BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងនិងEU ខឹងBiden រឿងសម្ព័ន្ធមិត្ត ត្រីភាគី នៅឥណ្ឌូប៉ាស៊ីហ្វីក

ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 15:34  Jasmine Tea

photo_2021-09-17_15-30-22(1)

វ៉ាស៊ីនតោន-(AP)

សេចក្តីសម្រេចចិត្តរបស់ Joe-Biden ដើម្បីរៀបចំចងសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្តក្នុងឥណ្ឌូប៉ាស៊ីហ្វីក ដែលមានអាមេរិក អង់គ្លេសនិងអូស្រ្តាលីដើម្បីប្រឆាំងជាមួយនឹងចិន បានធ្វើឲ្យបារាំងនិងសហគមន៍អឺរ៉ុបមានការខឹងសម្បារយ៉ាងខ្លាំង។ ពួកគេមានអារម្មណ៍ថាដូចទុកពួកគេចោល ហើយវាហាក់ដូចជាវិលត្រឡប់ថយក្រោយទៅរកសករាជ របស់Trump ឡើងវិញ ។

 

គំនិតផ្តួចផ្តើមផ្នែកសន្តិសុខ ដែលបញ្ចេញឲ្យដឹងក្នុងសប្តាហ៍នេះ វាហាក់ដូចជានាំមកនូវសេចក្តីស្រឡាញ់របស់ Biden នារដូវផ្ការីក ចំពោះអឺរ៉ុបបានបញ្ចប់ទៅដោយឆាប់រហ័សជាទីបំផុត។ ដែលជាការកត់សំគាល់ , AUKUS មិនមានរាប់បញ្ចូលបារាំងនិងអឺរ៉ុប ទេ វាអាចជាជំហ៊ានចុងក្រោយមួយដែលកើតមានឡើងជាបន្តបន្ទាប់ ចាប់តាំងពីអាហ្វហ្គានីស្ថានរហូតមកដល់អាស៊ីខាងត្បូងដែលធ្វើឲ្យអឺរ៉ុបមានការតក់ស្លុតយ៉ាងខ្លាំង។

 

បន្ទាប់ពីមានការសន្យាថា “ អាមេរិកត្រឡប់មកវិញហើយ “

និងថាពហុភាគីជាអ្នកនាំមុខនយោបាយការបរទេសរបស់អាមេរិក Biden បានចងសម្ព័ន្ធភាពជាមួយប្រទេសជាច្រើន ទៅតាមរបៀបដែលគេមើលឃើញថា លោកទៅតែម្នាក់ឯងនៅលើរឿងសំខាន់ៗជាច្រើន។រដ្ឋមន្រ្តីការបរទេសបារាំងបានបញ្ចេញនូវអារម្មណ៍មួយ ដែលបញ្ជាក់ថានឹងមិនអាចអត់អោនឲ្យបាន ដោយនិយាយថា «គឺជាការចាក់ពីក្រោយខ្នង» ហើយប្រធានទទួលបន្ទុកខាងកិច្ចការបរទេសអឹរ៉ុប ក៏បានបន្ទោសថាមិនមានការពិភាក្សារគ្នាអ្វីទាំងអស់។

 

បារាំងបានខាតបង់ បើគិតជាទឹកប្រាក់ចំនួនជិត៤០ពាន់លានដុល្លារក្នុងការដែលបាត់បង់ទំនាក់ទំនងកិច្ចសន្យាលើរឿង ស្ថាបនានាវាមុជទឹកជាមួយអូស្រ្តាលីនេះ។


ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 15:34  Jasmine Tea