នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី Fumo Kishida បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅឯទីស្នាក់ការគណបក្ស បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះអាសនៈភាគច្រើន (ធ្វើរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Komeito) នៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោតជាសាកល។ លោកនាយករដ្ឋមន្ត្រី បានធ្វើឲ្យមានភាពរឹងមាំក្នុងការទទួលបានជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងការបោះឆ្នោត បានផ្តល់ជាសញ្ញាកាលពីថ្ងៃច័ន្ទថា លោកនឹងបន្តនូវនយោបាយការពារជាតិដើម្បីឲ្យចិនមានការរួញរា, បំរែបំរួលអាកាសធាតុ និងពន្លឿននូវភាពសះស្បើយពីជម្ងឺរាតត្បាតពិភពលោក។
គណបក្សអភិរក្សនិយម ប្រជាធិបតេយ្យសេរីក្រោមការដឹកនាំរបស់លោកលោក Kishida បានជំនះទៅនឹងការទស្សន៍ទាយដោយបានចាប់យកនូវជ័យជំនះជាគណបក្សតែមួយ ដែលបានទទួលសំលេងភាគច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលជ័យជំនះនេះបានធ្វើឲ្យកាន់តែទទួលបានការគាំទ្របន្ថែមទៀត ក្នុងនាមលោកជាប្រធានគណបក្សមួយដែលពិបាកគ្រប់គ្រង និងផ្តល់ឲ្យលោកនូវសេរីភាពយ៉ាងពេញលេញក្នុងរដ្ឋសភា ក្នុងការដោះស្រាយបញ្ហាជម្ងឺរាតត្បាតដែលជាវិស័យអាទិ៍ភាព ជាមួយនឹងការផ្តល់នូវថវិការបន្ថែមទៀត។
មានអ្នកខ្លះមានការភ័យខ្លាចថា លោក Kishida អាចនឹងនៅនៅក្នុងអំណាចតែក្នុងរយៈពេល១ខែប៉ុណ្ណោះ និងអាចក្លាយទៅជានាយករដ្ឋមន្ត្រីម្នាក់ទៀតរបស់ប្រទេសជប៉ុនដែលកាន់អំណាចក្នុងរយៈពេលខ្លី ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនឹងអនុញ្ញាតិឲ្យលោកអាចប្រថាប់ត្រានៃគោលនយោបាយរបស់លោក មុនពេលដែលមានការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងរដូវក្តៅនាពេលខាងមុខ។
ជ័យជំនះដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យសេរីនៅក្នុងការបោះឆ្នោតនៃរដ្ឋសភាបានសម្រួលផងដែរ ចំពោះការភ័យខ្លាចនៅក្នុងទីផ្សារនៃការចេញលក់នូវប័ណ្ណបំណុលដ៏ច្រើនក្រាស់ក្រែល ពីព្រោះវានឹងទំនងជាបន្ថយនូវសម្ពាធចំពោះ Kishida ដែលអាចធ្វើឲ្យមានអតិផរណារលើកញ្ចប់ថវិការសំរាប់ដោះស្រាយបញ្ហាជម្ងឺឆ្លង៕