BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សិល្បករទាំង៥ប្រទេសចូលរួមក្នុងការប្រគំតន្រ្តី FFF ASEAN PARTY ដែលកម្ពុជាជាម្ចាស់ផ្ទះលើកដំបូង

ថ្ងៃសុក្រ, 10 ខែមីនា 2023 13:23  BeeTube News

2023-03-10 13.06.51

កាលពីថ្ងៃទី៨ខែមីនាកន្លងទៅនេះលោក ជីដេវីត បានទំលាក់រូបភាពមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអំពីសិល្បករបរទេសដែលនឹងចូលរួមនៅក្នុងកម្ម​វិធីការប្រគំតន្រ្តី FFF ASEAN PARTY BY STING ខាងមុខនេះ។ ការប្រគំតន្រ្តីមួយនេះគឺការប្រគំតន្រ្តីដ៏ធំអស្ចារ្យដែលកម្ពុជាគឺជាម្ចាស់ផ្ទះក្នុងប្រវត្តិសាស្រ្តជាលើកដំបូងដោយមានការចូលរួមពីបណ្តាប្រទេសក្នុងអាស៊ីចំនួន៥ប្រទេសដែលរួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងកម្ពុជា​។ អ្វីដែលអាចកត់សម្គាល់បានថាចំពោះសិល្បករអញ្ជើញមកពីប្រទេសទាំងនោះមានដូចជាលោក Jarvis និងលោក Pok Mindset ដែលអញ្ជើញមកពីប្រទេសថៃ កញ្ញា RAMENGVRL អញ្ជើញមកពីប្រទេសឥណ្ឌូណេស៊ី កញ្ញា Alex Bruce មកពីប្រទេសហ្វីលីពីន និងលោកJack J97 មកពីប្រទេសវៀតណាម។

2023-03-10 13.06.58

គួររំលឹកផងដែរថាលោក Pok Mindset អញ្ជើញមកពីប្រទេសថៃគឺជាតារាចម្រៀងថៃលំដាប់ដ៏ល្បីដែលជាម្ចាស់បទដ៏ល្បីកក្រើកមួយចំនួនដូចជាបទ«WIP WUP»​ មានចំនូនអ្នកចូលទស្សនារហូតដល់៣០៥លានទស្សនានៅលើយូធូប និងបទ«KOM TUM» ជាដើមដែលធ្វើអោយសិល្បករថៃជាច្រើននាក់ប្រើប្រាស់បទនេះនៅលើវិដេអូ Tik Tok របស់ខ្លួន។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍មួយនេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ចាប់ពីម៉ោង៤រសៀលតទៅ​។ សំរាប់សំបុត្រចូលរួមអាចរកបញ្ជាទិញបានតាមរយៈកម្មវិធី Live. By Wonderpass ជាមួយនឹងតំលៃសំបុត្រចូលរូមមានពីរប្រភេទ តំលៃធម្មតាត្រឹមតែ៧ដុល្លា និងតំលៃ VIP ១៥ដុល្លា។ តើទស្សនិកជនកំពុងទន្ទឹងរង់ចាំការប្រគំតន្រ្តីនេះមែនដែររឺទេ? Let me know in your comment down below!

2023-03-10 13.07.19

2023-03-10 13.07.15

2023-03-10 13.07.11

2023-03-10 13.07.07

2023-03-10 13.07.03


 


ថ្ងៃសុក្រ, 10 ខែមីនា 2023 13:23  BeeTube News