BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

FBI បានឆ្មក់ចូលឆែកឆេរលំនៅដ្ឋានរបស់ Trump នៅ Mar-a-Largo និងប្រមូលឯកសារមួយចំនួន 

ថ្ងៃអង្គារ, 09 ខែសីហា 2022 18:04  គុន ច័ន្ទរដ្ឋា

photo_2022-08-09_17-50-37

The Guardian- 

ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានប្រមូលឯកសារមួយចំនួនពីលំនៅលំហែរកាយរបស់ Trump នៅ Mar-a-Largo ក្នុងឆ្នេរសមុឋទ្ទ Palm Beach រដ្ឋ Florida បើយោលទៅតាមប្រភព២ដែលបានដឹងអំពីរឿងនេះ។ ការបង្ហាញឲ្យឃើញជាចុងក្រោយនូវការស៊ើបអង្កេតយ៉ាងតឹងតែង និងមុតស្រួចដោយក្រសួងយុត្តិធ៌មសហរដ្ឋអាមេរិកទៅលើរឿងរបស់លោក។ FBI បានប្រតិបត្តិទៅតាមដីការស្រាវជ្រាវនៅប្រហែលម៉ោង៩ព្រឹកថ្ងៃច័ន្ទ នៅឯគេហដ្ឋានរបស់ Trump ប្រភពបាននិយាយថា ជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តទៅទៀត ដើម្បីត្រួតពិនិត្យនូវសក្តានុពលរបស់លោកអតីតប្រធានាធិបតី ដែលបានយកចេញនិងបំផ្លាញនូវឯកសារដែលជារឿងខុសច្បាប់ នៅពេលដែលលោកចាកចេញពីការិយាល័យកាលពីឆ្នាំមុន។

ទង្វើដែលធ្វើដោយក្រសួងយុត្តិធម៌ ដើម្បីស្រាវជ្រាវរកនៅ Mar-a-Largo លើរឿងដែលយកចេញនូវឯកសារ១៥ប្រអប់នៃឯកសារប្រធានាធិបតីចេញពីសេតិវិមាន រួមបញ្ចូលទាំងឯកសារ ដែលគេបានរៀបចំរួចក៏ដូចជាការបំផ្លាញចោលផងដែរនូវសម្ភារៈផ្សេងៗ ដែលជាការសំគាល់ថា ជាការកើនឡើងជាសំណួរកាន់តែធ្ងន់ធ្ងរ។ "ផ្ទះដ៏ស្រសស់ស្អាតរបស់ខ្ញុំ នៅ Mar-a-Largo, Palm Beach ក្នុងរដ្ឋ Florida បច្ចប្បន្ននេះកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ឆ្មក់ចូល និងកាន់កាប់ដោយភ្នាក់ងារ FBI " Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការដ៍ជូរចត់មួយកាលពីល្ងាចថ្ងៃច័ន្ទ ដោយបានបន្ថែមថា "សូម្បីតែទូរសុវត្តិភាពរបស់ខ្ញុំក៏ត្រូវបានគេលុកលុយដែរ"។

Trump កាលពីពេលមុនបានស្ថិតនៅក្រោមការពិនិត្យពិច័យក្នុងការរំលោភជាក់ស្តែងនៃកំណត់ត្រាច្បាប់របស់ធានាធិបតី ក្រិតក្នុងឆ្នាំ១៩៧៨ បានចែងពីការរក្សាការពារឯកសារសេតវិមាន ប៉ុន្តែការឆែកឆេរ ជាលើកទី១នេះ វាហាក់ដូចជាចង្អុលបង្ហាញថា លទ្ធភាពនៃគ្រោះថ្នាក់ស្របច្បាប់សំរាប់ Trump លើរឿងការអនុវត្តិនៃកំណត់ត្រា។ លក្ខនិកៈនៃការគ្រប់គ្រងដោយឆន្ទះឬក៏មិនស្របច្បាប់ក្នុងការយកចេញឬក៏បំផ្លាញនូវឯកសារ និងកំណត់ត្រារបស់ប្រធានាធិបតី ទោះបីជាការអនុវត្តិដោយកម្រ ត្រូវតែទទួលនូវការពិន័យ ដាក់ទ័ណ្ឌកម្ម ជាប់ពន្ធនាគារនិងជាការកត់សំគាល់ច្រើនជាងគេគឺ ការមិនអាចកាន់អំណាចក្នុងពេលបច្ចុប្បន្នឬក៏ទៅអនាគត។ អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយ។

លោកអតីតប្រធានាធិបតីមិនបានស្ថិតនៅឯ Mar-a-Largo ទេនៅពេលដែលមានការឆ្មក់ចូលនោះទេ លោកកំពុងតែស្ថិតនៅក្លិបវាយកូនគោល ក្នុង Bedminster រដ្ឋ New Jersey ប្រភពមួយយបាននិយាយ។ នៅក្នុងពេលដែលលោក Trump បានចេញសេចក្តីថ្លែងការណ៍ ដោយបាននិយាយថាការឆែកឆេរបានកំពុងតែដំណើរការ FBI បានចាកចេញពីលំនៅដ្ឋានរបស់លោកបាត់ទៅហើយ។ នៅក្នុងអម្លុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី Mar-a-Largo ត្រូវបានគេស្គាល់ថាជា “សេតវិមាននៃរដូវត្រជាក់”៕


ថ្ងៃអង្គារ, 09 ខែសីហា 2022 18:04  គុន ច័ន្ទរដ្ឋា