Reuters-
ចិនបានបញ្ចេញនាវាផ្ទុកយន្តហោះទី៣កាលពីថ្ងៃសុក្រ ដែលជាការផលិតនិងរចនាបទនៅក្នុងស្រុកដែលមានឈ្មោះថា Fujian ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋបានរាយការណ៍ ដែលជាការបញ្ជូននូវសេចក្តីថ្លែងការណ៍មួយ ដែលមានគោលបំណងផ្ញើរទៅមហាអំណាច ដែលជាគូរប្រជែងរួមមានសហរដ្ឋអាមេរិក ខណៈដែលគេកំពុងបន្តធ្វើទំនើបកម្មយោធារបស់គេ។ ស្រា Champagne ខ្សែរចំរុៈពណ៌ កាណុងបាញ់ទឹក ហើយនិងផ្សែងត្រូវបានគេយកមកប្រើ ដើម្បីអបអរសាទរនូវការបញ្ចេញនូវនាវាផ្ទុកយន្តហោះថ្មី នៅក្នុងនៅកំពង់ផែ Jiangnan នៅក្នុងក្រុងសៀងហៃ។
បុគ្គលិកដែលជានាវិកចិនជាច្រើននាក់ បានឈរតម្រង់ជួរនៅខាងមុខនាវា និងបានច្រៀងបទចម្រៀងភ្លេងជាតិនៅក្នុងពិធី ដែលមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ រួមបញ្ចូលទាំងលោក Xi Qiliang អនុប្រធានគណកម្មាធិការកណ្តាលយោធា។ នាវាផ្ទុកយន្តហោះនេះមានទ្រង់ទ្រាយដែលមានបណ្តោយវែងរាងដូចជាជំពាមសំរាប់យន្តហោះឡើងចុះ បើយោលទៅតាមប្រព័ន្ធផ្ស័ព្វផ្សាយ។ Fujiang នឹងចូលរួមជាមួយនាវា Shandong ដែលបានចេញធ្វើសកម្មភាពនៅចុងឆ្នាំ២០១៩ និង Liaoning ដែលចិនបានទិញរបស់ចាស់ពីអ៊ុយក្រែន ក្នុងឆ្នាំ១៩៩៨ និងបានតម្លើងវាឡើងវិញនៅក្នុងស្រុក។
មានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ដែលមាននាវាផ្ទុកយន្តហោះចំនួន១១គ្រឿង ដែលមាននាវាដូចនេះច្រើនជាងគេ លំដាប់ក្រោយចិនគឺអង់គ្លេសដែលមាននាវាផ្ទុកយន្តហោះ២គ្រឿងនៅក្នុងប្រតិបត្តិការណ៍។ ការបញ្ចេញនូវនាវាផ្ទុកយន្តហោះ Fujiang បានបង្ហាញនូវការកើនឡើងនៃសមត្ថភាពរបស់ចិន ក្នុងពេលដែលភាពតានតឹងកំពុងតែកើនឡើងជាមួយសហរដ្ឋអាមេរិកលើរឿងតៃវ៉ាន់ និងការអះអាងរបស់ចិនលើសមុទ្ទចិនខាងត្បូង។ នាវាផ្ទុកយន្តហោះថ្មីនេះត្រូវបានដាក់ឈ្មោះ Fujiang ដែលជាខេត្តដែនកោះមួយដែលស្ថិតនៅចំពីមុខច្រកចេញចូលតៃវ៉ាន់ ហើយក៏ជាទីតាំងនៃទីបញ្ជាការកងទ័ពប្រជាជនចិនផងដែរ។
តៃវ៉ាន់គឺជាកោះដែលគ្រប់គ្រងដោយខ្លួនឯងតាមលក្ខណៈប្រជាធិបតេយ្យ។ ប៉ុន្តែចិនបានពិចារណារថា តៃវ៉ាន់គឺជាបូរណភាពដែនដីរបស់ខ្លួន ហើយមិនដែលបដិសេធក្នុងការប្រើប្រាស់កងកម្លាំងយោធា ដើម្បីនាំយកកោះនេះមកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួននោះទេ។ ប៉ុន្តែតៃវ៉ាន់បានប្រឆាំងដាច់ខាតទៅនឹងផែនការរបស់ចិនក្នុងការចង់បង្រួបបង្រួមឬក៏ចាប់យកដោយយោធា លោកប្រធានាធិបតី Jo3- Biden ក៏បានប្តេជ្ញាថានឹងការពារតៃវ៉ាន់បើសិនជាចិនប្រើកំលាំង តែនៅតែទទទួលស្គាល់នយោបាយចិនតែមួយ៕