BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសដែលនៅជាប់ព្រំប្រទល់រុស្សី Finland ពិចារណារនឹងចូល NATO

ថ្ងៃចន្ទ, 14 ខែមីនា 2022 13:30  គុន ច័ន្ទរដ្ឋា

photo_2022-03-14_08-54-32 (1) (1)

CTVNews-

ប្រទេស Finland បានស្ថិតនៅជាអព្យាក្រិតអស់ជាច្រើនទស្សវត្សរ៍ ប៉ុន្តែបានចាប់ផ្តើមជជែកដើម្បីចូលរួមជាមួយ NATO បានធ្វើឲ្យប្រទេសដែលនៅជិតខាងរុស្សីមានការខឹងសម្បារ។ ទីក្រុងមូស្គូបានធ្វើការព្រមាននៅក្នុងសប្តាហ៍នេះ ថានឹងមានផលវីបាកខាងនយោបាយនិងយោធា បើសិនជា Finland ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា។ លោកប្រធានាធិបតី Finland Saudi Ninisto បាននិយាយថា ប្រធានាធិបតីរុស្សី Vladimir Putin បានបើករបាំងមុខហើយបង្ហាញនូវមុខមាត់ពិតប្រាកដនៃសង្រ្គាមត្រជាក់។

“ខ្ញុំសង្ឃឹមថាក្នុងអម្លុងពេលនៃការប្រជុំនិងពិភាក្សារគ្នា យើងអាចនឹងពង្រឹងនូវទំនាក់ទំនង” Ninisto បាននិយាយនៅក្នុងអម្លុងពេលនៃការជួបប្រជុំមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden កាលពីថ្ងៃទ៤ខែមិនាដើម្បីពិគ្រោះយោបល់អំពីការការពារនិងទណ្ឌកម្មដែលត្រូវមានជាបន្តទៅទៀតប្រឆាំងនឹងរុស្សីលើការឈ្លានពានទៅលើអ៊ុយក្រែន។ ការភ័យខ្លាចនៃការឈ្លានពានក្នុង Finland បានពុះកញ្ជ្រោលឡើងធ្វើឲ្យមានចង់ចូលជាសមាជិក NATO នៅក្នុងចំណោមប្រជាពលរដ្ឋជាន់ទាប។

ប្រជាពលរដ្ឋ២នាក់ដែលបាននិយាយទៅកាន់ CTVNews បាននិយាយថា ពួកគេបានប្រមូលនូវហត្ថលេខាចំនួន ៥០,០០០ សំណូមពរក្នុងការចាប់យកជម្រើសដើម្បីពិចារណារ ដែលមានន័យថារដ្ឋាភិបាលត្រូវតែពិភក្សារអំពីរឿងនេះ។ វាក៏មានផងដែរនូវបាតុកម្មប្រឆាំងនឹង Putin នៅក្នុងទីក្រុង Helsinki ដែលជាការរំជួយនៃការផ្លាស់ប្តូរនៅក្នុងប្រទេសមួយដែលមានព្រំប្រទល់ជាប់នឹងរុស្សីប្រវែង១,៣៤០គ.ម. ដែលមានការចែករំលែកចំណងទាក់ទងនៃការរកស៊ីនិងវប្បធម៌។

Eilina Gusatinsky  ដែលបានកើតនៅទីក្រុងមូស្គូពីម្តាយជាជនជាតិ Finland បានបើកមូលនិធិមួយនៅក្នុងប្រទេសនេះដើម្បីជួយអ្នកដែលនិយាយភាសាររុស្សី និងមានមនុស្សជាច្រើន បើយោលទៅតាមស្ថិតិ Finland។ ក្រុមដែលនិយាយភាសារបរទេសច្រើនជាងគេគឺភាសាររុស្សី។ “ខ្ញុំសង្ឃឹមថាពិភពលោកនឹងយល់” លោកស្រីបានបន្ថែម។ ឥឡូវនេះលោកស្រីបានបើកផ្ទះលោកស្រីសំរាប់ទទួលជនភៀសខ្លួនអ៊ុយក្រែន។ រដ្ឋាភិបាល Finland បាននិយាយថា គេនឹងសម្លឹងមើលដោយការប្រុងប្រយ័ត្នទៅកាន់ NATO ហើយថារាល់ទង្វើរទាំងឡាយត្រូតែមានការគណនាឲ្យបានត្រឹមត្រូវ ។


ថ្ងៃចន្ទ, 14 ខែមីនា 2022 13:30  គុន ច័ន្ទរដ្ឋា