BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង

ថ្ងៃសុក្រ, 08 ខែមេសា 2022 09:38  គុន ច័ន្ទរដ្ឋា

photo_2022-04-08_09-28-15 (1) (1)

Newsweek-

សភារុស្សីបានព្រមានថាមូស្គូនឹងឆ្លើយតបបើសិនជា Finland រួមជាមួយ NATO ខណៈដែលរុស្សីឈ្លានពានចូលអ៊ុយក្រែនបានជំរុញឲ្យប្រទេសនេះឆ្ពោះទៅរកសមាជិកសភានៃបក្សសម្ព័ន្ធ។ Vladimir Dzhabarov មកពីសភាជាន់ខ្ពស់រុស្សី ក្រុមប្រឹក្សារសហព័ន្ធ បាននិយាយថាករណីណាមួយដោយទីក្រុង Helsinki ដើម្បីចូលរួមជាមួយ NATO វាជាកំហុសយុទ្ធសាស្ត្រ។ លោកបាននិយាយថា Finland បានអភិវឌ្ឍន៍នូវភាពជិតស្និទ្ធជាមួយរុស្សី ប៉ុន្តែសមាជិកសភាជាមួយ NATO វានឹងមានន័យថានឹងក្លាយជាមុខព្រួញ។ "ខ្ញុំគិតថាវានឹងក្លាយជាសោកនាដកម្មដ៏សោកសង្រេងជាទីបំផុតសំរាប់ប្រជាពលរដ្ឋ Finland ទាំងមូល"។

ទោះជាយ៉ាងណាក៏ដោយក៏លោកបាននិយាយថាវាមិនទំនងថា ប្រជាពលរដ្ឋ Finland ខ្លួនឯងនឹងនឹងចុះហត្ថលេខាលើសន្លឹកបៀរដើម្បីបំផ្លាញប្រទេសរបស់គេ នៅក្នុងអត្ថាធិប្បាយដែលរាយការណ៍កាលពីថ្ងៃពុធដោយរុស្សីដោយទីភ្នាក់ងារសារព័ត៌មានដែលត្រួតត្រាដោយរដ្ឋ RIA Novosibirsk។ Newsweek បានធ្វើទំនាក់ទំនងជាមួយរុស្សីនិងក្រសួងការបរទេស Finland ដើម្បីសុំការធ្វើអត្ថាធិប្បាយ។ នេះគឺជាការធ្វើការគំរាមកំហែងជាថ្ងៃក្រោយធ្វើឡើងចំពោះ Finland ចំពោះសមាជិកសភារបស់ NATO ជាមួយនឹងការពង្រីកនៃសម្ព័ន្ធមិត្តឆ្ពោះទៅកាន់ព្រំប្រទល់រុស្សីដែលជាលេសមួយប្រើប្រាស់ដោយលោកប្រធានាធិបតី Vladimir Putin ដើម្បីសង្រ្គាមនៅក្នុងអ៊ុយក្រែន។

Sergei Belyayev ប្រធាននៃនាយកដ្ឋានកិច្ចការបរទេសរុស្សីប្រចាំអឺរ៉ុបបាននិយាយនៅក្នុងខែមីនាថា វានឹងមានផលវិបាកធ្ងន់ធ្ងរខាងនយោបាយនិងយោធា ពេលដែល Finland ចូលរួមជាមួយ NATO ។ កាលពីថ្ងៃអង្គារ៍ អគ្គលេខាធិការ NATO Jeans Stoltenberg បាននិយាយថា Finland ជាមួយនឹងប្រទេសជិតខាងស៊ុយអែដ នឹងត្រូវស្វាគមន៍ឲ្យចូលរួមជាមួយ NATO។ Finland មានព្រំប្រទល់រួមជាមួយនឹងរុស្សីចម្ងាយ៨៣០ម៉ាយ ហើយមានពេលមួយនោះស្ថិតនៅក្រោមអាណាចក្ររុស្សី ហើយបានទទួលឯករាជ្យបន្ទាប់ពីសង្រ្គាមលោកលើកទី១។ សហភាពសូវៀតបានឈ្លានពានចូលប្រទេស Finland ក្នុងឆ្នាំ១៩៣៩។

ក្នុងឆ្នាំ១៩៤៨ Finland បានចុះកិច្ចព្រមព្រៀងនៃមិត្តភាព សហប្រតបត្តិការណ៍និងការជួយគ្នាទៅវិញទៅមកជាមួយនឹងសហភាពសូវៀតដោយទទួលស្គាល់ថាខ្លួនត្រូវការអព្យាក្រិត។ កិច្ចព្រមព្រាងមិត្តភាពថ្មីត្រូវបានចុះហត្ថលេខារវាងទីក្រុង Helsinki និងមូស្គូនៅក្នុងឆ្នាំ១៩៩២។ ទោះជាយ៉ាងណាក៏ដោយ ការឈ្លានពានរបស់ទីក្រុងមូស្គូចូលទៅក្នុង អ៊ុយក្រែន បានធ្វើឲ្យ Helsinki ស្វែងរកមធ្យបាយពង្រឹងនូវសន្តិសុខជាតិ រួមបញ្ចូលទាំងលទ្ធភាពនៃសមាជិកភាព NATO ។ ទង្វើរទាំងអស់នេះ បានធ្វើឲ្យមានការកើនឡើងនូវប្រជាប្រីយ៍ភាពក្នុងចំណោមអ្នកនយោបាយ Finland ក្នុងចំណោម២០០នាក់នៃសមាជិកភាព។


ថ្ងៃសុក្រ, 08 ខែមេសា 2022 09:38  គុន ច័ន្ទរដ្ឋា