សួស្តី All Fans! នៅទីបំផុតត្រឹមតែពីរ ថ្ងៃ Run the Town មានចំនួនអ្នកចូលមើលច្រើនជាង២លានដង ហើយចំនួនអ្នកយកវីដេអូបទនេះទៅ React ក៏មិនអន់ដែរទាំងខ្មែរ និងបរទេសមានច្រើនមែនទែន។ Run the Town ជាបទច្រៀងរួមគ្នា រវាង វណ្ណដា F.Hero, Sprite និង 1Mill ដែលសុទ្ធតែជាតារារ៉េបលំដាប់កំពូលរបស់ប្រទេសនីមួយៗ ដូច្នេះហើយគ្រាន់តែចេញប៉ារូលភ្លេងភ្លាមគឺធ្វើឲ្យយើងមាន អារម្មណ៍ភ្ញាក់ផ្អើល និង ភ្លឹកតែម្តង។ ជាពិសេសសម្រាប់អត្ថន័យនិងឃ្លាឃ្លោងរបស់តារានីមួយៗគឺពិតជាចោក់ដោតខ្លាំងមែនទែន។ ដូច្នេះ Admin សូមទាញអារម្មណ៍របស់អ្នកទាំងអស់គ្នាទៅមើលពាក្យពេជ្រ និងអត្ថន័យឃ្លាឃ្លោងរបស់គាត់ទំាងអស់គ្នា។
មុននឹងយើងទៅដល់អត្ថន័យយើងត្រូវនិយាយអំពី ចង្វាក់ភ្លេងរបស់បទនេះសិន សម្រាប់ Admin ឧបករណ៍ភ្លេងនៅក្នុងបទចម្រៀងនេះគឺចម្រុះតែម្តង មានទាំងបុរាណនិងសម័យលាយចូលគ្នា ដូច្នេះជាហេតុធ្វើឲ្យយើងស្តាប់យូរៗទៅ កាន់តែជក់ចិត្ត ហើយដក់អារម្មណ៍តែម្តង បើទោះបីវាជាបទហ៊ីបហបក៏ដោយ ជាពិសេស វាមានលក្ខណៈស្រទន់ មានឡើងមានចុះ ហើយស្រាល ប៉ុន្តែមានភាពនឹងធឹង និងងំតែម្តងសម្រាប់ពីចង្វាក់មួយទៅចង្វាក់មួយ។ ហើយរបៀបនៃការច្រៀងគឺមានលក្ខណៈប្រទាក់ក្រឡាគ្នាល្អខ្លាំងមែនទែន។
សម្រាប់អត្ថន័យវិញ ពួកគាត់ពិតជាលេងពាក្យខ្លាំងមែនទែន។សម្រាប់ Sprite គាត់ចាប់ផ្តើមជាមួយ ឃ្លា Dior Perfume on my neck ហើយ Gucci on my waist ដែលចង់មានន័យថា ស្រីៗជាច្រើនចោមរោមស្រលាញ់គាត់ ហើយគាត់មានរបស់ទំនើបៗជាច្រើន ប៉ុន្តែឃ្លាមួយដ៏មានអត្ថន័យរបស់គាត់ គឺ there’s no bad guy or fake guy around ដែលគាត់ចង់បង្ហាញថា នៅជុំវិញគាត់គឺសុទ្ធតែជាមនុស្សល្អៗ គ្មានទេមនុស្សអាក្រក់ឬ ក្លែងក្លាយ។
សម្រាប់ឃ្លារបស់ F.Hero ដែលចូលចិត្តរ៉េបបែបកាច វិញ គឺមានឃ្លាមួយ live my life man every day I praise the lord ជីវិតរបស់ខ្ញុំសព្វថ្ងៃគឺបានដោយសារតែព្រះអង្គជាម្ចាស់ ហើយនិងឃ្លាពិសេសមួយទៀតនោះគឺ សម្លេងអាស៊ី ពេលនេះដល់ពេលហើយដែលពិភពលោកត្រូវមើលឃើញពីស្តាយអាស៊ី ហើយដល់ពេលហើយដែលយើងត្រូវផ្លាស់ចង្វាក់មាសទៅជាចម្រៀងវិញ ពីព្រោះពេលនេះដល់វេនខ្ញុំម្តងហើយ។
