BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់នឹងបញ្ចប់តាមផែនការនៅចុងត្រីមាសទី១ឆ្នាំនេះ

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 10:11  ថូ សិរីវឌ្ឍន៍

photo_2022-01-27_09-58-09C

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលរថយន្ត Ford របស់អាមេរិកនៅទីផ្សារកម្ពុជា បានអះអាងថា ដំណើរការសាងសង់រោងចក្របង្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់សម្រេចបានប្រមាណពី ៧០ទៅ៨០ភាគរយហើយ បើគិតមកទល់នឹងពេលនេះ និងគ្រោងបញ្ចប់ដំណើរការសាងសង់នៅចុងត្រីមាសទី ១ឆ្នាំ ២០២២នេះ។ 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា ទោះបីជាពិភពលោក ក៏ដូចជា កម្ពុជា បានជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែដំណើរការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជា មិនបានរងផលប៉ះពាល់នោះទេ ហើយគិតមកទល់នឹងពេលនេះអគារទាំងមូលត្រូវបានសាងសង់រួចរាល់អស់ហើយ ដោយនៅតែដាក់បញ្ចូលនៅសម្ភារគ្រឿងបរិក្ខាប៉ុណ្ណោះ។

លោកលើកឡើងថា ការសម្រេចបើករោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជាដោយផ្ទាល់នេះ ដោយសារយើងឃើញពីសក្តានុពលទីផ្សារតម្រូវការប្រើប្រាស់រថយន្តថ្មីកំពុងមាននិន្មានការកើនឡើងកាន់តែច្រើន ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

photo_2022-01-27_09-58-06M

លោកបន្តថា តាមផែនការរោងចក្រនេះនឹងដំឡើងយីហោរថយន្ត ២ប្រភេទ របស់ Ford គឺ Ford Ranger និង Ford Everest ប្រមាណ ៤.៥០០គ្រឿង ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក ដោយពុំទាន់មានផែនការនាំចេញទៅលក់នៅក្រៅប្រទេសនៅឡើយ។

រោងចក្រដំឡើងរថយន្ត Ford នេះ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគចំនួន ២១លានដុល្លារ។ រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនមួយចំនួន បានបោះទីតាំងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត ក្នុងនោះរួមមាន ក្រុមហ៊ុនរបស់កូរ៉េពីរគឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកក្រុមហ៊ុន International VCV Industry CO,.ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យធ្វើការវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨៕

photo_2022-01-27_09-58-07M

photo_2022-01-27_09-58-10M


 


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 10:11  ថូ សិរីវឌ្ឍន៍