BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយប្រឆាំងរាំងខ្ទប់ FB ​និង Twitter

ថ្ងៃសៅរ៍, 05 ខែមីនា 2022 09:37  គុន ច័ន្ទរដ្ឋា

photo_2022-03-04_18-31-45 (1)

Düsseldorf-AP-

លោកប្រធានាធិបត Vladimir Putin កាលពីថ្ងៃសុក្របានបង្កើននូវការបង្ត្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយនិងបុគ្គលឯកជនដែលខកខានមិនបានប្រព្រឹត្តិតាមគន្លងចំពោះបន្ទាត់នៃសង្រ្គាមឈ្លានពានរុស្សីទៅលើអ៊ុយក្រែន បិទខ្ទប់ ​FB និង Twitter និងចុះហត្ថលេខាលើពង្រាងច្បាប់ដាក់ជាបទឧក្រឹដ្ឋចំពោះការចែកចាយព័ត៌មានជាចេតនាដែលទីក្រុងមូស្គូចាត់ទុកថាជារបាយការណ៍ក្លែងក្លាយ។ ទង្វើរប្រឆាំងទៅនឹងប្រព័ន្ធផ្ស័ព្វផ្សាយធំៗបន្ទាប់ពីបានបិទខ្ទប់ BBC ,VOA ដែលគាំទ្រនិងឧបត្ថម្ភដោយអាមេរិក,វិទ្យុអឺរ៉ុបសេរី,ប្រព័ន្ធផ្ព្វផ្សាយអាល្លឺម៉ង់ Deutschland Welle និងគេហទំព័រ Latvia Medusa ។

សកម្មភាពបោសសំអាតប្រឆាំងទៅនឹងសារព័ត៌មានបរទេសដែលផ្សាយនៅក្នុងស្រុករុស្សីគឺជាការស្វែងរកនូវការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតទៅលើអ្នកស្តាប់ព័ត៌មានក្នុងស្រុកមើលឃើញអំពីការឈ្លានពាននៅអ៊ុយក្រែន។ក្រុមការងារទំនាក់ទំនងទូរគមនាគមន៍រដ្ឋ Roskommadock បាននិយាយថាខ្លួនបានកាត់ផ្តាច់ជាមួយTwitter និង FB ទៅតាមសេចក្តីសម្រេចរបស់ការិយាល័យអគ្គរដ្ឋអាជ្ញា។ក្រុមការងារកាលពីពេលមុនបានចោទប្រកាន់ Twitter ក្នុងការខកខានលូបចោលនូវមាតិការរឿងដែលហាមឃាត់ដោយអាជ្ញាធររុស្សីនិងបានពន្យឺតនូវទំនាក់ទនង។

Twitter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រពាលរសៀលថា នៅពេលដែលក្រុមហ៊ុនបានដឹងអំពីរបាយការណ៍ដែលថាវេទិការត្រូវបានបិទខ្ទប់នៅក្នុងប្រទេសរុស្សី គេមិនបានបញ្ជាក់ថាតើវាមកពីហេតុអ្វីនោះទេ។ ពង្រាងច្បាប់ត្រូវបានប្រថាប់ត្រាយ៉ាងឆាប់រហ័សដោយសភាទាំង២ដែលជាសភា គ្រប់គ្រងដោយវិមានក្រឹមឡាំង និងចុះហត្ថលេខាដោយលោក Putin ដែលនឹងផ្តន្ទាទោសចំនួន ១៥ឆ្នាំ សំរាប់អ្នកទាំងឡាយណាដែលចែកចាយព័ត៌មានប្រឆាំងទៅនឹងការនិទានរបស់រដ្ឋាភិបាលចំពោះសង្រ្គាមនេះ។

អាជ្ញាធររុស្សីបាននិយាយហើយនិយាយទៀតចំពោះការសេចក្តីរាយការណ៍បន្តុះបង្អាប់អំពីការធ្លាក់ចុះនៃទឹកចិត្តកងទ័ពនិងការស្លាប់របស់ប្រជាពលរដ្ឋនៅក្នុងអ៊ុយក្រែនថាជាព័ត៌មានក្លែងក្លាយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបាននិយាយយោងទៅរកការឈ្លានពានរបស់អ៊ុយក្រែនថា ជាប្រតិបត្តិការណ៍យោធាពិសេស ជាជាងការឈ្លានពានឬក៏សង្រ្គាម។ លោក Vyacheslav Volodyn ប្រធានរដ្ឋសភាបាននិយាយថា វិធានការនេះ និងបង្ខំឲ្យអ្នកទាំងឡាយដែលនិយាយកុហកនិងធ្វើសេចក្តីថ្លែងការណ៍បង្ខូចកេរ្ត៍ឈ្មោះកងទ័ពរបស់យើងឲ្យទទួលនូវទ័ណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។


ថ្ងៃសៅរ៍, 05 ខែមីនា 2022 09:37  គុន ច័ន្ទរដ្ឋា