BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទេពបូព្រឹក្ស ធ្វើឡើងកម្មវិធី Fan Meeting Party និង Concert ជាលើកដំបូង បូករួមជាមួយបទចំរៀងវីដេអូ One More

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 14:30  BeeTube News

299870291_613022566854210_8598335731577882181_n

ដោយមានការអញ្ជើញចូលរួមពីសិល្បករ និង Influencer​ ​​ល្បីៗជាច្រើនរូបរួមមានដូចជាកញ្ញា​​​ Hena លោកចាដេត លោករ៉េននីដារ៉ា កញ្ញាសុភក្រ័កុសុមៈ អ្នកនាងគង់ចន្ទ័ស្រីមុំនិងក្រុមគ្រួសារជាដើម។ គួរបញ្ជាក់ផងដែរកម្មវិធីនេះដំណើរការឡើងចាប់ផ្តើមពីម៉ោង៥ល្ងាចតទៅតែសង្កេតឃើញថាមានអ្នកគាំទ្រមួយចំនួនបានទៅដល់ទីនោះ២-៣ម៉ោងមុនដើម្បីរង់ចាំ។ ការប្រគុំតន្រ្តីទាំងមូលធ្វើឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាអ្នកគាំទ្រទាំងឡាយមកពីគ្រប់មជ្ឈដ្ឋានដែលអញ្ជើញមកផ្តល់កំលាំងចិត្តផ្ទាល់ និងចូលរួមលេងកំសាន្តនៅក្នុងបរិវេនរៀបចំឡើងយ៉ាងស្រស់ស្អាត និងទំនើប។ កញ្ញាទេពបូព្រឹក្សបានសម្តែងការប្រគុំតន្រ្តីនៅលើបទចំរៀងទាំង១១បទរបស់កញ្ញាដោយទទួលបានជោគជ័យជាស្ថាពរថ្វីត្បិតតែមានការហត់នឿយបន្តិចមែន។ 

299141433_611951156961351_8827902112395217030_n

ចំនែកនៅវគ្គចុងក្រោយគឺមានការសម្តែងឡើងពិសេសដែលភ្ញៀវអញ្ជើញចូលរួមគ្រប់គ្នាទន្ទឹងរង់ចាំចង់ទស្សនានោះគឺមានការផ្សាយ Premire MV បទចំរៀង «One More» ដែលជាបទថ្មីរបស់កញ្ញា និងមានការសម្តែងឡើងផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះកញ្ញាទេពបូព្រឹក្សក៏បានសម្តែងការប្រគុំតន្រ្តីបទថ្មីរបស់កញ្ញាមួយទៀតមានចំណងជើងថា «Devil» បានផ្តល់ផ្ទាំងទស្សនីយដ៏អស្ចារ្យសំរាប់អ្នកទស្សនាផងដែរ។ នៅក្នុងការសម្តែងឡើងពិសេសនោះក៏មានការអញ្ជើញចូលរួមសម្តែងពីភ្ញៀវកិត្តិយសពិសេសមួយរូបផងដែរគឺលោកជីដេវីតផ្ទាល់។


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 14:30  BeeTube News