The Times of Israel-(Brussels)
ប្រធានកិច្ចការបរទេសសហគមន៍អឺរ៉ុប Josep Borell បានព្រមានទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បត៍ថា កងកម្លាំងរបស់របស់រុស្សីនឹងត្រូវកំទេចឲ្យសាបសូន្យដោយការឆ្លើយតបរបស់កងទ័ពលោកខាងលិច បើសិនជា Putin ប្រើអាវុធនុយគ្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន។ “Putin បាននិយាយថាមិនមែនជាការកម្លាយទេ ល្អណាស់ បើសិនជាលោកមិននិយាយកម្លាយទេ ប៉ុន្តែលោកត្រូវតែច្បាស់ថា ប្រជាពលរដ្ឋដែលគាំទ្រអ៊ុយក្រែន សហគមន៍អឺរ៉ុប និងរដ្ឋជាសមាជិក សហរដ្ឋអាមេរិកនិង NATO ក៏មិននិយាយកម្លាដែរ” Borell បាននិយាយនៅក្នុងពិធីនៃការ បើកសាលាបណ្ឌិតសភានៅក្នុងទីក្រុង Brussels។
“កាវាយប្រហារដោយប្រើអាវុធនុយគ្លេអ៊ែរប្រឆាំងទៅនឹងអ៊ុយក្រែន វានឹងបង្កើតនូវការឆ្លើយតប មិនមែនជាចម្លើយនុយគ្លេអ៊ែរទេ ប៉ុន្តែការឆ្លើយតបប្រកបទៅដោយថាមពលខ្លាំងក្លាពីយោធាលោកខាងលិចគឺកងទ័ពរុស្សីនឹងរលាយសាបសូន្យ” Borell និយាយ។ ការភ័យខ្លាចថាទីក្រុងមូស្គូអាចប្រើអាវុធនុយគ្លេអ៊ែរតាក់ទិកនៅក្នុងអ៊ុយក្រែនបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពី Putin គំរាមកំហែងដោយស្ងាត់ៗ ខណៈដែលលោកបានរៀបចំភ្ជាប់ទឹកដីចំនួន៤តំបន់ដែលខ្លួនបានកាន់កាប់ខណៈដែលខ្លួនកំពុងតែប្រឈមទៅនឹងការបរាជ័យនៅក្នុងសមរភូមិ។ អគ្គលេខាធិការ NATO, Jens Stoltenberg បានព្រមានរុស្សីថា នឹងប្រឈមទៅនឹងផលវិបាកដ៏ធ្ងន់ធ្ងរ បើសិនជាហ៊ានប្រើអាវុធនុយគ្លេអ៊ែរវាយប្រហារទៅលើអ្នកជិតខាង NATO។
“វានឹងមានការឆ្លើយតបយ៉ាងស្រួចស្រាវ ដែលជាការឆ្លើយតបពីសម្ព័ន្ធមិត្តទាំងអស់ ជាសក្តានុពលគឺពី NATO ដោយផ្ទាល់តែម្តង" មន្ត្រីជាន់ខ្ពស់ NATO បាននិយាយកាលពីថ្ងៃពុធ។ ប៉ុន្តែសម្ព័ន្ធមិត្តមិនបាននិយាយថានឹងប្រើអាវុធនុយគ្លេអ៊ែររបស់ខ្លួនដើម្បីឆ្លើយតបនោះទេ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO រហូតមកដល់ពេលនេះបញ្ជាក់យ៉ាងច្បាស់ថាការធ្វើអន្តរាគមន៍ខាងយោធានៅក្នុងទំនាស់អ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភអំពីការរីកសាយភាយដែលនាំឲ្យទៅជាទំនាស់ដែលនាំឲ្យមានមហន្តរាយនុយគ្លេអ៊ែរជាមួយទីក្រុងមូស្គូ។ “យើងនឹងមិនប្រាកដប្រជាថាយើងនឹងឆ្លើយតបដោយរបៀបណានោះទេ ប៉ុន្តែវានឹងផ្លាស់ប្តូរមុខមាត់នៃសង្រ្គាម"។
“យើងប្រាកដណាស់ថា យើងមិននៅស្ថិតនៅសង្គ្រាមត្រជាក់ទៀតទេហើយពេលនេះគឺស្ថិតនៅក្នុងតំណាក់កាលក្រោយសង្រ្គាមត្រជាក់ ហើយរយះពេលក្រោយសង្រ្គាមត្រជាក់នោះក៏បានបញ្ចប់ទៅដោយសង្រ្គាមនៅក្នុងអ៊ុយក្រែន និងការឈ្លានពានរបស់រុស្សីប្រឆាំងទៅនឹងអ៊ុយក្រែន" លោកបានប្រាប់អ្នកស្តាប់។ Borell បាននិយាយផងដែរថា អឺរ៉ុបគឺជាសួននៃសេរីភាពនយោបាយនិងវិបុលរភាពសេដ្ឋកិច្ច ប៉ុន្តែលោកបានបន្ថែមថាអ្នកដ៏ទៃទៀតនៅក្នុងពិភពលោកហាក់ដូចជារស់នៅក្នុងព្រៃ។ នៅពេលដែលគេសួរអំពីអត្ថាធិប្បាយរបស់ Borell អ្នកនាំពាក្យរបស់សហគមន៍អឺរ៉ុបបានឆ្លើយថា បើសិនជារុស្សីប្រអាវុធនុយគ្លេអ៊ែរសង្រ្គាមនឹងផ្លាស់ប្តូរមុខមាត់៕