BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាលចិនទំនងជាចាប់ផ្តើមបញ្ចេញសាច់ប្រាក់សម្រាលហានិភ័យក្រុមហ៊ុន Evergrade ដែលជំពាក់បំណុលជាង ៣០០ពាន់លានដុល្លារ

ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 16:19  Jasmine Tea

ហុងកុង៖ ពិភពលោកកំពុងរង់ចាំមើលក្រុមហ៊ុន Evergrande ថាតើនឹងអាចដោះស្រាយបញ្ហាបំណុលរបស់ខ្លួនដោយរបៀបណាខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតលំដាប់ទីពីររបស់ចិនមួយនេះមានបំណុលគរដូចភ្នំដល់ទៅជាង ៣០០ពាន់លានដុល្លារ។

រដ្ឋាភិបាលចិនហាក់ដូចជាកំពុងចាប់ផ្តើមធ្វើអន្តរាគមន៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយធនាគារប្រជាជនចិនបានបញ្ចូលសាច់ប្រាក់មួយចំនួនទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដើម្បីជួយបង្កើនសាច់ប្រាក់ងាយស្រួលក្នុងរយៈពេលខ្លីនិងដោះស្រាយបញ្ហាមួយចំនួន។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការចាក់បញ្ចូលសាច់ប្រាក់សម្រាប់ធនាគារមានចំនួន ៤៦០ពាន់លានយន់ (៧១ពាន់លានដុល្លារ) នៅសប្តាហ៍នេះរួមទាំង ៧០ពាន់លានយន់ (១០,៨ពាន់លានដុល្លារ) កាលពីថ្ងៃសុក្រសប្តាហ៍មុន។

រដ្ឋាភិបាលក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់និងទំនងជាចង់ការពារប្រជាជនចិនដែលបានទិញអាផាតមិនដែលមិនទាន់បញ្ចប់ការសាងសង់ក៏ដូចជា កម្មករសំណង់, អ្នកផ្គត់ផ្គង់ និងអ្នកវិនិយោគតូចតាច។ ហើយអាជ្ញាធរក៏ទំនងជាមានបំណងកំណត់ហានិភ័យនៃក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតដែលកំពុងដំណើរការផងដែរ។

អ្នកវិភាគខ្លះភ័យខ្លាចថា វាអាចប្រែទៅជាពេលវេលារបស់ Lehman Brothers របស់ចិន ដែលអាចក្លាយជារលកយក្សបោកបក់បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនេះខណៈវិស័យអចលនទ្រព្យនិងឧស្សាហកម្មពាក់ព័ន្ធមានចំណែកដល់ទៅ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ អ្នកវិភាគយល់ថា ទោះបីជាមានការបញ្ចូលសាច់ប្រាក់ពីរដ្ឋាភិបាលចិនក៏ដោយក៏វាអាចយឺតពេលទៅហើយក្នុងការជួយសង្គ្រោះក្រុមហ៊ុននេះ។

photo_2021-09-28_15-52-39=1

 

photo_2021-09-28_15-52-50=1

នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនក្រុមហ៊ុន Evergrande មិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌនៃការបង់ប្រាក់នោះទេហើយការប្រាក់ដែលមានគឺចំនួន ៨៣,៥លានដុល្លារលើមូលបត្របំណុលជាប្រាក់ដុល្លារត្រូវសងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទោះជាយ៉ាងណាវាបានផុតកំណត់ទៅហើយដោយក្រុមហ៊ុនគ្មានការធ្វើបច្ចុប្បន្នភាពឡើយ។ ខណៈ Evergrande មានរយៈពេលអនុគ្រោះរហូតដល់ ៣០ថ្ងៃលើការទូទាត់ការប្រាក់។

