BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីផ្សារមូលប័ត្រកើនដល់ ១៦៣លានដុល្លារភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Ezecom/Telcotech លោកឧកញ៉ា គិត ម៉េង ចុះបញ្ជីជាផ្លូវការ

ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 16:31  Jasmine Tea

គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ចំនួនសាច់ប្រាក់ពីការបោះផ្សាយលក់មូលបត្របំណុលសរុប បានកើនឡើងដល់ ១៦៣លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីជាផ្លូវការក្នុងទីផ្សារមូលត្រកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៃក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ស៊ូ សុជាតិ បានចាត់ទុកការចុះបញ្ជីលក់មូលប័ត្របំណុលរបស់ Ezecom/Telcotech នេះបង្ហាញពីការវិវឌ្ឍថ្មីមួយទៀតដែលទីផ្សារមូលប័ត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីលក់មូលប័ត្របំណុលទី៧នៅក្នុងទីផ្សារមូលប័ត្រកម្ពុជានិងត្រូវជាជាក្រុមហ៊ុនទី១៥ដែលបានចុះបញ្ជីលក់មូលប័ត្រនៅផ្សារមូលប័ត្រកម្ពុជា។សញ្ញាបណ្ណសាជីវកម្មតែលកូថែក ដែលបោះផ្សាយក្នុងចំនួន៨០០ ០០០សញ្ញាបណ្ណដែលមានតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយឯកតាមូលប័ត្របំណុលជាមួយអត្រាគូប៉ុង៤.៥ភាគរយក្នុងមួយឆ្នាំដែលធ្វើការទូទាត់ប្រចាំឆមាសនិងមានឥណប្រតិទាន៥ឆ្នាំគិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ (២០២១-២០២៦) ហើយទឹកប្រាក់ដែលកៀងគរបានមានចំនួនប្រមាណជា២០លានដុល្លារអាមេរិក ។

2021-09-09 16.08.31-2

2021-09-09 16.08.47-2

2021-09-09 16.08.38-2

លោកបន្ថែមថាការចុះបញ្ជីលក់មូលប័ត្រជាផ្លូវការរបស់ក្រុមហ៊ុន Telcotech នេះបានសបញ្ជាក់ឱ្យឃើញថាទីផ្សារមូលប័ត្រកម្ពុជាកំពុងតែមានការរីកចម្រើនជាមួយនឹងកំណើននៃក្រុមហ៊ុនបោះផ្សាយមូលប័ត្រនិងបានឆ្លុះបញ្ចាំងថាទាំងក្រុមហ៊ុននិងវិនិយោគិនសាធារណៈបាននឹងកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះជាពិសេសជាឱកាសកាន់តែល្អប្រសើរសម្រាប់វិនិយោគិនផងដែរ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២១នេះចំនួនសាច់ប្រាក់ដែលប្រមូលបានពីការបោះផ្សាយលក់មូលប័ត្របំណុលរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលប័ត្របំណុលទាំង៦កន្លងមកមានប្រមាណជា ១៤៣ លានដុល្លារអាមេរិកដែលនឹងកើនរហូតដល់ប្រមាណជា ១៦៣ លានដុល្លារអាមេរិកបន្ទាប់ពីមានកំណើនក្រុមហ៊ុនបោះផ្សាយលក់មូលប័ត្របំណុលតែលកូថេក១ទៀតនេះ ។

គួរបញ្ចាក់ថាក្រុមហ៊ុន តែលកូថេក (Telcotech) គឺជាក្រុមហ៊ុនបម្រើសេវាទូរគមនាគមន៍សាធារណៈដែលផ្តល់សេវាផ្នែកខ្សែកាបអុបទិកដល់ក្រុមហ៊ុនបណ្ដាញក្រុមហ៊ុនទូរស័ព្ទនិងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេតដែលបានស្នើសុំធ្វើការបោះផ្សាយលក់មូលប័ត្របំណុលសម្រាប់វិនិយោគិនគុណវឌ្ឍនៅកម្ពុជានូវមូលប័ត្របំណុលដែលជាប្រភេទសញ្ញាបណ្ណគ្មានវត្ថុធានាមិនមែនជាកាតព្វកិច្ចកម្រិតទាបនិងមានបុគ្គលធានាក្នុងទម្រង់ចុះបញ្ជី។

លោក ស៊ូ សុជាតិ បាននាំយកនូវការផ្ដាំផ្ញើរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជាការចូលរួមអបអរសាទរទៅដល់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលជោគជ័យហើយក៏ឈានជើងចុះបញ្ជីលក់មូលប័ត្របំណុលជាផ្លូវការនិងសង្ឃឹមថាក្រុមហ៊ុននឹងអាចឈានមួយជំហានទៀតអាចបោះផ្សាយមូលប័ត្រកម្មសិទ្ធិជាសាធារណៈ (ភាគហ៊ុន) ផងដែរ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជាបានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Telcotech របស់លោកឧកញ៉ា គិត ម៉េង ដែលបានសម្រេចជោគជ័យក្នុងការបោះផ្សាយនិងចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានាដែលមានទំហំសរុបចំនួន ៨០ម៊ឺនលានរៀល (ប្រមាណ២០លានដុល្លារអាមេរិក)។

លោកថា នេះជាសញ្ញាបណ្ណសាជីវកម្មទី២ ដែលបោះផ្សាយដោយក្រុមហ៊ុនឯកជនដែលមិនមែនជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោកបន្តថា ការបោះផ្សាយនិងចុះបញ្ជីលក់សញ្ញាបណ្ណនេះនឹងធ្វើឱ្យក្រុមហ៊ុនទទួលបានទុនរយៈពេលវែងដែលជាប្រភពទុនថ្មីមួយទៀតបន្ថែមពីលើប្រភពទុនផ្សេងៗដែលក្រុមហ៊ុនមានស្រាប់ដែលការធ្វើពិពិធកម្មនេះរំពឹងថានឹងជួយជម្រុញកំណើនអាជីវកម្មរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀតការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជានឹងជួយពង្រីកកិត្យានុភាពរបស់ក្រុមហ៊ុនព្រមទាំងជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីវិនិយោគិនអតិថិជនសក្តានុពលទាំងក្នុងនិងក្រៅស្រុក។

ក្នុងពិធីដ៏ឱឡារឹកនោះដែរ លោកឧកញ៉ា គិត ម៉េង បានថ្លែងថាក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ជូននូវវិសាលភាពគ្របដណ្តប់និងការតភ្ជាប់អ៊ិនធឺណេតប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ាបន្ថែមថា ការបោះផ្សាយមូលប័ត្របំណុលនេះនឹងផ្តល់លទ្ធភាពឲ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀតក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជាតាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗនិងយុទ្ធសាស្រ្តឌីជីថល។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះដើម្បីវិនិយោគបន្ថែមទៀតលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជាហើយក្រុមហ៊ុននឹងដើរតួនាទីដ៏សំខាន់មួយក្នុងឌីជីថលរូបនីយកម្មរបស់កម្ពុជាបន្តធ្វើកិច្ចការទាំងនេះឆ្ពោះទៅមុខបន្តទៀតតាមរយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។

សូមជម្រាបថា មូលបត្របំណុលតម្លៃ ២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech នេះ ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារ ធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន៕


ថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2021 16:31  Jasmine Tea