BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ាគីស្ថាន​នឹង​ទិញ​យន្តហោះ​ចម្បាំង FC-31 របស់​ចិន,ផ្លូវរូងសម្ងាត់ក្រោមដីនៅ Brooklyn,ដ្រូនKub-BLAរុស្ស៊ីទទួលបានក្បាលទំនើប

ថ្ងៃព្រហស្បតិ៍, 11 ខែមករា 2024 16:14  BeeTube News

Untitled design - 2024-01-11T161124.859 (1)

ប្រទេសប៉ាគីស្ថានគ្រោងនឹងទិញយន្តហោះចម្បាំងជំនាន់ទី ៥ របស់ចិន FC-31 Gyrfalcon នេះបើយោងតាមប្រមុខកងទ័ពអាកាសប៉ាគីស្ថាន។ក្រុមគោរពបូជាជនជាតិជ្វីហ្វHasidicត្រូវបានចាប់ខ្លួនបន្ទាប់ពីមានជម្លោះបានផ្ទុះឡើងរវាងប៉ូលីស​​​និងអ្នកដែលព្យាយាមការពារផ្លូវរូងក្រោមដីសម្ងាត់មួយនៅក្នុងសាលាប្រជុំជាBrooklynនៃទីក្រុងញូវយ៉ក។កងកម្លាំងប្រដាប់អាវុធនៃប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានទទួលកំណែអាប់ដេតនៃដ្រូនKUB-BLA kamikaze ដែលត្រូវបានស្គាល់ម្យ៉ាងទៀតថា ZALA Kub ឬ Kub-UAV ។

  1. ប៉ាគីស្ថាន​នឹង​ទិញ​យន្តហោះ​ចម្បាំង FC-31 របស់​ចិន

យោងតាមសារព័ត៌មាន Defense News ចុះផ្សាយថ្ងៃទី04 ខែមករាបានអោយដឹងថា ប្រទេសប៉ាគីស្ថានគ្រោងនឹងទិញយន្តហោះចម្បាំងជំនាន់ទី ៥ របស់ចិន FC-31 Gyrfalcon នេះបើយោងតាមប្រមុខកងទ័ពអាកាសប៉ាគីស្ថាន។

មេទ័ពអាកាសលោក Zaheer Ahmed Baber Sidhu បាននិយាយកាលពីថ្ងៃទី 2 ខែមករា ក្នុងពិធីសម្ពោធឧបករណ៍ថ្មី ដែលក្នុងនោះក៏រួមមានយន្តហោះចម្បាំង J-10C Firebird ដោយលោកបាននិយាយថា យន្តហោះចម្បាំង FC-31 នឹងចូលបម្រើក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក Justin Bronk អ្នកជំនាញផ្នែកអាកាសយានិកនៃវិទ្យាស្ថាន Royal United Services Institute នៅទីក្រុងឡុងបាននិយាយថា វាពិតជាមិនច្បាស់ទេថា ការទិញនេះមានន័យយ៉ាងណាសម្រាប់កងទ័ពអាកាសប៉ាគីស្ថានក៏ដូចជារបៀបដែលវានឹងជះឥទ្ធិពលដល់តុល្យភាពអំណាចយោធារវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌាផងដែរ។

99209_fc31avic_576243

 

  1. ផ្លូវរូងសម្ងាត់ក្រោមដីត្រូវបានរកឃើញនៅក្នុងសាលាប្រជុំ Brooklyn

យោងតាមសារព័ត៌មាន The Buffalo News ចុះផ្សាយថ្ងៃទី10 ខែមករាបានអោយដឹងថា ក្រុមគោរពបូជាជនជាតិជ្វីហ្វHasidicត្រូវបានចាប់ខ្លួនបន្ទាប់ពីមានជម្លោះបានផ្ទុះឡើងរវាងប៉ូលីស​​​និងអ្នកដែលព្យាយាមការពារផ្លូវរូងក្រោមដីសម្ងាត់មួយនៅក្នុងសាលាប្រជុំជាBrooklynនៃទីក្រុងញូវយ៉ក។

ខ្សែវីដេអូបង្ហាញពីមនុស្សមួយក្រុមបានវាយមន្ត្រី ហើយគ្រវែងតុឈើ និងសៀវភៅអធិស្ឋាន ក្នុងសភាពរប៉ាត់រប៉ាយដោយមានមន្ត្រីម្នាក់បានលេចមុខបាញ់ថ្នាំមកលើក្រុមមួយនេះផងដែរ។

ទីក្រុងបានចាប់ផ្តើមបើកការត្រួតពិនិត្យជាបន្ទាន់កាលពីថ្ងៃអង្គារបន្ទាប់ពីផ្លូវរូងក្រោមដីមួយត្រូវបានរកឃើញនៅទីស្នាក់ការកណ្តាលនៃទីក្រុង Brooklyn ។

និស្សិតជ្រុលនិយមមួយក្រុមបានទម្លុះជញ្ជាំងនៃអគារទំនេរមួយនៅពីក្រោយទីស្នាក់ការកណ្តាលនេះដោយបង្កើតផ្លូវក្រោមដីមួយនៅក្រោមអគារការិយាល័យនិងសាលបង្រៀនជាច្រើនដែលបានតភ្ជាប់ទៅកាន់សាលាប្រជុំហើយពួកគេបានរារាំងប៉ូលីសពីការបិទច្រកផ្លូវរូងសំងាត់មួយនេះ។

4175526-2081171078

 

  1. ដ្រូន Kub-BLA របស់រុស្ស៊ីទទួលបានក្បាលគ្រាប់ទំនើប

យោងតាមសារព័ត៌មាន Defense Express ចុះផ្សាយថ្ងៃទី03 ខែមករាបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានទទួលកំណែអាប់ដេតនៃដ្រូនKUB-BLA kamikaze ដែលត្រូវបានស្គាល់ម្យ៉ាងទៀតថា ZALA Kub ឬ Kub-UAV ។ បាច់ដំបូងនៃដ្រូនទំនើបនេះត្រូវបានបញ្ជូនទៅកាន់កងទ័ពរួចមកហើយ។

ទំនើបកម្មនៃដ្រូននេះផ្តោតជាចម្បងលើការបង្កើនថាមពលក្បាលគ្រាប់របស់វា។ ព័ត៌មាននេះបានមកពីលោក Alan Lushnikov ប្រធានក្រុមហ៊ុន Kalashnikov Concern ដែលជាផ្នែកមួយនៃសាជីវកម្ម Rostec។

គួរកត់សំគាល់ថានេះមិនមែនជាគំរូតែមួយគត់នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការពិសោធន៍ និងកែលម្អក្បាលគ្រាប់សម្រាប់ដ្រូនរបស់ខ្លួនទេ។ ប៉ុន្តែជាការប៉ុនប៉ងរ បស់រុស្ស៊ីក្នុងការបង្កើនដ្រូនអត្តឃាតដែលមានដើមកំណើតអ៊ីរ៉ង់ជាមួយនឹងដំណោះស្រាយបង្កើតឡើងដោយខ្លួនឯង។

08f659578c31c153


 

 


ថ្ងៃព្រហស្បតិ៍, 11 ខែមករា 2024 16:14  BeeTube News