ក្រុមហ៊ុននេះត្រូវប្រឈមមុខនឹងគម្រោងអគារជិត ៨០០ ដែលមិនទាន់បានបញ្ចប់ការសាងសង់, មិនទាន់បានសងប្រាក់ដល់អ្នកផ្គត់ផ្គង់ជាច្រើននិងអ្នកទិញផ្ទះជាងមួយលាននាក់ ដែលបានបង់ប្រាក់មួយចំនួនរួចហើយសម្រាប់អចលនទ្រព្យរបស់ពួកគេ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានព្យាយាមលក់អគារការិយាល័យរបស់ខ្លួននៅទីក្រុងហុងកុងដែលខ្លួនបានទិញក្នុងតម្លៃប្រហែល ១,៦ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥ ប៉ុន្តែនោះ «មិនត្រូវបានបញ្ចប់តាមកាលវិភាគដែលបានរំពឹងទុកនោះទេ»។

photo_2021-09-28_15-52-52=1

 

photo_2021-09-28_15-52-59=1

បញ្ហាហិរញ្ញវត្ថុរបស់ Evergrande ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនដាក់ឈ្មោះថាជា «ប្រហោងខ្មៅដ៏ធំ» ដែលបញ្ជាក់ថា គ្មានលុយអាចដោះស្រាយបញ្ហានេះបានទេ។ ទោះជាយ៉ាងណាបើតាមលោក Hui Ka Yuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Evergrande ជឿជាក់ថា ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនមួយនេះអាចហែលឆ្លងវិបត្តិបំណុលដែលកំពុងញាំញីអស់មួយរយៈចុងក្រោយបាន។ 

នៅក្នុងលិខិតរបស់លោក ដែលផ្ញើទៅកាន់បុគ្គលិកក្រុមហ៊ុនសម្រាប់បុណ្យសែនព្រះខែកាលពីពេលថ្មីៗនេះបានបញ្ជក់ថា លោកជឿជាក់យ៉ាងមុតមាំថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់បុគ្គលិកក្រុមហ៊ុនទាំងអស់ក្រុមហ៊ុនអេវឺហ្គ្រែនដ៍នឹងដើរចេញពីពេលវេលាដ៏ខ្មៅងងឹតរបស់ខ្លួនចាប់ផ្ដើមឡើងវិញនូវគម្រោងសាងសង់ដែលមានទាំងប៉ុន្មានឱ្យបានឆាប់ហើយសម្រេចបាននូវការកំណត់គោលដៅនៃការបញ្ចប់គម្រោងអចលនទ្រព្យដូចការគ្រោងទុក។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦។ ក្រុមហ៊ុននេះគឺស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៥០០ ដែលមានប្រាក់ចំណូលអាជីវកម្មធំបំផុតមួយរបស់ពិភពលោក។

ក្រុមហ៊ុននេះ បានចុះបញ្ជីនៅទីក្រុងហុងកុងនិងមានមូលដ្ឋាននៅទីក្រុងស៊ិនជិនភាគខាងត្បូងប្រទេសចិនដែលមានបុគ្គលិកប្រហែល ២០ម៉ឺននាក់ និងបង្កើតការងារដោយប្រយោលជាង ៣,៨លានរៀងរាល់ឆ្នាំ។

ក្រុមហ៊ុន Evergrande ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីចិន Xu Jiayin ដែលត្រូវបានគេស្គាល់ថា Hui Ka Yan នៅទីក្រុងក្វាងទុង ដែលធ្លាប់ជាបុរសមានបំផុតរបស់ប្រទេសនេះ។ Evergrande បានគ្រប់គ្រងគម្រោងជាង ១៣០០នៅក្នុងទីក្រុងជាង ២៨០នៅទូទាំងប្រទេសចិនប៉ុន្តែផលប្រយោជន៍របស់វាគឺលើសពីនេះទៅទៀត។

ក្រៅពីលំនៅដ្ឋានក្រុមហ៊ុននេះ បានវិនិយោគលើយានយន្តអគ្គិសនី, ក្លឹបបាល់ទាត់, សួនកម្សាន្ត, អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ, គ្រឿងទេស, ផលិតផលទឹកដោះគោ និងទំនិញមួយចំនួនទៀតនៅទូទាំងប្រទេសចិន៕

អត្ថបទ៖ ថូ សិរីវឌ្ឍន៍

 


ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 16:19  Jasmine Tea