BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

FBI ចាប់ខ្លួនវិស្វករម្នាក់ដែលប៉ុនប៉ងលក់ទិន្នន័យនាវាដើរដោយឋាមពលបរិមាណូទៅឲ្យរដ្ឋាភិបាលបរទេស ដោយលាក់ទុកក្នុងនំបុ័ងសាំងវិច

ថ្ងៃអង្គារ, 12 ខែតុលា 2021 08:39  គុន ច័ន្ទរដ្ឋា

photo_2021-10-11_21-46-04

ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងសេវាកម្មស៊ើបអង្កេតបទឧក្រិដ្ឋនាវា (NCIS) បានចាប់ខ្លួនវិស្វករម្នាក់និងភរិយារបស់គាត់ក្នុងការប៉ុនប៉ងលក់ទិន្នន័យការសម្ងាត់យោធា។ កាលពីថ្ងៃអាទិត្យ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបញ្ចេញឈ្មោះ Jonathan និង Dianna Toebbe ក្នុងក្រុង Annapolis នៃរដ្ឋ Maryland ថាជាជនសង្ស័យនៅក្នុងគំរោងការមួយដើម្បីលក់ព័ត៌មានទៅឲ្យរដ្ឋាភិបាលបរទេស។

ដោយយោលទៅតាមពាក្យបណ្តឹងដែលមានរយៈពេលជិតមួយឆ្នាំ Jonathan ដោយមានការជួយជ្រោមជ្រែងពីភរិយារបស់គាត់ បានប៉ុនប៉ងលក់ទិន្នន័យដែលគេហាមឃាត់ក្នុងការដោះដូរជាមួយរូបីយ៍ប័ណ្ណដែលទូទាត់ដោយប្រព័ន្ធកំព្យូទ័រ (Cryptocurrency)។ Jonathan បានបំរើការជាវិស្វករនុយគ្លេអ៊ែរនៅក្នុងអង្គភាពនាវាសហរដ្ឋអាមេរិក។ ក្នុងអម្លុងពេលបំរើការនៅក្នុងអង្គភាពនាវា វិស្វករដែលមានអាយុ៤២ឆ្នាំ ស្ថិតនៅក្នុងកម្មវិធីជំរុញនាវាដែលប្រើឋាមពលនុយគ្លេអ៊ែរឲ្យដើរទៅមុខ និងត្រួតពិនិត្យធានានូវការសម្ងាត់សន្តិសុខជាតិកំរិតខ្ពស់។

រដ្ឋអាជ្ញារអាមេរិកបាននិយាយថា “ Toebbe ក៏ធ្វើការជាមួយស្វាមីរបស់គាត់ ហើយបានទទួលនូវព័ត៌មានដែលទាក់ទងទៅនឹងអ្វីៗគ្រប់យ៉ាងពីយន្តការនៃប្រព័ន្ធនាវាដែលដើរដោយឋាមពលនុយគ្លេអ៊ែរនេះ ”។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដែលជាការចោទប្រកាន់ Jonathan បានបញ្ជូនគំរូនៃព័ត៌មានដាក់ក្នុងប្រអប់មួយដែលទាក់ទងទៅនឹងកម្មវិធីនុយគ្លេអ៊ែរទៅកានរដ្ឋាភិបាលបរទេសមួយដែលគេមិនបញ្ចេញឈ្មោះជាមួយនិងសំបុត្រមួយច្បាប់ ដែលសរសេរថា « ឲ្យខ្ញុំសុំទោសចំពោះការបកប្រែដោយមិនសូវបានល្អជាភាសាររបស់អ្នក, សូមជួយបញ្ជូនលិខិតនេះទៅឲ្យអង្គការចារកម្មរបស់អ្នក, ខ្ញុំជឿថាព័ត៌មាននេះនឹងមានតម្លៃដ៏អស្ចារ្យសំរាប់ប្រជាជាតិរបស់អ្នក, នេះមិនមែនជាការបោកបញ្ឆោតទេ”។

ក្រសួងយុត្តិធម៌បានចោទប្រកាន់វិស្វកររូបនេះថាបាន រៀបចំឲ្យមានទំនាក់ទំនងតាម e-mail ជាមួយនឹងមនុស្សម្នាក់ដែលគេជឿថាជាផ្នែកមួយនៅក្នុងរដ្ឋាភិបាលប្រទេសនោះ។ Protonmail ត្រូវបានគេប្រើប្រាស់ជាច្រើនខែ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដោយដាក់ឈ្មោះថា “Alice” និង “Bob” ។ នៅថ្ងៃទី៨ ខែមិថុនា មនុស្សដែលគេបានទាក់ទងនោះ បានផ្ញើរលុយចំនួន 10,000 ដុល្លារអាមេរិកតាមប្រព័ន្ធទូទាត់កំព្យូទ័រ (Cryptocurrency) ហើយជាច្រើនសប្តាហ៍ក្រោយមកវិស្វកររូបនេះបានចាប់ផ្តើមប្រព្រឹត្តិនូវទង្វើដែលគេបានចោទប្រកាន់។

ប្តីប្រពន្ធទាំង២នាក់នេះបានធ្វើដំណើរទៅកាន់រដ្ឋ Virginia ខាងលិច ដែលជាកន្លែងណាត់គ្នាប្រគល់ឯកសារសម្ងាត់នោះ ខណៈដែលប្រពន្ធជាអ្នកសម្លឹងមើលឆ្វេងស្តាំ Jonathan ដែលជាប្តីពេលនោះបានទម្លាក់នំបុ័ងសាំងវិចដែលមានតំណាប់សណ្តែកដីនិងទិន្នន័យនុយគ្លេអ៊ែរនៅខាងក្នុង ទៅកន្លែងដែលបានណាត់គ្នា៕


ថ្ងៃអង្គារ, 12 ខែតុលា 2021 08:39  គុន ច័ន្ទរដ្ឋា