BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សកម្មភាពនៅក្នុងការប្រគំតន្រ្តី FFF ASEAN PARTY របស់លោកជីដេវីត

ថ្ងៃចន្ទ, 27 ខែមីនា 2023 13:20  BeeTube News

y

កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ លោកជីដេវីតបានដំណើរការប្រគំតន្រ្តី FFF ASEAN PARTY ដោយមានកម្ពុជាជាម្ចាស់ផ្ទះលើកដំបូងរបស់លោករួចមកហើយដោយមានការចូលរួមពីបណ្តាគាំទ្ររបស់លោកជាច្រើនកុះករ។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះផងដែរ លោកជីដេវីតបានបង្ហាញសកម្មភាពមួយចំនួនដើម្បីសាងភាពសប្បាយរីករាយជាមួយនឹងបណ្តាអ្នកគាំទ្ររបស់លោកដូចជាទទួលយកកាដូអនុស្សាវរីយ៍ ព្រមទាំងប្រើប្រាស់វានៅលើឆាក សកម្មភាពសែលហ្វីជាមួយនឹងអ្នកគាំទ្ររបស់លោក និងការចុះហត្ថលេខាជាដើម។ លោកជីដេវីតបានឡើងសម្តែងនៅចុងក្រោយគេបង្អស់នៃកម្មវិធី​​​ ដោយមានការសម្តែងបទចំរៀងជាច្រើនបទ និងការសម្តែងបទប្រចាំត្រកូលរបស់លោកជាអកកេសVersionដែលលាយនឹងភ្លេង Remix ដូចជាបទរាំញីកែងជើង និងរាំពាក់ម៉ាស់ជាដើមដែលធ្វើអោយអ្នកគាំទ្រលាន់មាត់សរសើរថាពិតជាសប្បាយរីករាយខ្លាំងមែនទែន។ តារាកិត្តិយសកម្ពុជាមួយរូបទៀតគឺអ្នកនាងទេពបូព្រឹក្សក៏បានឡើងសម្តែងដ៏អស្ចារ្យនៅលើវេទិកានោះផងដែរតាមរយៈបទចម្រៀង«វីរនារី»របស់នាង។ រីឯការសម្តែងផ្សេងៗទៀតមានដូចជាការសម្តែងរបស់តារាចម្រៀងវៀតណាមលោក Jack-J97 តារាចម្រៀងថៃលោក Jarvis និងលោក Pokmindset តារាចម្រៀងហ្វីលីនពីនកញ្ញាAlex Bruce តារាចម្រៀងឥណ្ឌូនេស៊ីកញ្ញាRAMENGVRL។ មិនតែប៉ុណ្ណោះក៏នៅមានការសម្តែងបើកឆាកពីសិល្បករជំនាន់ថ្មីនៃប្រទេសកម្ពុជាដទៃទៀតដូចជា KANE Z, GRIEZll, REDKING និងZENTO ផងដែរ។ តើទស្សនិកចូលចិត្តការប្រគំតន្រ្តីនេះកម្រិតណា Let me know in your comment below!

t-1

o-5

l-7

h-7

336378556_940967597101459_4722415529826130135_n

336196663_1413224946161980_7051093364690734556_n

336071841_747736723667627_2612146123962249481_n

 

 

 

 

 

 


 


ថ្ងៃចន្ទ, 27 ខែមីនា 2023 13:20  BeeTube News