ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សបានរកចំណូលបាន9ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែចូលមកដល់ខែកញ្ញា , ដែលកើនឡើងលើសពីឆ្នាំមុន ដែលប្រាក់ចំណូលមានត្រឹមតែ7,8ពាន់លានដុល្លារអាមេរិក។ ទោះបីជា Facebook បានរងនូវការរិះគន់អំពីការធ្វើបច្ចុប្បន្នភាពនៃឯកជនភាពចំពោះ ប្រព័ន្ធApple IOS 14 ដែលនាំឲ្យមានការលំបាកដល់អតិថិជនក្នុងការផ្សាយពាណិជ្ជកម្មស្លាកសញ្ញា។ រឿងនេះបានកើតមានឡើងដោយសារការអះអាងរបស់អតីតបុគ្គលិក Facebookម្នាក់ដែលមានអាកប្បកិរិយាមិនល្អក្នុងវិជ្ជាជីវៈក្នុងការងារ។
Frances Haugen បានបញ្ចេញនូវសំណុំឯកសារផ្ទៃក្នុងឲ្យទៅអ្នកកាសែត ដោយធ្វើការចោទប្រកាន់ថា Facebook គិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងសុវត្តិភាពរបស់អ្នកប្រើប្រាស់ ។របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា ឯកសារផ្ទៃក្នុងដែលបានបញ្ចេញឲ្យដឹងនោះបាននិយាយថា Facebook បានខកខានមិនបានទប់ស្កាត់ធ្វើឲ្យហួសហេតុពេកលើមាតិការរឿងដែលនិយាយអពីរឿងចរាចរណ៍ផ្លូវភេទឬក៏ភាពសម្អប់នៅខាងក្រៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃច័ន្ទ នាយកប្រតិបត្តិ Facebook លោក Mark Zuckburg បានប្រាប់ក្រុមអ្នកវិនិយោគតាមរយៈការប្រជុំតាមវីឌីអូរថា “ អ្វីដែលយើងកពុងតែមើលឃើញគឺការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជ្រើសរើសយកឯកសារដែលបានធ្លាយចេញក្នុងគោលបំណងនិយាយពីរឿងនិងរូបភាពអាក្រក់នៅក្នុងក្រុមហ៊ុនរបស់យើង “។
ក្នុងរយៈពេល១២ខែ មកទល់នឹងថ្ងៃទី៣០ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយយក្សមួយនេះបាននិយាយថា អ្នកប្រើប្រាស់ប្រចាំខែបានកើនឡើង៦%ដែលមានចំនួន២,៩១ពាន់លាននាក់។
Facebook បាននិយាយថា ការធ្វើបច្ចុប្បន្នភាពឯកជនភាព អាចនឹងមានភាពប៉ះពាល់ដល់របេរកស៊ីរបស់គេនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ប៉ុន្តែគេរំពឹងថានឹងធ្វើការកែរតម្រូវការផ្លាស់ប្តូរទាន់ពេលវេលា ដោយចាក់ចូលប្រាក់វិនិយោគបន្ថែមចំនួន១០ពាន់លានដុល្លារអាមេរិកបន្ថែមទៀតក្នុងឆ្នាំនេះ។