BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់Evergrandeរបស់ចិនត្រូវបានព្យួរនៅពេលដែលមានរបាយការណ៍មកថាឲ្យកំទេចអគារមួយចំនួន

ថ្ងៃចន្ទ, 03 ខែមករា 2022 16:06  គុន ច័ន្ទរដ្ឋា

photo_2022-01-03_15-28-34 (1) (1)

Theguardian-

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Evergrande របស់ចិនត្រូវបានព្យួរមិនដំណើរការក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងមានបញ្ហាបានប្រកាសកាលពីថ្ងៃច័ន្ទ ដោយមិនបានបង្ហាញនូវហេតុផល ។ រឿងនេះបានលេចចេញមកចំពេលដែលប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៏មកថា ក្រុមហ៊ុនអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើនជាងគេក្នុងពិភពលោកនេះ បានបញ្ជាដោយអាជ្ញាធរក្នុងខេត្តហៃណាន់ភាគខាងត្បូង ឲ្យវាយកម្ទេចអគារចំនួន៣៩អគារក្នុងរយៈពេល១០ថ្ងៃ ពីព្រោះច្បាប់អនុញ្ញាតិក្នុងការសាងសង់អគារនោះពុំមានច្បាប់សាងសង់ត្រឹមត្រូវ។

បទបញ្ជារនេះត្រូវបានគេរាយការណ៍មកថាបានធ្វើឲ្យមានការព្រួយបារម្ភដល់គំរោងដ៏ធំមួយឈ្មោះ Ocean Flower ដែលជាអគារអភិវឌ្ឍន៍កន្លែងកំសាន្តនៅលើកោះមួយជិតកោះហៃណាន់ បើយោលទៅតាមប្រភពព័ត៌មានមួយនៅក្នុងស្រុក។ អាគារដែលមានទំហំ៤៣៥,០០០ម៉ែត្រការ៉េនិងត្រូវប្រើពេល៨ឆ្នាំដើម្បីរួចរាល់,សេចក្តីរាយការណ៍បានបន្ថែម ដោយបានចេញនូវសេចក្តីប្រកាសជាផ្លូវការដល់អង្គភាព Evergrande នៅហៃណាន់។

និយ័តករ ក្នុងទីក្រុង Danzhou បាននិយាយកាលពីខែវិច្ឆិការថា ពួកគេនឹងរាំងខ្ទប់នូវផែនការរបស់ Evergrande ដើម្បីឲ្យសងបំណុលទៅអ្នកចុះកិច្ចសន្យានិងម្ចាស់បំណុលផ្សេងទៀតដោយផ្តល់ឲ្យពួកគេជាទ្រព្យសម្បត្តិ,Caixins បានរាយការណ៍។ Evergrande បានព្យាយាមតស៊ូសងបំណុលដែលមានចំនួនទឺកប្រាក់ ៣០០ពាន់លានដុល្លារក្នុងការខាតបង់ រួមបញ្ចូលទាំងទឹកប្រាក់ជិត២០ពាន់លាននៃប័ណ្ណបំណុលទីផ្សារអន្តរជាតិ ដែលគេយល់ថាជាការបង់ថ្លៃទៅវិញទៅមកដោយអត្រាការប្រាក់របស់ក្រុមហ៊ុនកាលពីខែមុនបន្ទាប់ពីខកខានពុំបានបង់។

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបានខកខានពុំបានបង់ទៅលើប័ណ្ណថ្មី ដែលមានទឹកប្រាក់ចំនួន២២៥លានដុល្លាររហូតមកដល់ថ្ងៃអង្គារ៍មុនទោះបីជាមានការអនុគ្រោះ៣០ថ្ងៃបន្ថែមទៀត។ជារួមជាមួយនឹងការការកើតមានឡើងជាបន្តបន្ទាប់នៃការខាកខានមិនបានបង់ថ្លៃនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ក៏ដោយ ក៏ក្រុមហ៊ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ ក្រុមហ៊ុនបានប្រថុយប្រថានបង្កើតនូវគណៈកម្មាធិការគ្រប់គ្រងដែលមានសមាជិកជាច្រើនមកពីក្រុមហ៊ុនរដ្ឋ និងបាននិយាយថានឹងធ្វើទំនាក់ទំនងជាមួយម្ចាស់បំណុលដោយសកម្ម។


ថ្ងៃចន្ទ, 03 ខែមករា 2022 16:06  គុន ច័ន្ទរដ្ឋា