Rome-
រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានព្រមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាកុំឲ្យលូកដៃចូលក្នុងរឿងតៃវ៉ាន់បើយោងទៅតាមសារព័ត៌មានមួយដែលបានបញ្ចេញឲ្យដឹងប៉ុន្មានម៉ោងមុនលោកចូលប្រជុំក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20 នៅទីក្រុងរ៉ូម។ “ ថ្មឺៗនេះ សហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀតបានប៉ុនប៉ងធ្វើឲ្យបានជោគជ័យក្នុងការទម្លុះទម្លាយរឿងតៃវ៉ាន់ ដែលជាការបំពារបំពានទៅលើការធានានៃនយោបាយដែលគេបានធ្វើនៅពេលដែលគេបានបង្កើតឲ្យមានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតុចិន។
" បើសិនជាគេមិនអាចបញ្ឍប់នូវគោលការណ៍ចិនតែមួយកាលពី៥០ឆ្នាំកន្លងទៅវារិតតែពិបាកនិងមិនអាចធ្វើទៅបាននៅក្នុងពិភពលោកសព្វថ្ងៃនេះនៃសតវត្សរ៍ទី២១ " " បើសិនជាគេនៅតែជំរុញទៅមុខទោះជាយ៉ាងណាក៏ដោយ ប្រាកដណាស់ពួកគេនឹងបង់ក្នុងតម្លៃមួយដូចដែលគេបានធ្វើ "។ ពាក្យសំដីរបស់លោកបានបន្លឺចេញមកចំពេលដែលភាពតានតឹងបានកើនឡើងរវាងចិននិងលោកខាងលិចនៅក្នុងពេលដែលលោកបានផ្តល់កិច្ចសម្ភាសន៍មួយដល់ CNN ក្នុងសប្តាហ៍នេះ ។ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-Wen បានទទួលស្គាល់ថាមានបុគ្គលិកយោធាអាមេរិកនៅលើកោះដែលត្រួតត្រាដោយខ្លួនឯងនេះ ដែលប៉េកាំងបានចាត់ទុកថាជាទឹកដីរបស់ខ្លួន។
អន្តរាគមន៍របស់លោក Wang បានលេចចេញមកខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់លោក Joseph Wu កំពុងតែធ្វើទស្សនកិច្ចនៅអឺរ៉ុប។ កាលពីថ្ងៃព្រហស្បត៍និងថ្ងៃសុក្រ Wu បានជួបជាមួយមន្ត្រីនិងសមាជិកសភា អឺរ៉ុប ព្រមទាំងបានថ្លែងទៅកាន់ក្រុមសមាជិកសភាពិភពលោកដែលប្រឆាំងនឹងទីក្រុងប៉េកាំងដែលបានជួបជុំគ្នានៅទីក្រុងរ៉ូមតាមរយៈការភ្ជាប់តាមវីឌីអូ។ Wu បាននិយាយថា លោកបានជួបប្រជុំដែលជារង្វាន់មួយពីសមាជិកសភាអឺរ៉ុបដោយលោកបាននិយាយទៀតថា “ តៃវ៉ាន់មិនមែននៅម្នាក់ឯងទេ” ។
លោកបានសុំឲ្យពួកគេគាំទ្រទំនាក់ទំនងនៃការវិនិយោគរវាងតៃវ៉ាន់និងអឺរ៉ុប ដែលគណៈកម្មាធិការអឺរ៉ុបមានការស្ទាក់ស្ទើរដើម្បីចាប់ផ្តើមធ្វើការពិភាក្សារដោយខ្លាចទីក្រុងប៉េកាំងមានការអាក់អន់ចិត្ត។