BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Ferdinand Marcos Jr. ស្បថចូលកាន់តំណែងជា ប្រធានាធិបតីហ្វីលីពីន

ថ្ងៃព្រហស្បតិ៍, 30 ខែមិថុនា 2022 18:55  គុន ច័ន្ទរដ្ឋា

000_32dh7h3_1 (1)

Manila-

Ferdinand Marcos Jr. បានស្បថចូលកាន់តំណែងជាប្រធានធិបតី ហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ពេលរសៀល បញ្ចប់នូវការភ្ញាក់ផ្អើលក្នុងការវិលត្រឡប់មកវិញនៃពូជពង្សវង្សត្រកូលអ្នកនយោបាយ ដែលល្បីជាងគេនៅក្នុងទ្វីបអាស៊ី ៣៦ឆ្នាំ បន្ទាប់ពីការបណ្តេញចេញពីអំណាច ដោយការបះបោរដ៏មានប្រជាប្រីយ៍ភាពមួយ។ កូនប្រុសនៃអតីតសពមេដឹកនាំផ្តាច់ការ Ferdinand Marcos បានបន្តវេនពី Rodrigo Duterte ដែលបានទទួលនូវភាពអាម៉ាស់ពីអន្តរជាតិ ក្នុងការដែលលោកបានធ្វើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន និងបានគំរាមសម្លាប់អ្នកដែលសង្ស័យជាប់ជំពាក់នឹងរឿងគ្រឿងញៀន បន្ទាប់ពីលោកបានចុះចេញពីតំណែង។

Marcos Jr. អាយុ៦៤ឆ្នាំ ដែលមានប្រជាប្រីយ៍ភាពនិងគេស្គាល់ថាជា “Bongbong” បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមុន ដែលបានធានាជ័យជំនះដ៏ធំធេង ចាប់តាំងតែពីឪពុករបស់លោកត្រូវបានបណ្តេញចេញពីអំណាច ដោយបដិវត្តិន៍ដ៏មានប្រជាប្រីយ៏ភាពមួយកាលពីឆ្នាំ១៩៨៦។ Marcos Jr. បានស្បថចូលកាន់តំណែងនៅពាក់កណ្តាលថ្ងៃត្រង់ នៅក្នុងពិធីជាសាធារណៈមួយនៅឯសារៈមន្ទីរជាតិក្នុងទីក្រុងម៉ានិល នៅចំពោះមុខឥស្សរជនទាំងជាតិនិងអន្តរជាតិជាច្រើន រយនាក់ រួមបញ្ចូលទាំងលោកអនុប្រធានាធិបតីចិន Wang Quishan និងឥស្សរជនទី២របស់អាមេរិក Douglas Emhoff ។

000_32dh7h4

000_32dh7jl

នៅក្នុងសុន្ទរកថាដែលបន្ទរនូវពាក្យស្លោកនៃយុទ្ធនាការបោះឆ្នោតរបស់លោក ដែលនិយាយអំពីការឯកភាព Marcos Jr. បានប្តេជ្ញាចិត្តនឹងដឹកនាំប្រទេសឆ្ពោះទៅកាន់នយោបាយដែលនឹងផ្តល់ផលប្រយោជន៍សំរាប់មនុស្សទាំងអស់គ្នា និងបានថ្លែងអំណរគុណចំពោះសាធារណជនក្នុងការនាំមកនូវអ្វីដែលលោកហៅថា "ជាការបោះឆ្នោតដែលនាំមកនូវអាណត្តិដ៏ធំជាងគេនៅក្នុងប្រវត្តិសាស្ត្រហ្វីលីពីនក្នុងលទ្ធិប្រជាធិបតេយ្យ"។ "អ្នកនឹងមិនអស់សង្ឃឹមទេ ដូច្នេះមិនត្រូវខ្លាចទេ" លោកនិយាយនៅក្នុងពិធីផ្ទេរអំណាចដែលចោមរោមទៅដោយក្រុមគ្រួសាររបស់លោក។ "នេះជាឱកាសមួយនៃប្រវត្តិសាស្ត្រសំរាប់យើងទាំងអស់គ្នា" តាមរយៈសន្លឹកឆ្នោតរបស់អ្នក "អ្នកបានបដិសេធនូវនយោបាយនៃការបែកបាក់"។

ជាមួយនឹងម្តាយរបស់លោកដែលមានអាយុ៩២ឆ្នាំ អ្នកស្រី Imelda ដែលអង្គុយប្រហែលជាប៉ុន្មានម៉ែត្រពីលោក, Marcos Jr. បានកោតសសើររបបរបស់សពឪពុករបស់លោក ដែលការរិះគន់បានពិពណ៌នាថាជា រយៈពេលដ៏ខ្មៅងងិតនៃការរំលោភសិទ្ធមនុស្សនិងពុករលួយ។ "នៅពេលដែលខ្ញុំបានស្គាល់មនុស្សម្នាក់ ដែលបានឃើញតិចតួចបំផុត ដែលបានទទួលជោគជ័យក្រោយពីបានទទួលឯករាជ្យ តែលោកអាចធ្វើវាបាន" Marcos Jr. បាននិយាយ ដោយបញ្ជាក់ថាឪពុករបស់លោកបានកសាងផ្លូវនិងផលិតស្រូវច្រើនជាងអ្នកដែលកាន់អំណាចមុនៗបានរួមគ្នាធ្វើ៕

000_32dh83y

 


ថ្ងៃព្រហស្បតិ៍, 30 ខែមិថុនា 2022 18:55  គុន ច័ន្ទរដ្ឋា