ចំណុចទី១ គឹដៃគូរប្រជែង
ថ្មីៗនេះយើងឃើញចំនួនអ្នកប្រើប្រាស់សកម្មត្រូវបានថយចុះក្នុងមួយចំនួនដ៏ធំដោយសារតែពួកគេផ្លាស់ប្តូរពីការប្រើប្រាស់Facebookទៅប្រើប្រាស់Appផ្សេងទៀតដែលមានដូចជា TikTok Discord និង Instagram ជាដើម។ ក្នុងចំណោមនោះ អ្នកប្រើប្រាស់មួយចំនួនធំប្រើប្រាស់បណ្តាញTikTokសកម្មច្រើនជាងប្រើប្រាស់Facebook។ ជាការពិតណាស់បើយើងក្រលេកមើលលើបណ្តាញសង្គមសព្វថ្ងៃ យើងឃើញថា TikTokកំពុងតែពេញនិយមខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ជាពិសេសក្មេងៗ យុវជនតែម្តង។មនុស្សជាច្រើនពេញចិត្តក្នុងការលេងTiktokច្រើនជាងFacebookដោយសារភាពច្នៃប្រឌិត ឈ្លាសវៃនិងងាយស្រួលរបស់វា។ យោងតាមការព្យាករណ៍របស់ Insider Intelligence TikTok នឹងមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៧៥០ លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ នេះ។
ចំណុចទី២គឺពុំសូវមានភាពឆ្លាតវៃ
ការពិតណាស់បើយើងប្រៀបធៀបFacbookជាមួយនឹងTikTokយើងឃើញមានភាពខុសគ្នាជាច្រើនជាពិសេសនោះវីដេអូ។
ជាក់ស្តែងក្នុងហ្វេសបុលអ្នកប្រើប្រាស់អាចមើលនិងបង្ហោះត្រឹមតែវីដេអូតែប៉ុណ្ណោះ បើយើងមើលTiktokវិញវាមានលក្ខណៈពិសេសជាងហ្វេសបុក។ អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលនិងបង្ហោះទេ ពួកគេក៏អាចកែសម្រួលវីដេអូរបស់គេដោយដាច់អក្សរ សម្លេងនៅក្នុងAppតែមួយផងដែរ។ លើសពីនេះបើយើងប្រៀបធៀបមាតិកាដែលApplicationទាំងពីរផ្តល់ឲ្យ យើងឃើញថាមាតិកាដែលហ្វេសបុកផ្តល់ឲ្យអ្នកប្រើប្រាស់នៅមានកម្រិតនៅឡើយ។ជាក់ស្តែងអ្នកប្រើប្រាស់ហ្វេសបុកអាចមើលឃើញនិងអានព័ត៌មានផ្សេងៗនៅលើហ្វេសបុកលុះត្រាតែអ្នកប្រើប្រាស់Follow ឬLike Pageដែលពួកគេពេញចិត្ត។ ផ្ទុយទៅវិញបើយើងមើលទៅលើApp Tiktokយើងឃើញថាវាមានភាពឈ្លាសវៃជាងFacebook។ អ្នកប្រើប្រាស់Tiktokអាចមើលវីដេអូនិងដឹងព័ត៌មានជាច្រើនក្នុងរយះពេលខ្លី បន្ថែមពីនេះមាតិកាដែលTiktokផ្តល់ឲ្យអ្នកប្រើប្រាស់គ្មានដែនកំណត់នោះទេ អ្នកប្រើប្រាស់អាចមើលគ្រប់មាតិកាទាំងអស់ដែលមានលើបណ្តាញTiktokបើទោះបីជាអ្នកប្រើប្រាស់មិនបានFollowឬLike page នោះក៏ដោយ។