បន្ទាប់មក 1Mill បានបន្តថា វាដល់ពេលហើយសម្រាប់ពួកយើងព្រោះយើងបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយ។ ទោះបីជាយ៉ាងក៏ដោយ សម្រាប់ពួកគាត់គឺគ្រាន់តែចង់បង្ហាញអំពីភាពមានបានរបស់គាត់ពីការខិតខំប្រឹងប្រែងតែប៉ុណ្ណោះ តែសម្រាប់ កំពូលតារារ៉េបរបស់ខ្មែរយើងវិញគឺខុសពីគេដាច់តែម្តង ពីព្រោះវាឃ្លារបស់វណ្ណដា ពិតជាចាក់ដោត ហើយមានអត្ថន័យខ្លាំងណាស់។ មុនដំបូងគាត់ចាប់ផ្តើមជាមួយពាក្យថា សូមស្វាគមន៍មកកាន់ ប្រទេស កម្ពុជា ទឹកដីសុវណ្ណភូមិ។ សម្រាប់ពាក្យនេះគឺចាក់ដោតដល់ជនជាតិថៃដែលជាក្រុមជាតិនិយមជ្រុលខ្លាំងណាស់ ពីព្រោះពាក្យថា ទឹកដីសុវណ្ណភូមិ ជនជាតិថៃគេចង់បាន ហើយតែងហៅខ្លួនគេថា ជាទឹកដីសុវណ្ណភូមិ ដូច្នេះតាមរយៈបទនេះ វណ្ណដា ចង់បញ្ជាក់ប្រាប់គេថា កម្ពុជា ជាទឹកដីសុវណ្ណភូមិ។ សូមបើកទំព័រមួយថ្មី ខ្ញុំនឹងសង្ខេបឲ្យខ្លី សម្រាប់ឃ្លានេះវិញ បង្ហាញថា ទឹកដៃនៃការប្រើកាព្យរបស់គាត់ខ្លាំងប៉ុណ្ណា។ និយាយជារួមគឺគ្រប់ឃ្លាឃ្លោងទាំងអស់របស់គាត់ដែលប្រើនៅក្នុងបទនេះគឺពិតជាខ្លាំងមែនទែន ដូចជា ៖ សិល្បៈមានមុខមាត់ ល្អឥតខ្ជោះ មកពីទឹកដីអង្គវត្ត ខ្ញុំកំពុងតែលូតលាស់ ដូចជាពេជ្រទើបនឹងដុះឆព្វណ្ណរង្សីមានពន្លឺបារមី ដូចជាបានរៀនបាលី ដូចជាសាក់យ័ន្តបញ្ជុះគេថាខ្ញុំក្មេង តែខ្ញុំប្រៀបដូចប្រេងទើបច្រោះ ដូចជាេប្រងទើបច្រោះ គេធ្វើលេងៗ គេចង់ថាអីក៏ថាទៅចុះ នៅពេលដែលខ្ញុំស្គាល់ នៅពេលដែលខ្ញុំប៉ះ នៅពេលដែលខ្ញុំពាល់នៅពេលដែលខ្ញុំថ្លឹង នៅពេលខ្ញុំថ្លែង នៅពេលខ្ញុំវាល់ ចម្រៀងគឺបង្អែមនៃជីវិត មិនពេញចិត្តតែអ្នកឯងអាចសាកបាន ចម្រៀងដូចជម្រៅនៃគំនិត គិតឃើញចិត្តតែអ្នកឯងមិនអាចស្មាន (NO) ឃើញខ្ញុំនៅទីខ្ពស់ អ្នកនៅបាតជ្រោះ អ្នកឯងមិនអាចច្រាន បើកបេះដូងទាំងប៉ុន្មាន ខ្ញុំកំពុងបន្សល់ដាន។
ដូច្នេះបានជាAdmin ថា វណ្ណដា ពិតជាខ្លាំង នៅក្នុងចំណោមអ្នកខ្លាំងមែន។ សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ សូមបញ្ចេញយោបល់នៅក្នុងខំមឹនបាន។ សូមអរគុណ!
អត្ថបទដោយ Kuydorng Mao