USNews-Moscow-
Finland បានចាប់យកទូររថភ្លើងជិតមួយពាន់គ្រឿងដែលដឹកតាមនាវារបស់ក្រុមហ៊ុនរុស្សី ដែលជាលទ្ធផលនៃទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប ដោយយោងទៅតាមក្រុមប្រតិបត្តិករអយស្ម័យយានហ្វាំងឡង់ដែលកាន់កាប់ដោយរដ្ឋ (VR) និងលិខិតពីក្រុមហ៊ុនអយស្ម័យយានផ្តាច់មុខរុស្សីដែលបានឃើញដោយ Reuters។ ខណៈដែលក្រុមហ៊ុនអយស្ម័យានហ្វាំងឡង់ VR បានធ្វើការកាត់បន្ថយនូវចរាចរណ៍ផ្លូវដែកជាមួយរុស្សី បន្ទាប់ពីសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ធ្យូងថ្មក្នុងខែមេសា ៨៦៥ទូរថភ្លើង ដែលមកពីរុស្សីត្រូវបានចាប់ទុកដោយអាជ្ញាសាលា បើយោងទៅតាមលិខិតមួយដែលចេញនៅថ្ងៃទី៦ខែមិថុនាពីអយស្ម័យានរុស្សី ផ្ញើរទៅកាន់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
អាជ្ញាធរហ្វាំងឡង់ទទួលបន្ទុកក្នុងការចេញអាជ្ញាសាលា បានប្រាប់ Reuters ថាខ្លួនបានបង្កកនូវកម្មសិទ្ធជាច្រើនរបស់រុស្សីនិង Belarus ដែលជារបស់ឯកជននិងស្ថាប័ន្រ, រួមបញ្ចូលទាំងក្រុមហ៊ុនដឹកជញ្ជូន ដែលយ៉ាងហោចណាស់មានតម្លៃ៨២លានអឺរ៉ូ ដើម្បីតម្រូវទៅតាមទណ្ឌកម្មសហគមន៍អឺរ៉ុប។ អ្នកនាំពាក្យ VR Taina Kuitunen បានបញ្ជាក់តាមអុីម៉ែលថា វាប្រហែលជា ៨០០ ឯកតានៃទូររថភ្លើង ដែលត្រូវរងទណកម្មហើយបានរិបអូសទុកនៅក្នុងហ្វាំងឡង់នៅក្នុងពេលនេះ ហើយក្រុមហ៊ុនកំពុងស្វែងរកការបញ្ជូនវិលត្រឡប់ទៅកាន់រុស្សីវិញ ចំពោះទូររថភ្លើងណាដែលមិនបានរិបអូស យ៉ាងឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន។
ប្រធាននៃការដឹកជញ្ជូនរបស់ VR ហ្វាំងឡង់ បានប្រាប់ប្រព័ន្ធផ្ស័ព្វផ្សាយនៅក្នុងខែមិនាថា ប្រហែលជា ៥,០០០ នៃទូរថភ្លើងរុស្សីដែលកំពុងស្ថិតនៅក្នុងហ្វាំងឡង់ នៅពេលដែលគេសម្រេចថានឹងព្យួរការធ្វើចរាចរណ៍ និងខណៈដែលក្រុមហ៊ុនចង់បញ្ជូនវាត្រឡប់ទៅវិញ ប៉ុន្តែអាជ្ញាសាលាបានបញ្ជាឲ្យរិបអូសខ្លះ។ ការចាប់ទូររថភ្លើងដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនដែលត្រូវរងទណ្ឌកម្មដោយផ្ទាល់ពីសហគមន៍អឺរ៉ុប ឬក៏ម្ចាស់ភាគហ៊ុនដែលបានបញ្ឈប់នូវការកាន់កាប់ ពីព្រោះដោយសាររងនូវទណ្ឌកម្មពីសហគមន៍អឺរ៉ុបដោយសាររុស្សី បន្ទាប់ពីរុស្សីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។
ក្រុមហ៊ុនទី៤ដែលទូររថភ្លើងត្រូវបានរិបអូស Alpha Leasing បានប្តឹងឧទ្ធរណ៍ទៅកាន់តុលាការហ្វាំងឡង់ប្រឆាំងទៅនឹងទង្វើរខុសច្បាប់របស់អាជ្ញាសាលារបស់ហ្វាំងឡង់ Andrew Barkov ប្រធានសាជីវកម្មបាននិយាយ។ Alpha Leasing គឺជាអង្គភាពមួយដែលរងទណ្ឌកម្មដោយធនាគារ Alfa ។ ក្រុមហ៊ុនអយស្ម័យរដ្ឋរុស្សី បានប្រកែកមិនធ្វើអត្ថាធិប្បាយ និងក្រសួងដឹកជញ្ជូនក៏មិនបានឆ្លើយតបទៅនឹងសំណូមពរដែលសុំឲ្យធ្វើអត្ថាធិប្បាយ។