាញថា អ្នកទាំង២ នឹងជួបគ្នាដាច់ដោយឡែក ប៉ុន្តែទោះបីជា គ្មានការជួបគ្នាមួយទល់នឹងមួយជាមួយនឹង Lavrov និង Blinken ក៏អ្នកទាំង២ អាចនឹងពិបាកស្វែងរកការជួបជជែកគ្នានៅក្នុងស្ថានភាពដ៏លំបាកនេះ។ ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារ៍ថា Blinken នឹងជួបជជែកដាច់ដោយឡែកជាមួយ Wang Yi នៅក្នុងពេលមួយដែលមានភាពតានតឹងរវាងទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ដែលកាន់តែធ្ងន់ធ្ងរទៅៗដោយសារតែទំនាក់ទំនងរវាងទីក្រុង ប៉េកាំងនិងមូស្គូ។
រឿងមួយផ្សេងទៀត វាក៏មិនដូចការជួបប្រជុំថ្មីៗនេះជាមួយនឹងដៃគូរ NATO និងដៃគូរដ៏ទៃទៀតដែលមានផ្នត់គំនិតស្រដៀងគ្នា Blinken នឹងបានជួបដោយខ្លួនឯងក្នុងចំណោមមេដឹកនាំ និងអ្នកការទូតដ៏ទៃទៀត មកពីប្រទេសជាច្រើនដែលមានវិធីសាស្ត្រខុសគ្នាពីអាមេរិកចំពោះអ៊ុយក្រែន និងមានការខ្វាយខ្វល់អំពីផលប៉ះពាល់ទៅលើពួកគេ។ មន្ត្រីអាមេរិកនិយាយថា ក្រៅពីជួបជាមួយ Wang, Blinken នឹងជួបជជែកជាទ្វេរភាគីក្នុងកោះ Bali ជាមួយសមភាគីមកពីប្រទេសដែលអាចមើលមុខគ្នាចំជាមួយនឹងបស្ចឹមប្រទេស លើការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដែលជាការកត់សំគាល់គឺឥណ្ឌា ដែលបានបង្កើនការទិញប្រេងរុស្សី ដែលទោះបីជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានព្យាយាមច្របាច់ករុស្សី ក្នុងការរកប្រាក់ចំណូលក៏ដោយ។
នៅក្នុងការប្រកាសថា Blinken នឹងជួបជាមួយ Wang Yi នៅកោះ Bali ក្រសួងការបរទេសអាមេរិកបាននិយាយតិចណាស់អំពីលទ្ធភាពដែលលោកត្រូវជួបជាមួយ Lavrov ដោយសហរដ្ឋអាមេរិកបានជៀសវាង បន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែន។ “យើងចង់ឃើញរុស្សីមានភាពច្បាស់លាស់អំពីការទូត” អ្នកនាំពាក្យក្រសួងការបរទេស Ned Price បាននិយាយ “យើងមិនទាន់ឃើញវានៅឡើយទេ យើងចង់ឲ្យរុស្សីផ្តល់ឲ្យយើងនូវហេតុផលមួយដែលស៊ីគ្នាទៅមូលដ្ឋានទ្វេរភាគីមួយជាមួយពូកគេ” ប៉ុន្តែជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov រឿងមួយដែលយើងមើលឃើញចេញពីទីក្រុងមូស្គូ គីភាពច្រងេងច្រងាងជាច្រើននិងការឈ្លានពានប្រឆាំងទៅនឹងប្រជាពលរដ្ឋ និងប្រទេសអ៊ុយក្រែន៕