BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថេណា - Feel Good ft Tendo (Reaction) 

ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 16:02  BeeTube News

បទ មានអារម្មណ៍ល្អ ឬជាភាសាអង់គ្លេស ថា “Feel Good” គឺជាចំរៀងដែលច្រៀងរួមគ្នារវាង​ តារា​ចំរៀងនិយមភ្លេងRock ថេណា និងតារារ៉េបថ្មី Tendo។ តាមរយៈការបកស្រាយ អត្ថន័យរបស់បទចំរៀងនេះគឺនិយាយរៀបរាប់អំពីអារម្មណ៍របស់តួប្រុសដែលអន្ទះសារ ចង់ឲ្យតួស្រីទទួលយកខ្លួនជាសង្សារពិតប្រាកដ ដោយមិនចង់ធ្វើត្រឹមជាមិត្តភក្រ្ត​

ចំណែកឯភាគីនារីតែងតែប្រកែក ហើយបាននិយាយថា នាងមិនចង់គិតរឿងសង្សារអ្វីនោះឡើយ និងចង់អោយក្តីស្នេហារបស់ពួកគេទាំងពីរត្រឹមតែជាអ្នកយល់ចិត្តគ្នានិងអាចបង្កើតអារម្មណ៍ល្អៗដាក់ចំពោះគ្នាតែប៉ុណ្ណឹងព្រោះវាមិនទាន់ដល់ពេលវេលាស័ក្តិសមសម្រាប់នាងក្នុងការមានស្នេហាឡើយឬមិនទាន់ដាក់ចិត្តស្រឡាញ់ខ្លាំងនៅឡើយ។Admin ស្តាប់យូរៗទៅដូចជាចង់ចូលតួបាត់ទៅហើយនេះ ពីព្រោះវាជចង្វាក់ថ្មីហើយប្លែកអារម្មណ៍មួយបែបផ្សេងទៀតព្រមទាំងសាច់រឿងក៏ត្រូវនឹងតថភាពសង្គមយុវវ័យសម័យថ្មីជាពិសេសក្មេងវ័យជំទន់ដែលស្ថិតនៅក្នុងវ័យសិក្សាផងដែរ។ ចំណែកខាងMV នៅក្នុងបទចំរៀងនេះវិញក៏មិនណយដែរ គឺថាលូយកប់សារីតែម្តង ទាំងតួសម្តែងស្រស់ស្អាតនិងសង្ហា

អស្ចារ្យមហាលោតផ្លោះ ទីតាំង បរិយាកាស​ និងទេសភាពក៏ស៊ីតង់ដង់គ្នាដែរអ្នកទាំងអស់គ្នា។

ដូច្នេះបើអ្នកទាំងអស់គ្នាមិនទាន់បានទស្សនា អាចចូលទៅទស្សនានៅក្នុង​ Channel YouTube ផ្ទាល់របស់គាត់បាន៕

Tena-Feel Good-resized

 


ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 16:02  BeeTube News