តាកែវ៖ ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល លំចង់ ចុះបង្ក្រាបបានហើយករណីរំលោភ សេពសន្ថវៈ មាន ស្ថាន ទម្ងន់ នៅចំណុច ចិញ្ចេីមផ្លូវ ភូមិ ខ្វាវ ឃុំលំចង់ ស្រុក សំរោង ខេត្ត តាកែវ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ។
ចំពោះការឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងមានឈ្មោះទី១- សែម ច័ន្ទតារា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ស្វាយ ព្រៃ ឃុំ លំចង់ ស្រុក សំរោង ខេត្ត តាកែវ និង២-ឈ្មោះ អ៊ុក អ៊ួនរដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិ ស្វាយ ព្រៃ ឃុំ លំចង់ ស្រុក សំរោង ខេត្ត តាកែវ ។
តាមការឲ្យដឹងពីរសមត្ថកិច្ចជំនាញ ករណីនេះ គឺជន សង្ស័យទាំង២ និងនារីរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាមឆាត Facebook ជិត៣ខែមកហើយ ក៏បានណាត់នារីរងគ្រោះមកជួបគ្នាត្រង់ចំនុចកើតហេតុខាងលើ នៅវេលាម៉ោង ២យប់ ខាងក្រោយវត្តអង្គធ្លក ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមចម្លើយសារភាពពីរជនសង្ស័យ ថា ដោយឃើញឱកាសល្អ យប់ស្ងាត់ជនសង្ស័យ២ នាក់មិត្តភ័ក្ត ក៏បែកគំនិតចាប់នារីរងគ្រោះវ័យ១៧ឆ្នាំនោះ រំលោភបូកបានសម្រេចជាច្រើនដង ក្នុងស្ថានភាពខ្លួនស្រវឹងស្រឺងៗផង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