Aljazeera-
យុទ្ធនាការបានចាប់ផ្តើមជាផ្លូវការនៅក្នុងហ្វីលីពីនសំរាប់ការបោះឆ្នោតក្នុងខែឧសភា។ ៦៧លាននៃអ្នកបោះឆ្នោតកំពុងរៀបចំខ្លួន ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនសំរាប់សភា និងរដ្ឋាភិបាលនៅនឹងកន្លែង រួមមានទាំងអភិបាលខេត្ត និងអភិបាលក្រុង។ ប៉ុន្តែការប្រកួតប្រជែងតំណែងសំរាប់ប្រធានាធិបតីវាមានការទាក់ទាញច្រើនជាង។ Ferdinand Marcos j. កូនប្រុសនៃសពមេដឹកនាំ Ferdinand Marcos បានឈានមុខគេនៅក្នុងការប្រកួតប្រជែងនេះ។
បេក្ខជនដែលដឹកមុខគេមានអ្នកដែលរិះគន់ Duterte, អតីតតារាភាពយន្ត, តារាប្រដាល់។ ដូច្នេះតើការបោះឆ្នោះនឹងប្រាប់យើងយ៉ាងដូចម្តេចអំពីនយោបាយនៃរដ្ឋហ្វីលីពីនបច្ចុប្បន្ន។ គណកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីនកាលពីថ្ងៃចន្ទ បានច្រានចោលនូវញត្តិដែលចោទ Ferdinand Marcos ថាមិនមានលក្ខណៈសម្បត្តិចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែឧសភា ដែលជាការប្រឹងប្រែងមួយដើម្បីឲ្យកូនប្រុសលោកប្រធានាធិបតី Marcos ចេញពីការបោះឆ្នោត។
បើយោងទៅតាមការស្ទាបស្ទង់មតិខុសគ្នា លោក Marcos បាននាំមុខនៅក្នុងការប្រកួតប្រជែង ទោះបីជាមានក្រុមជាច្រើនស្វែងរកការគាស់រំលើងលោកចេញពីបេក្ខភាពប្រធានាធិបតី លោកបានធ្វើយុទ្ធនាការឃោសនាជាមួយនឹង Sara Duterte ដែលជាកូនស្រីរបស់ប្រធានាធិបតីបច្ចុប្បន្ន Rodrigo Duterte ជាបេក្ខជនរួមការប្រកួត។ លោក Marcos អាយុ៦៤ឆ្នាំ ដែលមានប្រជាប្រីយ៍ភាពគេស្គាល់ថា Bongbong ដែលកាលពីពេលមុនលោកជា អភិបាលរដ្ឋ ជាសមាជិកសភា និងព្រឹទ្ធសភាក្នុងហ្វីលីពីន។
ការស្ទាបស្ទង់មតិក្នុងពេលថ្មីៗបានបង្ហាញថា កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការអាចនឹងទទួលបាននូវការគាំទ្រជិតពាក់កណ្តាលនៃអ្នកបោះឆ្នោតហ្វីលីពីនក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៃការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន គូរប្រជែងដ៏កៀកកិតរបស់លោក គឺលោកអនុប្រធានាធិបតី Leono Leno បានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីធានានូវការគាំទ្រដែលអាចមានត្រឹមតែ១/៤នៃអ្នកបោះឆ្នោត ព្រមទាំងបានបញ្ចុះបញ្ចូលកូនស្រីលោកប្រធានាធិបតី Sara Duterte ដើម្បីឲ្យក្លាយទៅជាបេក្ខជនអនុប្រធានាធិបតីរបស់លោក៕