BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Facebook កំពុងបិទកម្មវិធីសម្គាល់ផ្ទៃមុខរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 13:52  BeeTube News

2021-11-06 13.47.04

Facebook បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបញ្ឈប់ការប្រើប្រាស់កម្មវិធីសម្គាល់ផ្ទៃមុខ ដែលអាចសម្គាល់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិនៅក្នុងរូបថត និងវីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ត្រូវបានគេកត់សម្គាល់ថា គឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា និងសម្រាប់ក្រុមហ៊ុនដែលគេទទួលស្គាល់ថា អាចប្រមូលទិន្នន័យយ៉ាងច្រើនសន្ថឹកសន្ថាប់ពីអ្នកប្រើប្រាស់របស់ខ្លួន។

Facebook បានប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅជា Meta កាលពីចុងខែតុលានេះ ក៏បាននិយាយផងដែរថា ខ្លួនគ្រោងនឹងលុបទិន្នន័យដែលបានប្រមូលតាមរយៈការប្រើប្រាស់កម្មវិធីនេះ ដែលពាក់ព័ន្ធនឹងរូបភាពរបស់អ្នកប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់។ លោក Pesenti បានសរសេរថា បណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក នឹងបិទប្រព័ន្ធសម្គាល់ផ្ទៃមុខរបស់ខ្លួននៅក្នុងសប្តាហ៍ខាងមុខនេះ "ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន ដើម្បីកំណត់ការប្រើប្រាស់ការសម្គាល់ផ្ទៃមុខនៅក្នុងកម្មវិធីរបស់ពួកយើង"។

ទោះយ៉ាងណាក៏ដោយ Facebook នឹងនៅតែធ្វើការលើបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ហើយអាចនឹងប្រើវានៅក្នុងកម្មវិធី ឬផលិតផលរបស់ខ្លួនឡើងវិញ នាពេលខាងមុខ។

លោក Pesenti បានបន្តថា "នៅពេលខាងមុខ យើងនៅតែមើលឃើញបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ឧទាហរណ៍ អ្នកអាចប្រើវា នៅពេលដែលអ្នកត្រូវការផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬដើម្បីការពារការក្លែងបន្លំ និងការបន្លំខ្លួនបាន" ។

អស់រយៈពេលជាច្រើនឆ្នាំ បណ្តាញសង្គម បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសការកំណត់សម្គាល់ផ្ទៃមុខដោយស្វ័យប្រវត្តិនៅក្នុងរូបភាព និងវីដេអូរបស់ពួកគេ ដើម្បីធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយក៏អាចធ្វើឲ្យអ្នកប្រើប្រាស់ចំណាយ​ពេលកាន់តែ​ច្រើន​ថែមទៀត​នៅ​លើ Facebook។

កម្មវិធី​សម្គាល់ផ្ទៃ​មុខនេះ ​មាន​ភាពចម្រូងចម្រាសជាយូរមកហើយ ដោយសារតែមាន​ការ​ព្រួយ​បារម្ភ​អំពី​ការសម្គាល់ផ្ទៃ​មុខឲ្យបាន​ត្រឹមត្រូវ និង​មិនមានការ​លំអៀង​ពូជសាសន៍។ ឧទាហរណ៍ បច្ចេកវិទ្យានេះ ត្រូវបានបង្ហាញថាមិនអាចសម្គាល់ផ្ទៃ​មុខបានត្រឹមត្រូវទាំងអស់នោះទេ ព្រោះមានបុរសស្បែកខ្មៅមួយចំនួន មិនអាចប្រើប្រាស់មុខងារសម្គាល់ផ្ទៃមុខបានទេ។ ខណៈពេលដែលមិនមានច្បាប់ជាតិគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យានេះ រដ្ឋ និងទីក្រុងមួយចំនួនដែលកំពុងកំណត់ការប្រើប្រាស់វា ឬហាមឃាត់ការប្រើប្រាស់របស់វាតែម្តង។

លោក Pesenti ក៏បានបន្ថែមទៀតថា ការបញ្ឈប់ការប្រើប្រាស់កម្មវិធីសម្គាល់ផ្ទៃមុខនេះ ក៏មានន័យថា ការពិពណ៌នារូបភាពដែលបង្កើតដោយស្វ័យប្រវត្តិរបស់ Facebook សម្រាប់អ្នកពិការភ្នែក នឹងមិនមានការបន្ថែមឈ្មោះរបស់មនុស្សនៅក្នុងរូបភាពទៀតហើយ៕

អត្តបទដកស្រង់ពី Rachel Metz

បកប្រែនិងកែសម្រួលដោយលោក គីមម៉េង

2021-11-06 13.47.11

 

2021-11-06 13.47.17


 

 

 


ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 13:52  BeeTube News