Tokyo-
គណបក្សកាន់អំណាចជប៉ុនបានបោះឆ្នោតជ្រើសតាំងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស Fumo Kishida ជាមេដឹកនាំរបស់គណបក្សកាលពីថ្ងៃពុធទី២៩ខែកញ្ញាដែលនឹងធ្វើឲ្យលោកក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី៣លើពិភពលោក។ ជាមនុស្សនិយមកណ្តាលនិងមានពាក្យសំដីទន់ភ្លន់លោកបានយកឈ្នះប្រធានទទួលបន្ទុកការចាក់វ៉ាក់សាំង លោកToro Kono នៅក្នុងការប្រកួតប្រជែងដ៏ប្រកៀកប្រកិតនិងមិនធម្មតាមួយ ដើម្បីបន្តវេនពីលោកនាយករដ្ឋមន្ត្រី Yashihide Suga ដែលបានធ្វើការសំរេចចិត្តចុះចេញពីតំណែងបន្ទាប់ពីកាន់អំណាចទើបតែបានមួយឆ្នាំ។
លោកKono អាយុ៥៨ឆ្នាំ ដែលធ្លាប់បានទៅសិក្សារនៅសហរដ្ឋអាមេរិកនិងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងក្រសួងការបរទេស ត្រូវបានគេមើលឃើញថាជាមនុស្សឯករាជ្យនិងមានប្រជាប្រីយ៍ភាពក្នុងចំណោមសាធារណជនចំណែកលោក Kishida ដែលមានអាយុ ៦៤ឆ្នាំ ដែលមានចរិតឬកពារសុភាពរាបសារទន់ភ្លន់និងជាមនុស្សដែលមានការគាំទ្រខ្លាំងក្លាពីសមាជិកគណបក្សនៅក្នុងរដ្ឋសភា ។ទូរទស្សន៍ NHK បានបញ្ចេញឲ្យដឹងថាលោក Kono បានទទួលសន្លឹកឆ្នោត ៣៩ លើ ៤៧ នៃសន្លឹកឆ្នោតដែលបោះដោយមន្ត្រីក្នុងចំណោមគណបក្សឯគូរប្រជែងរបស់លោកគឺលោក Kishida បានទទួលសន្លឺកឆ្នោតតែ៨សន្លឹកដែលនៅសល់ប៉ុណ្ណោះ។
សន្លឹកឆ្នោតសារុបមាន ៤២៩ សន្លឹក ដែលសមាជិសភាក្នុងគណបក្សចំនួន៣៨២រូបនិងមន្រ្តីក្នុងគណបក្សចំនួន៤៧រូបបានទទួលម្នាក់មួយសន្លឹកដើម្បីបោះឆ្នោតនៅជុំទី២។ បេក្ខជន២រូបផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែងនៅក្នុងតំណែងដ៏ខ្ពស់នេះដែរគឺអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Sanaa TaKaichi ដែលមានអាយុ ៦០ឆ្នាំ ជាក្រុមអភិរក្សនិងលោក Shikoku Nodaដែលមានអាយុ៦១ឆ្នាំជាក្រុមសេរីនិយម។
នាយករដ្ឋមន្ត្រី Suga បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថាលោកនឹងចុះចេញពីតំណែងប្រធានគណបក្សបន្ទាប់ពីលោកបានកាន់តំណែងទើបតែបាន១ឆ្នាំ ។ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីរួមមានទាំងលោក SuGa លោក Shinzo Abe ក៏បានអញ្ជើញមកចូលរួមដើម្បីធ្វើការបោះឆ្នោតនៅសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ ប្រហែលជាជាម៉ោង១រសៀល (ម៉ោង១២ ម៉ោងនៅសឹង្ហបុរី)។
នៅក្នុងពេលនេះការប្រកួតប្រជែងដើម្បីឲ្យក្លាយទៅជាមេដឹកនាំប្រទេសមានការប្រកៀកប្រកិតគ្នាខ្លាំងមែនទែន,ដោយសារតែភាគច្រើននៃភាគីនៅក្នុងគណបក្សមិនបានរួបរួមគ្នាហើយបោះឆ្នោតទៅតាមឆន្ទះរៀងៗខ្លួន។