Mark Zuckerburg ៖ មេរៀនសម្រាប់ជ្រេីសរេីសគូស្រករប្រពន្ធចិនរបស់ខ្ញុំមិនស្អាតទេ
វាមានមនុស្សជាច្រេីននាក់ដែលបានសួរខ្ញុំថា :
-“ តេីហេតុអ្វីបានជាប្រពន្ធរបស់លោកមិនស្អាត ខណ:ដែលលោកមានប្រាក់ច្រេីនលេីសលប់បែបនេះនោះ?”
ក្នុងក្រសែភ្នែករបស់ពួកគេ ខ្ញុំគួរតែជ្រេីសរេីសយកនារីម្នាក់ ដែលស្អាតជាង Prescilla Chan ដែលជាប្រពន្ធសព្វថ្ងៃរបស់ខ្ញុំ
មុននឹងឆ្លេីយនឹងសំណួរនេះ ខ្ញុំសូមសួរបកវិញថា តេី “នារីស្អាត” និង “នារីមិនស្អាត” មានអត្ថន័យដូចម្ដេច?
និយាយដោយស្មោះត្រង់ ខ្ញុំពិតជាមានឱកាសជាច្រេីនណាស់ ដេីម្បីជួបនារីដ៏ស្រស់ស្អាត ហេីយវាមាននារីជាច្រេីននាក់ ដែលចង់ធ្វេីជាប្រពន្ធខ្ញុំ ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វេីពីកញ្ចក់ ...គឺវាងាយនឹងបែកណាស់... និយាយឱ្យងាយយល់ គឺវាពិបាកថែរក្សាណាស់ ...
ស្រីស្អាតខ្លះធ្វេីឫកឆ្មេីងឆ្មៃ ព្រហេីន ងរចុះ ងរឡេីង និងមាយាដូចជាម្ចាស់ក្សត្រី រួចនាងប្រាកដជាសួរខ្ញុំថា :
“ យីលោកអេីយ! មានលុយច្រេីនដូចបងហេីយ ម្ដេចក៏មិនដូរឡានចេញ?”
ខ្ញុំដឹងថា ពួកនាងមានគោលបំណងចង់បានខ្ញុំ ជាប្ដី ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក រួចលាដៃទាមទារលុយឥតឈប់ឈរ ក្នុងឋាន:ជាប្រពន្ធរបស់មហាសេដ្ឋី...
ផ្ទុយទៅវិញ បេីស្រីស្អាតម្នាក់ចេះត្រឹមតែទាមទារមិនចេះស្កប់ស្កល់នោះ នាងគឺគ្រាន់តែស្រីដ៏អាក្រក់ និងគម្រក់ម្នាក់តែប៉ុណ្ណោះ អ្នកដឹងទេ? ស្រីបែបនេះ ឱ្យខ្ញុំទទេ ក៏ខ្ញុំខ្ពេីមដែរ!
សម្រស់ខាងក្រៅនឹងធ្លាក់ទៅអាក្រក់និងរយីករយាក នៅពេលដែលនាងចាស់ទៅ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡេីងៗ នៅពេលដែលវ័យរបស់នាងកាន់តែកេីនឡេីងៗ
អ៊ីចឹង វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា :
-“ តេី ប្រពន្ធរបសខ្ញុំមានអ្វីល្អ ដែលធ្វេីឱ្យខ្ញុំជ្រេីសរេីសយកនាង?”
ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង ហេីយស្នាមញញឹមរបស់នាងធ្វេីឱ្យខ្ញុំបាក់ចិត្តទាំងស្រុង!”
ចាប់តាំងពីនាងមានផ្ទៃពោះមក នាងរក្សាបាននូវទឹកមុខញញឹមដដែល ហេីយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួលនៃរាងកាយរបស់នាងឡេីយ គឺនាងថែក្សាបាននូវភាពសាមញ្ញ និងភាពប្រកបដោយសុខដុមរមនារបស់នាង
ខ្ញុំពេញចិត្តនឹងភាពសាមញ្ញនិងរូបរាងរបស់នាង
នាងគឺជានារីដែលចេះអាណិតអាសូរ ឈ្លាសវៃ ក្លាហាន ច្នៃប្រតិដ្ឋ និងយកអាសាអ្នកដទៃគួរឱ្យស្រលាញ់
នៅជាមួយនឹងនាង ខ្ញុំមានអារម្មណ៍ធូរស្រាល កក់ក្ដៅ និងសុខស្រួល ណាស់
នាងមិនដែលប្រេីប្រាស់ ឬកេងប្រវញ្ចពីខ្ញុំ ធ្វេីឫកពាអួតអាងសោះឡេីយ ហេីយនាងមានបញ្ញា ឈ្លាសវៃ ដ្បិតនាងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យហាវេីដផ្នែកវេជ្ជសាស្ត្រ
អ្នកដឹងទេថា អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជេីងមួយគូ គឺវាមានតែអ្នកពាក់ទេ ដែលដឹងថា តេីស្បែកជេីងនោះពាក់ស្រួលដែរឬទេនោះ
ចំពោះខ្ញុំ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់
ខ្ញុំបានស្គាល់នាងនៅពេលដែលយេីងតម្រង់ជួរចូលបន្ទប់ទឹក ខណ:នោះ បេះដូងខ្ញុំប្រាប់ថា នាងគឺជាដៃគូជីវិតរបស់ខ្ញុំហេីយ
នៅក្នុងក្រសែភ្នែករបស់អ្នក ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ តែនៅក្នុងក្រសែភ្នែកខ្ញុំ នាងស្អាតនិងស័ក្ដិសមនឹងខ្ញុំណាស់
ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ ហេីយខ្ញុំសុំអួតមួយហេីយ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ!
នៅក្នុងរូបថតនេះ នាងនិងខ្ញុំដូចជាមានភាពសុខស្រួលតាមបែបធម្មជាតិពិតៗ
អូ! វិះភ្លេចប្រាប់អ្នកមួយថា “ ភាពសាមញ្ញទេីបជាភាពដ៏ស្រស់ស្អាតពិតណា!”
“SIMPLE IS BEAUTIFUL!”
ប្រែសម្រួលពីអត្ថបទផ្ទាល់របស់ Mark Zuckerburg ស្ថាបនិកហ្វេសប៊ុក
ទុត បូ ។