BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

EU ពន្លឿនផែនការជួយគាំទ្រអេហ្ស៊ីប, អាល្លឺម៉ង់ស្នើ UN គ្រប់គ្រងលើតំបន់ហ្គាហ្សា, រុស្ស៊ីព្យាយាមបិទឡោមព័ទ្ធទីក្រុង Avdiivka

ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 15:22  BeeTube News

Untitled design - 2023-11-17T151918.049 (1)

ចាប់ផ្តើមជាមួយនឹងរបាយការណ៍ដែលចេញផ្សាយដោយ Bloomberg ដែលបាននិយាយថាសហភាពអឺរ៉ុបកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយអេហ្ស៊ីបកាន់តែស៊ីជម្រៅ និងជួយប្រទេសនេះដោះស្រាយផលប៉ះពាល់ដែលរងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតាមព្រំដែនរបស់ខ្លួន។ អ្នកដែលដឹងពីបញ្ហានេះបានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Cairo ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងគាំទ្រសេដ្ឋកិច្ចដល់អេហ្ស៊ីប និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិដែលកំពុងបន្តនេះ។

  1. EU ពន្លឿនផែនការជួយគាំទ្រអេហ្ស៊ីប

យោងតាមសារព័ត៌មាន BNN Bloomberg ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា សហភាពអឺរ៉ុបកំពុងព្យាយាមពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអេហ្ស៊ីប និងដើម្បីជួយប្រទេសនេះដោះស្រាយបញ្ហានានាដែលកំពុងកើនឡើងបណ្តាលមកពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតាមព្រំដែនរបស់ខ្លួន។

មនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Cairo ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីប និងទប់ស្កាត់ផលប៉ះពាល់បណ្តាលមកពីវិបត្តិដែលកំពុងបន្តនេះ។

សហភាពអឺរ៉ុបបានស្វែងរកភាពជាដៃគូរួចមកហើយ ប៉ុន្តែឥឡូវនេះកំពុងតែចង់ពន្លឿនការជំរុញយុទ្ធសាស្ត្រមួយចំនួនទៀតរបស់ទីក្រុង Cairo ពាក់ព័ន្ធនឹងការកើនឡើងនៃលំហូរជនភៀសខ្លួន ដែលរួមទាំងការហូរចូលមកពីប្រទេសដូចជាអាហ្វ្រិក និងស៊ូដង់។

បន្ថែមពីលើនេះ សហភាពអឺរ៉ុបនឹងស្នើផែនការវិនិយោគដែលមានទឹកប្រាក់ប្រមាណ ៩,៨ ពាន់លានដុល្លាក្នុងវិស័យដូចជា ឌីជីថល ថាមពល កសិកម្ម និងដឹកជញ្ជូនសម្រាប់និទាឃរដូវក្រោយ។ ផែនការនេះក៏នឹងជួយទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ផងដែរដើម្បីជួយអេហ្ស៊ីបក្នុងការគ្រប់គ្រងព្រំដែន និងប្រឆាំងនឹងការរត់ពន្ធ។ 

skynews-rafah-palestinians_6322803

 

  1. អាល្លឺម៉ង់ស្នើ UN គ្រប់គ្រងលើតំបន់ហ្គាហ្សា

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា អាឡឺម៉ង់ស្នើគំនិតឡើងថាអង្គការសហប្រជាជាតិអាចគ្រប់គ្រងនៅតំបន់ហ្គាហ្សាបានបន្ទាប់ពីសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់បានបញ្ចប់ នេះបើយោងតាមឯកសារដែលសារព័ត៌មាន POLITICO បានស្វែងរកឃើញ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងប៉ាឡេស្ទីន និងអ្នកការទូតសហភាពអឺរ៉ុបមួយចំនួននៅតែមិនមានទំនុកចិត្តចំពោះលទ្ធភាពដែលគំនិតនេះអាចធ្វើទៅបាន ដោយឥស្សរជនប៉ាឡេស្ទីនជាន់ខ្ពស់នៅអឺរ៉ុបបានលើកឡើងថា "គំនិតនេះគឺមិនអាចទទួលយកបានទេ"។

ឯកសារនេះបាននិយាយថា សហភាពអឺរ៉ុបគួរតែទទួលយកតួនាទីសកម្មមួយក្នុងការបង្កើតកិច្ចពិភាក្សាស្វែងរកដំណោះស្រាយក្រោយសង្គ្រាម និងបញ្ចប់ដោយសង្កត់ធ្ងន់ថាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប អាចមានស្ថិរភាពជាចីរកាលតាមរយៈការចាប់ផ្តើមឡើងវិញនៃដំណើរការសន្តិភាពមជ្ឈិមបូព៌ា។

67248485_605

 

  1. រុស្ស៊ីព្យាយាមបិទឡោមព័ទ្ធទីក្រុង Avdiivka

យោងតាមសារព័ត៌មាន The Independent ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកាបានអោយដឹងថា ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា ទាហាន​រុស្ស៊ី​កំពុង​ព្យាយាម​បិទឡោមព័ទ្ធ​ទីក្រុង Avdiivka របស់​អ៊ុយក្រែន។

ក្រសួងការពារជាតិបាននិយាយថា“កងកម្លាំងរុស្ស៊ីបានបន្តការវាយប្រហារឆ្ពោះទៅកាន់ភូមិដាច់ស្រយាលនៃជម្លោះគឺភូមិ Avdiivka នៃតំបន់ Donetsk ហើយរុស្សីគឺស្ទើរតែគ្រប់គ្រងឡោមព័ទ្ធលើទីក្រុងនេះទៅហើយ។

ពួកគេបានបន្ថែមថា ទាហានរុស្ស៊ីបានបិទរោងចក្រថាមពល Coke and Chemical ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងតំបន់នោះ ដែលជា "ទីតាំងយុទ្ធសាស្ត្រសំខាន់" នៅភាគខាងជើង។

tag_reuters.com,2023_newsml_LYNXMPEJ1D0WN_12023-02-14T183002Z_1_LYNXMPEJ1D0WN_RTROPTP_3_UKRAINE-CRISIS-MAKIIVKA-SHELLING


 


ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 15:22  BeeTube News