BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្ត Ford F-150 Lightning មានការកក់ទុកមុនជិតដល់ 200,000 គ្រឿងហើយ

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 13:32  BeeTube News

photo_2021-12-10_13-20-14c (1)

ក្រុមហ៊ុន Ford មានអ្នកចាប់អារម្មណ៍ជាច្រើនសម្រាប់រថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ហើយឥឡូវនេះ វានឹងចាប់ផ្តើមផ្លាស់ប្តូរការកក់ទុកមុន ទៅការបញ្ជាទិញវិញ។

កាលពីថ្ងៃពុធ ក្រុមហ៊ុន Ford បានបញ្ជាក់ពីការសហការជាមួយ Roadshow ហើយបាននិយាយថា ការកក់ទុកមុនត្រូវបានបិទនៅថ្ងៃទី 8 ខែធ្នូ ដើម្បីត្រៀម ខ្លួន សម្រាប់ ទទួលការ បញ្ជាទិញ ដែល បើក នៅ ថ្ងៃ ទី ២២ ខែ មករា ឆ្នាំក្រោយ។
ដំណឹងនៃការបិទការកក់ទុកមុននេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley ដែលបាននិយាយថា នៅសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តមានមនុស្សជិត 200,000 នាក់ ដែលចាប់អារម្មណ៍លើរថយន្តភីកអាប់អគ្គិសនីមួយនេះ។ វាមិនច្បាស់ថា ការផលិត F-150 Lightning នឹងមានការកើនឡើងលឿនប៉ុណ្ណានោះទេ ប៉ុន្តែរាល់ការកក់ទុកមុនដែលផ្លាស់ប្តូរទៅជាការបញ្ជាទិញវិញ នឹងមកដល់ដៃអតិថិជននៅក្នុងឆ្នាំ 2022 នេះ។

យើងអាចមើលឃើញ ការបញ្ជាទិញទាំងនេះ នឹងមានការកើនឡើងនៅឆ្នាំ 2023 ជាអប្បបរមា។ តាមពិតទៅ ក្រុមហ៊ុន Ford បាននិយាយកាលពីមុនថា វានឹងមិនអាចឈានដល់ការផលិតរថយន្តភីកអាប់អតិបរិមាក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ជាមួយនឹងផែនការតម្លើងរថយន្តចំនួន 80,000 គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ 2024។ នោះគឺជាការរារាំងការវិនិយោគផ្សេងទៀត ដើម្បីបង្កើនកម្លាំងពលកម្ម និងផលិតភាព។

រថយន្តនេះ នឹងក្លាយជាការសាកល្បងសម្រាប់ការទទួលយករថយន្តប្រភេទ EV នេះឲ្យកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ចាប់ផ្តើមងាកចេញពីការផលិតរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង។ សព្វថ្ងៃនេះប្រហែល 2% នៃរថយន្តថ្មីដែលបានលក់ គឺជារថយន្តប្រភេទ EV ។ ពេលវេលានឹងប្រាប់ថា តើរថយន្តដែលលក់ដាច់បំផុតរបស់អាមេរិក F-150 អាចជួយជំរុញតួលេខនោះដែរឬទេ៕

photo_2021-12-10_13-20-15m

អត្ថបទដកស្រង់ពី Sean Szymkowski 
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 13:32  BeeTube News