New York-
FacebookនិងInstagram ហាក់ដូចជាត្រូវបានតភ្ជាប់ឡើងវិញដោយផ្នែកខ្លះៗទៅកាន់អាំងទែរណែតពិភពលោក នៅថ្ងៃច័ន្ទ ទី៤ខែតុលា ,អស់រយៈពេល៤ម៉ោងដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះត្រូវជាប់គាំង។
Facebook,និង WhatsApp ,Instagram Apps បានគាំងមិនដំណើរការវេលាម៉ោង ១២am (ម៉ោងនៅសឹង្ហបុរី) ដែលក្រុមត្រួតពិនិត្យគេហទំព័រ Downdetector បាននិយាយថា គឺជាការបរាជ័យដ៏ធំមួយដែលគេមិនដែលជួបប្រទះ ដែលធ្វើឲ្យយើងទទួលបានរបាយការណ៍រហូតដល់ទៅ១០ ,៦លានបញ្ហា ទូទាំងពិភពលោក។
ប្រហែលជាម៉ោង ៥,៤៥ pm ,អ្នកប្រើប្រាស់Facebook ខ្លះ បានចាប់ផ្តើមចូលទៅកាន់ផ្នែកខ្លះនៃAppsទាំង៣នេះបាន។ ការគាំងនេះគឺជាការដួលរលំនិងខូចខាតដ៏ធំជាលើកទី២នៃប្រព័ន្ធផ្សព្វផ្សាយយក្សនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមានអ្នកបញ្ចេញឯកសារសម្ងាត់របស់ក្រុមហ៊ុនកាលពីថ្ងៃអាទិត្យដោយ បានធ្វើការចោទប្រកាន់ក្រុមហ៊ុនថា គិតតែផលប្រយោជន៍ជាធំ ,កៀបសង្កត់ទៅលើព័ត៌មានក្លែងក្លាយនិងពាក្យសម្អប់។
“ចំពោះរបររកស៊ីធំឬតូច,គ្រួសារ ឬបុគ្គល ដែមានការពឹងពាក់លើយើង ,ឲ្យខ្ញុំសុំទោស “ ប្រធានការិយាល័យបច្ចេកទេស Facebook លោក Mike Schroepfer បានសរសេរក្នុងTweeter ថា “ យើងត្រូវការពេលវេលា ដើម្បីឲ្យវាដំណើរ100% ឡើងវិញ។ ការចែករំលែកព័ត៌មានតាមFacebook ដែលមានចំនួនអ្នកប្រើប្រាស់ដ៏សកម្មជិត២ពាន់លានអ្នកក្នុងមួយថ្ងៃ ,បានធ្លាក់ចុះមកនៅត្រឹម ៤,៩%កាលពីថ្ងៃច័ន្ទ។
អ្នកជំនាញខាងសន្តិសុខបាននិយាយថាការរអាក់រអួលនេះអាចជាលទ្ធផលមកពីកំហុសផ្ទៃក្នុង ទោះបីជាទ្រឹស្តីបានចែងថាការធ្វើវីទ្ធង្សនាពីខាងក្រៅអាចកើតមានបានក៏ដោយ។
អ្នកប្រើប្រាស់Facebook ដែលបានព្យាយាមចូលទៅកាន់Apps នៅកន្លែងដែលទទួលរងនូវការប៉ះពាល់ដោយការគាំងនេះ បានទទួលការស្វាគមន៍និងឆ្លើយតបតាមរយៈសារ “ មានបញ្ហាបច្ចេកទេសខ្លះ យើងកំពុងតែធ្វើការជួសជុល ហើយនឹងសង្ឃឹមថានឹងរួចរាល់ក្នុងពេលឆាប់ៗនេះ “