BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកភាពរបស់រុស្សីក្នុង G-20 អាចនឹងត្រូវដកហូតដោយអាមេរិក និងសម្ព័ន្ធមិត្ត

ថ្ងៃពុធ, 23 ខែមីនា 2022 17:45  គុន ច័ន្ទរដ្ឋា

P034815001801-858444-800x450

Washington -USA-

ប្រភពដែលពាក់ព័ន្ធទៅនឹងការពិភាក្សាបានប្រាប់ Reuters កាលពីថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២ ថាការប៉ុនប៉ងនេះទំនងជាអាចមានការ វ៉េតូ ពីប្រទេសដ៏ទៃទៀតនៅក្នុងក្លិបដែលរួមមានចិន ឥណ្ឌា អារ៉ាប់ប៊ីសាអ៊ូឌីត ដែលនឹងអាចនាំឲ្យមានការមិនចូលរួមប្រជុំនៅក្នុង G-20 នៅក្នុងឆ្នាំនេះ។ G-20 ដែលមានសមាជិកដ៏តិចតួចនៃក្រុម G-7 ដែលមានសហរដ្ឋអាមេរិក, បារាំង, អាលឺម៉ង់, អុីតាលី, កាណាដា, ជប៉ុន និងអង់គ្លេស គឺជាវេទិការអន្តរជាតិដ៏សំខាន់សំរាប់កិច្ចប្រតិបត្តិការណ៍គ្រប់យ៉ាងចាប់ផ្តើមតាំងពីរឿងបំរែបំរួលអាកាសធាតុ រហូតទៅដល់បំណុលឆ្លងប្រទេស។

រុស្សីកំពុងប្រឈមនឹងការប្រយុទ្ធដ៏ស្លាប់រស់នៃទណ្ឌកម្មអន្តរជាតិ ដែលដឹកនាំដោយប្រទេសលោកខាងលិច ដែលមានគោលបំណងដាក់រុស្សីឲ្យនៅឯកោពីសេដ្ឋកិច្ចពិភពលោក រួមបញ្ចូលទាំងការបិទយ៉ាងជិតដ៏គួរឲ្យកត់សំគាល់នៃប្រព័ន្ធផ្ទេរប្រាក់ពីធនាគារពិភពលោកដែលហៅថា SWIFT តាមប្រព័ន្ធសារនិងបំរាមហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយធនាគារកណ្តាល។ "មានការពិភាក្សាអំពីថា តើវាជារឿងសមរម្យទេដែលត្រូវឲ្យរុស្សីស្ថិតនៅជាសមាជិកនៃក្រុមG-20" ប្រភពនៃមន្ត្រីជាន់ខ្ពស់ G-7 ម្នាក់បាននិយាយ "បើសិនជារុស្សីនៅតែស្ថិតនៅក្នុងក្រុមនេះ វានឹងក្លាយទៅជាអង្គការដែលគ្មានន័យ"។

នៅពេលដែលសួរថាតើ លោកប្រធានាធិបតី Joe-Biden នឹងធ្វើសកម្មភាពដើម្បីរុញរុស្សីឲ្យចេញផុតពី G-20 នៅពេលដែលលោកជួបជាមួយសម្ព័ន្ធមិត្តនៅក្នុងទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ  ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារ៍ថា “យើងជឿថាវាមិនមែនជារឿងធម្មតាទេសំរាប់រុស្សីនៅក្នុងវិទ្យាស្ថានអន្តរជាតិ និងស្ថិតនៅក្នុងសហគមន៍អន្តរជាតិ” ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកមានផែនការពិភាក្សាជាមុនជាមួយនឹងសម្ព័ន្ធមិត្តមុននឹងធ្វើសេចក្តីប្រកាស។

ប្រភពសហគមន៍អឺរ៉ុបបានបញ្ជាក់ដាច់ដោយឡែកអំពីការជជែកនៃឋានៈរបស់រុស្សីក្នុងការជួបប្រជុំក្នុងពេលខាងមុខនៃ G-20 ដែលមានប្រធានប្តូរវេនដែលមានឥណ្ឌូនេស៊ីជាប្រធានក្នុងឆ្នាំនេះ។ "គេបានប្រាប់ទៅឥណ្ឌូណេស៊ីរួចហើយថា វត្ត្មមានរបស់រុស្សីក្នុងកិច្ចប្រជុំ G-20 ឆ្នាំនេះវានឹងជាបញ្ហាសំរាប់ប្រទេសសមាជិកអឺរ៉ុប ទោះជាយ៉ាងណាក៏ដោយមិនទាន់មានការបញ្ជាក់ជាផ្លូវការពិនិតិវិធីផ្លូវការណ៍នៅឡើយក្នុងការបណ្តេញរុស្សីនោះទេ៕


ថ្ងៃពុធ, 23 ខែមីនា 2022 17:45  គុន ច័ន្ទរដ្ឋា