BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គណៈកម្មការFFC ចុះពិនិត្យកីឡដ្ឋានជាតិ​មរ​តក​តេជោ ដើម្បី​ដាក់​ស្នើ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ AFF Suzuki Cup 2020

ថ្ងៃអង្គារ, 31 ខែសីហា 2021 08:13  BeeTube News

គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) បាន​ចុះ​ពិនិត្យ​កី​ឡ​ដ្ឋាន​ធំ នៃ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​ហើយ ដើម្បី​ដាក់​សំ​ណើរ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020 នាចុងឆ្នាំ២០២១ នេះ ។

rsz_2021-08-31_080908
 

ការចុះពិនិត្យនេះ ដឹកនាំដោយលោកស្រី ពុធ ធីតា ប្រ​ធាន​គណៈ​កម្ម​ការ​ចំ​ពោះ​កិច្ច ក្រោយ​មាន​ការ​សម្របសម្រួលពី​គណៈកម្មាធិ​ការជាតិអូឡាំ​ពិក​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃទី៣០ ខែ​សីហា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន ក្នុង​កី​ឡ​ដ្ឋាន​ជាតិ​មរតកតេជោក ដើម្បី​ដាក់​សំណើរ​ស្នើធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត AFF Suzuki Cup នា​ចុងឆ្នាំនេះ​ផង និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុង​ព្រឹត្ត​ការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ផង ។

rsz_2021-08-31_080855
 

ការចុះពិនិត្យកីឡដ្ឋានដ៏ទំនើបនេះដែរ ធ្វើឡើងក្រោយទទួល​បានភ្លើង​ខៀវ​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់​ពី​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានបង្ហាញ​ពី​បំណង​ចូល​រួម​ដេញថ្លៃ​ធ្វើម្ចាស់​ផ្ទះ​ពាន​រង្វាន់​ប្រចាំ​តំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និង​លើក​ទិស​ដៅ​បន្ដ​ការ​ងារឆមាសទី២ ឆ្នាំ២០២១ របស់ CAMSOC កាលពីថ្មីៗ ។

 

ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញពីបំណងចូលរួមដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅ​កីឡ​ដ្ឋានធំ នៃ​ពហុ​កីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណង ដើម្បី​អប​អរ​សាទរ និង​ផ្សព្វ​ផ្សាយ​នូវ​សមិទ្ធផល​ដ៏អស្ចារ្យ នៃ​សំណង់​ប្រវត្តិ​សាស្ដ្រ​ដ៏​មហា​សាលនេះ ក៏​ដូច​ជា​ផ្ដល់​នូវ​ចំណី​ចក្ខុ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​បរិ​បទ​កូវីដ-១៩ ។ ម្យ៉ាងវិញទៀត ក៏ដើម្បីជា​ការសាក​ល្បង​កីឡ​ដ្ឋាន​ថ្មី និង​ពង្រឹង​សមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ២លើកចំពោះមុខផងដែរ ។

 

សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារ​ពេល​ចំនួន ២លើក​មកហើយ ដោយសារការរីករាលខ្លាំង នៃជំងឺកូវីដ-១៩ ក្នុង​តំបន់ ក៏ដូច​ជា​លើ​ពិភព​លោក ។ តាមការគ្រោងទុក​ព្រឹត្តិការណ៍​ប្រ​ចាំ​តំបន់ ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹង​រៀប​ចំការ​ប្រ​កួត​ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ ។ ប៉ុន្ដែបេក្ខភាព​ដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែន​មាន​តែកម្ពុជា​នោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី ៕


ថ្ងៃអង្គារ, 31 ខែសីហា 2021 08:13  BeeTube News