BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីប ម៉ុង ពង្រីកខ្លួនក្នុងវិស័យបដិសណ្ឋារកិច្ច ដោយពាំនាំសណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott មកកម្ពុជា

ថ្ងៃសៅរ៍, 08 ខែមករា 2022 17:24  BeeTube News

1. Thumbnail (2)

ជីប ម៉ុង ពង្រីកវិសាលភាពមួយកម្រិតទៀតក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចដោយបានពាំនាំសណ្ឋាគារពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott) មកកម្ពុជា ដែលនឹងមានវត្តមាននៅអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ «ជីប ម៉ុង ថៅវើ»។

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងសណ្ឋាគារលំដាប់អន្តរជាតិទី២របស់ក្រុមហ៊ុន ជីប ម៉ុង ដែល នឹងគ្របដណ្ដប់២០ជាន់ខាងលើនៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ១៨៥ម៉ែត្រ ជីប ម៉ុង ថៅវើ។ សណ្ឋាគារដ៏ប្រណីតនេះនឹងផ្ដល់ជូននូវបន្ទប់ស្នាក់នៅលំដាប់អន្តរជាតិ សាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត អមជាមួយនឹងទេសភាពរាជធានីភ្នំពេញមើលពីអគារ ជីប ម៉ុង ថៅវើ ដែលជាអគារខ្ពស់ជាងគេមួយនៅកម្ពុជាកំពុងសាងសង់យ៉ាងមមាញឹកត្រៀមខ្លួនបើកជាផ្លូវការនាដំណាច់ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សណ្ឋាគារនេះក្រោមការវិនិយោគទុនប្រមាណ៨០លានដុល្លារ កាលពីឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោកដែលគ្រប់គ្រងយីហោសណ្ឋាគារល្បីៗចំនួន៣០ សរុបមាន៧០០០​ទីតាំង ក្នុង១៣១ប្រទេសទូទាំងពិភពលោក។ វត្តមានរបស់សណ្ឋាគារដ៏ល្បីល្បាញនេះនឹងចូលរួមបម្រើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនៅកម្ពុជាព្រមទាំងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ៕

2. Lvl 25 Meeting Room

3. Lvl 28 Gym

4. Tower_update

 


ថ្ងៃសៅរ៍, 08 ខែមករា 2022 17:24  BeeTube News