BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ, ឧត្តមសេនីយព្រមានF-16 មិនមែនអាវុធទិព្វ, អធិការបតីអាល្លឺម៉ង់ថាលោកនឹងនិយាយជាមួយពូទីន

ថ្ងៃចន្ទ, 29 ខែឧសភា 2023 16:51  BeeTube News

Untitled-1 (19)
 

1. មនុស្សម្នាក់ស្លាប់ខណៈដ្រូនអ៊ីរ៉ង់វាយប្រហារររដ្ឋធានីអ៊ុយក្រែនមុនទិវានៃទីក្រុង Kiev

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៨ ខែឧសភាបានអោយដឹងថា ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនត្រូវបានទទួលរងការវាយប្រហារដោយដ្រូនលក្ខណៈទ្រង់ទ្រាយធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ី ខណៈដែលទីក្រុង Kyiv បានកំពុងរៀបចំដើម្បីប្រារព្ធខួបនៃការកកើតរបស់ខ្លួននៅថ្ងៃអាទិត្យនេះ។ យ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនេះ។ លោក Serhii Popko មន្ត្រីយោធាជាន់ខ្ពស់នៃទីក្រុង Kyiv បាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើម"ការវាយប្រហារដ៏ធំបំផុត" មកលើទីក្រុងកាលពីយប់ថ្ងៃសៅរ៍ជាមួយនឹងដ្រូន Shahed ផលិតឡើងដោយអ៊ីរ៉ង់។ ការ​វាយ​ប្រហារ​នេះ​មាន​រយៈ​ពេល​ជាង​ប្រាំ​ម៉ោង ដោយ​ប្រព័ន្ធ​ការពារ​អាកាស​អ៊ុយក្រែនត្រូវ​បាន​រាយការណ៍​ថា​បាន​បាញ់​ទម្លាក់ដ្រូនទាំងនេះបាន​ជាង ៤០ គ្រឿង។ កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថាកាលពីយប់ថ្ងៃសៅរ៍ក៏ជាការបំបែកកំណត់ត្រាថ្មីទាក់ទងនឹងការវាយប្រហារដោយដ្រូន Shahed នៅទូទាំងប្រទេសផងដែរ។ ដោុយក្នុងចំណោមដ្រូនចំនួន៥៤គ្រឿងនោះ ក្នុងនោះមាន៥២គ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។

c-52
b-56
a-139
 

2. Milley ព្រមានថាយន្តហោះ F-16 មិនមែនជាអាវុធទិព្វសំរាប់អ៊ុយក្រែននោះទេ

យោងតាមសារព័ត៌មាន POLITICO ចុះផ្សាយថ្ងៃទី២៥ ខែឧសភាបានអោយដឹងថា ឧត្តមសេនីយកំពូលរបស់យោធា Mark Milley បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះ F-16នឹងមិនដើរតួជា"អាវុធវេទមន្ត" សម្រាប់អ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកគឺនៅតែបន្តជាអ្នកនៅពីក្រោយទាំងស្រុងនៃក្រុមសម្ព័ន្ធមិត្តណាតូដឹកនាំការហ្វឹកហ្វឺន និងការផ្ទេរយន្តហោះទាំងនេះទៅកាន់ទីក្រុងគៀវ។ លោកឧត្តមសេនីយកំពូលបាននិយាយថា “រុស្ស៊ីមានយន្តហោះចម្បាំងជំនាន់ទីបួនចំនួន 1,000គ្រឿង” ដូចនេះប្រសិនបើពិនិត្យមើលការវិភាគតំលៃនៃការចំណាយ វិធីឆ្លាតបំផុតដើម្បីទប់ទល់នឹងរុស្ស៊ីបាន គឺពួកគេចាំបាច់ត្រូវការផ្តល់អោយអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នាមួយចំនួនក្នុងបរិមាណដែលសមមាត្រ។ លោកឧត្តមសេនីយកំពូលបាននិយាយថាយន្តហោះចម្បាំងមានតំលៃថ្លៃជាងកាំភ្លើងធំ និងរថក្រោះលើគោកទូទៅ ដែលជាការចាំបាច់ក្នុងការបញ្ចូនសព្វាវុធលើគោកទៅមុន ដើម្បីទ្រទ្រង់សង្គ្រាមរយៈពេលវែង ជាជាងការចំណាយលើយន្តហោះដែលមានតំលៃថ្លៃទៅមុន​​​ ដែលធ្វើអោយខាតបង់ថវិកាការពារជាតិ ហើយនេះក៏មិនបានបញ្ជាក់អោយឃើញថាយន្តហោះចម្បាំងទាំងនេះសុទ្ធសឹងជាអាវុធទិព្វអ្វីដែរ។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសថា ដាណឺម៉ាក និងហូឡង់កំពុងដឹកនាំមុខនៅក្នុងសម្ព័ន្ធភាពរួមគ្នាដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំងទំនើបទាំងនេះ។

f-43
e-49
d-56
 

3. អធិការបតីអាល្លឺម៉ង់ថានឹងនិយាយជាមួយពូទីនម្តងទៀតតាមពេលកំណត់

យោងតាមសារព័ត៌មាន POLITICO ចុះផ្សាយថ្ងៃទី២៦ ខែឧសភាបានអោយដឹងថាអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថាលោកមានឆន្ទៈក្នុងការចាប់ផ្តើមពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ម្តងទៀតដោយទំនាក់ទំនងរវាងមេដឹកនាំទាំងពីរស្ទើរតែមិនមាននៅពេលដែលវិមានក្រឹមឡាំងបន្តការវាយលុកលើអ៊ុយក្រែន។ លោក Scholz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Kölner Stadt-Anzeiger ថា "ការហៅទូរស័ព្ទចុងក្រោយរបស់ខ្ញុំគឺតាំងពីមុនមក" ។ អធិការបតីបានបន្ថែមថា "ប៉ុន្តែខ្ញុំមានបំណងនិយាយជាមួយលោកពូទីនម្តងទៀតក្នុងពេលកំណត់ណាមួយ" ។ ការ​ហៅ​ទូរសព្ទ​​ចុងក្រោយ​រវាង​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​កាលពី​ខែ​ធ្នូ នៅ​ពេល​ដែល​ពួក​គេ​បាន​យល់​ព្រម "រក្សា​ទំនាក់​ទំនង"នេះ។ លោក Scholz នៅពេលនោះបានអំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះសង្រ្គាម រួមទាំងការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ខណៈដែលលោក ពូទីន បាននិយាយថា ការផ្គត់ផ្គង់អាវុធរបស់អាល្លឺម៉ង់ដល់ទីក្រុង Kyiv គឺជាការគាំទ្រការ "បំផ្លិចបំផ្លាញ" ហើយបានជំរុញឱ្យទីក្រុងប៊ែរឡាំងពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន។

i-42
h-44
g-44
 


ថ្ងៃចន្ទ, 29 ខែឧសភា 2023 16:51  BeeTube News