BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំG-20ជួបគ្នាបន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ,ផ្តោតទៅលើបញ្ហាបរិស្ថានកូវីដ១៩និងសេដ្ឋកិច្ច

ថ្ងៃអាទិត្យ, 31 ខែតុលា 2021 08:35  គុន ច័ន្ទរដ្ឋា

2021-10-31 08.27.05-2

មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ បានចាប់ផ្តើមធ្វើការជជែកគ្នាក្នុងរយៈពេល២ថ្ងៃចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលគេបានចាប់ផ្តើមដឹងថាមានការគំរាមកំហែងអំពីបញ្ហាបម្រែបម្រួលបរិស្ថាន ប៉ុន្តែហាក់ដូចជាអល់អែកដោយមិនបានធ្វើការតាំងចិត្តជាថ្មីដើម្បីសម្រួលនូវបញ្ហាកំដៅនៃពិភពលោកនោះទេ។

ពង្រាងនៃសេចក្តីថ្លែងការណ៍ ដែលបានឃើញដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថាប្រទេសធំៗជាច្រើនទំនងដូចជាយកចិត្តទុកដាក់តិចតួចចំពោះការអះអាងពីពេលមុនលើសកម្មភាពបរិស្ថានខណៈដែលខកខានមិនបានរៀបចំនូវមុខព្រួញថ្មីដែលសកម្មជនបាននិយាយថា វាមានសារៈសំខាន់ក្នុងការការពារមហន្តរាយបរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ ក៏មានរីកចម្រើនទៅលើផ្នែកផ្សេងៗ ដែលមេដឹកនាំទាំងនោះបានប្រកាសគាំទ្រជាសាធារណៈលើកិច្ចព្រមព្រៀងក្នុងការយកពន្ធជាអប្បបរិមាដោយប្រទេសទាំងអស់អាចនឹងប្រមូលពន្ធពីក្រុមហ៊ុនសាជីវកម្មចាប់តាំងពីឆ្នាំ២០២៣ ដែលជាកិច្ចព្រមព្រៀងគួរឲ្យចាប់អារម្មណ៍ក្នុងគោលបំណងដើម្បីបញ្ឍប់មុខរបរជំនួញធំៗក្នុងការលាក់បំពួនប្រាក់ចំណេញរបស់ខ្លួនពីការប្រមូលពន្ធ។

មេដឹកនាំទាំងអស់ក៏បានត្រូវគេរំពឹងផងដែរថា នឹងធ្វើការគាំទ្រនូវផែនការចាក់វ៉ាក់សាំងឲ្យបាន៧០%នៃចំនួនប្រជាពលរដ្ឋលើពិភពលោកប្រឆាំងទៅនឹងមេរោគកូវីដ-19ឲ្យបានមុនពាក់កណ្តាលឆ្នាំ២០២២និងបង្កើតក្រុមការងារដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺរាតត្បាតពិភពលោកក្នុងពេលអនាគត។ “ ពីជម្ងឺរាតត្បាតពិភពលោក ទៅដល់បំរែបំរួលបរិស្ថាន,ការប្រមូលពន្ធឲ្យបានស្មើភាពនិងត្រឹមត្រូវ វាជារឿងសាមញ្ញបំផុតតែមិនមែនជាជំរើសដែលយើងត្រូវធ្វើតែឯកឯងនោះទេ” លោកនាយករដ្ឋមន្ត្រី អុីតាលី Mario Draghiបានថ្លែងនៅក្នុងការបើកអង្គប្រជុំ។

ប្លុក G-20 ដែលមាន ប្រេសុីល ចិន ឥណ្ឌា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលមានថវិការប្រមាណ៨០%នៃផលទុនសារុបពិភពលោក, ៦០%នៃចំនួនប្រជាពលរដ្ឋក្នុងពិភពលោកនិងដែលជាការប៉ាន់ស្មាន៨០%ក្នុងការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោក។


ថ្ងៃអាទិត្យ, 31 ខែតុលា 2021 08:35  គុន ច័ន្ទរដ្ឋា