BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

FBI បានប្រមូលឯកសារសម្ងាត់ក្នុងការឆែកឆេរគេហដ្ឋានរបស់ Trump

ថ្ងៃសៅរ៍, 13 ខែសីហា 2022 14:31  គុន ច័ន្ទរដ្ឋា

photo_2022-08-13_14-22-26 (1)

AP-Washington-

FBI បានរកឃើញនូវអាថ៍កំបាំងដ៏ខ្ពស់បំផុតនិងឯកសារដ៏រសើបពីគេហដ្ឋានរបស់អតីតប្រធានាធិបតី Trump នៅ Mar-a-Largo នៃរដ្ឋ Florida បើយោលទៅតាមលិខិតដែលបញ្ចេញដោយតុលាការកាលពីថ្ងៃសុក្រ បន្ទាប់ពីចៅក្រមសហព័ន្ធបានចេញនូវដីការដែលអនុញ្ញាតិឲ្យមានការឆែកឆេរគេហដ្ឋានរបស់លោកអតីតប្រធានាធិបតីដែលជានិតិវិធីដែលពុំធ្លាប់មានពីមុនមកនៅក្នុងសប្តាហ៍នេះ។ កំណត់ហេតុរបស់ FBI ដែលចូលទៅឆែកឆេរតាមការអនុញ្ញាតិ បានបង្ហាញថាភ្នាក់ងារ FBI បានប្រមូលបាននូវកំណត់ត្រាដែលបានរៀបចំទុកដាក់រួចជាស្រេចក្នុងប្រតិបត្តិការណ៍ឆែកឆេរកាលពីថ្ងៃច័ន្ទ។

ការចាប់យកនូវឯកសាររួមបញ្ចូលទាំងការកត់សំគាល់ខ្លះដែលមិនមែនត្រឹមតែអាថ៍កំបាំងដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែមានព័ត៌មានដ៏រសើបជាច្រើន។ វាជាប្រភេទព័ត៌មានសំរាប់ការពារនូវអាថ៍កំបាំងដ៏សំខាន់ក្រៃលែង បើសិនជាបញ្ចេញឲ្យដឹងជាសាធារណៈ អាចនឹងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ផលប្រយោជន៍នៃសហរដ្ឋអាមេរិក។ កំណត់ត្រានៃតុលាការមិនបានផ្តល់នូវការលំអិតច្បាស់លាស់អំពីព៍ត៌មាននៃឯកសារដែលចាប់បានយកនោះទេ។ ដីការបាននិយាយថាថាភ្នាក់ងារសហព័ន្ធបានធ្វើការស៊ើបអង្កេតនៃសក្តានុពលច្បាប់៣ខុសគ្នារបស់សហព័ន្ធ រួមបញ្ចូលទាំងច្បាប់មួយដែលប្រមូលផ្តុំនៃការគ្រប់គ្រង។

ដីការរបស់សហព័ន្ធរួមបានបង្ហាញផងដែរថាភ្នាក់ងារសហព័ន្ធបានប្រមូលនៅឯកសារប្រធានាធិបតីដែលពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពរបស់ Trump ផងដែរ។ មេធាវីរបស់ Trump Christian Bobb ដែលបានបង្ហាញខ្លួននៅ Mar-a-Largo នៅពេលដែលភ្នាក់ងារបានបានចុះប្រតិបត្តិការណ៍នៃការឆែកឆេរ បានចុះហត្ថលេខាលើសំណុំបែបបទ២ គឺសំណុំឯកសារ២ទំព័រវែងនិងមួយខ្លីដែលមានតែមួយទំព័រ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃសុក្រ Trump​ បានអះអាងថា ឯកសារដែលបានប្រមូលចាប់យកដោយភ្នាក់ងារសហព័ន្ធ គឺមិនទាន់បានរៀបចំស្រេចបាច់នៅឡើយទេ និងបានជំទាស់ថាលោកនឹងយកវាត្រឡប់មកវិញបើសិនជាមានការយល់ព្រមពីក្រសួងយុត្តិធម៌។

Trump បានរក្សារទុកជាកម្មសិទ្ធនូវឯកសារទាំងអស់នោះ ទោះបីជាមានសំណូមពរជាច្រើនដងពីអង្គការទាំងឡាយ រួមបញ្ចូលទាំងគណកម្មាធិការជាតិតំកល់ឯកសារ ដើម្បីឲ្យប្រធានាធិបតីបញ្ជូនឯកសារទាំងអស់នោះត្រឡប់ទៅឲ្យគេវិញ។ ការចុះធ្វើប្រតិបត្តិការណ៍របស់ភ្នាក់ងារ FBI នេះគឺជាការបន្តធ្វើរបស់ក្រសួងយុត្តិធម៌ ដែលបានស៊ើបអង្កេតនៅក្នុងការរកឃើញនៃឯកសារដែលមិនទាន់បានរៀបចំរួចដោយសេតវិមានដែលគេបានរកឃើញនៅក្នុងគេហដ្ឋានរបស់ Trump កាលពីដើមឆ្នាំនេះ។ ក្រសួងយុត្តិធម៌បានសុំឲ្យមានការឆែកឆេរបន្ទាប់ពីគេបាននិយាយថាឯកសារចំនួន១៥ប្រអប់ដែលគេរកឃើញថាមិនទាន់បានរៀបចំស្រេចបាច់៕


ថ្ងៃសៅរ៍, 13 ខែសីហា 2022 14:31  គុន ច័ន្ទរដ្ឋា