BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការបរទេស EU អនុមត្តិជំនួយសំរាប់អ៊ុយក្រែននិងដាក់ទណ្ឌកម្មលើអៀរ៉ង់

ថ្ងៃពុធ, 19 ខែតុលា 2022 13:12  គុន ច័ន្ទរដ្ឋា

2022-10-19 13.09.58 (1) (1)

DW-

អ្នកការទូតជាន់ខ្ពស់សហគមន៍អឺរ៉ុបបានជួបប្រជុំគ្នានៅក្នុងប្រទេស Luxambour កាលពីថ្ងៃច័ន្ទនិងបានអនុមត្តិបេសកកម្មក្នុងការរៀបចំបង្ហាត់ហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន។ ប្លុកនេះក៏បានរៀបចំដាក់ទណ្ឌកម្មទៅលើអៀរ៉ង់និងស្ថាប័ន្រដែលបានធ្វើការបង្រ្កាបទៅលើការតវ៉ាក្នុងការស្លាប់របស់ Jina Masha Amini នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។ រដ្ឋមន្ត្រីក្រសួងការបរទេសសហគមន៍អឺរ៉ុបបានបញ្ជាក់ច្បាស់ថានឹងបន្ថែមមូលនិធីចំនួន៥០០លានអឺរ៉ូ ក្នុងការបញ្ជូនសព្វាវុធទៅកាន់ទីក្រុង Kyiv និងរៀបចំបង្ហាត់យោធាអ៊ុយក្រែនចំនួន១៥,០០០នាក់ដែលនឹងចាប់ផ្តើមពីខែវិច្ឆការក្រោយនេះ។ ជំនួយថ្មីនេះបានធ្វើឲ្យថវិការអឺរ៉ុបដែលបានជួយដល់អ៊ុយក្រែនបានកើនឡើងដល់ ៣,១ពាន់លានអឺរ៉ូ អ្នកការទូតជាន់ខ្ពស់អឺរ៉ុប Josep Borell បាននិយាយ។

រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា វាជារឿងត្រឹមត្រូវនិងច្បាស់លាស់ជាងគេនៃការផ្តល់នូវការហាត់ហ្វឹកហ្វឺនដែលបានអនុញ្ញាតិដែលនាំឲ្យមាននូវបេសកកម្មដឹកមុខគេស្រដៀងទៅនឹងប៉ុន្មានខែថ្មីៗនេះ។ ការហ្វឹកហ្វឺននឹងចាប់ផ្តើមនៅអាល្លឺម៉ង់និងប៉ូឡូញ បេសកកម្មហ្វឹកហ្វឺននឹងមានថវិការប្រហែលជា១០៥លានអឺរ៉ូក្នុងរយៈពេល២ឆ្នាំ កម្មវីធីនេះបច្ចបន្នដែលរៀបចំដោយរដ្ឋនីមួយៗនឹងនៅតែបន្ត។ ប្លុកក៏បានរៀបចំនូវទណ្ឌកម្មថ្មីទៀតទៅលើអៀរ៉ង់ដែលនឹងទាក់ទងទៅនឹងបញ្ហាការស្លៀកពាក់តាមរបៀបសម្លៀកបំពាក់អុីស្លាម។ ការបង្ខំឲ្យស្លៀកពាក់នេះបានធ្វើឲ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសបន្ទាប់ពីមានការស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសនៃ Jina  Masha Amini ដែលត្រូវបានឃុំខ្លួនដោយសារតែការស្លៀកពាក់មិនត្រឹមត្រូវ។

អ្នកការទូតក៏បានជជែកគ្នាផងដែរអំពីទណ្ឌកម្មដូចជាការបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការធ្វើដំណើរនៃមន្ត្រីអៀរ៉ង់ចំនួន១៥នាក់ដែលមានការពាក់ព័ន្ធទៅនឹងការបង្រ្កាបយ៉ាងឃោឃៅចំពោះហ្វូងមនុស្សដែលប្រឆាំងទៅនឹងការីករាលដាលក្នុងការតវ៉ាដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់ Amini។ ក្នុងចំណោមអ្នកដែលរងការដាក់ទណ្ឌកម្ម មានរដ្ឋមន្ត្រីក្រសួងឃោសនាការអង្គភាពចារកម្មខាងគេហទំព័រនៃឆ្មាំសន្តិសុខបដិវត្តិន៍ ហើយនិងមន្ត្រីប៉ូលីសជាន់ខ្ពស់នៃប៉ូលីសជាតិ។ អញ្ជើញមកដល់ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annalena Baerbock បាននិយាយថា  សហគមន៍អឺរ៉ុបមិនអាចហើយនឹងមិនអាចបិទភ្នែកចំពោះអ្នកដែលតវ៉ាដោយសន្តិវីធីត្រូវគេវាយធ្វើបានយ៉ាងព្រៃផ្សៃនៅក្នុងអៀរ៉ង់នោះទេ។

រឿងរ៉ាវដ៏សំខាន់មួយទៀតសំរាប់រដ្ឋមន្ត្រីគឺទំនាក់ទំនងរវាងសហគមន៍អឺរ៉ុបនិងចិនសញ្ញាមួយដែលសហគមន៍អឺរ៉ុបចាប់មានវិធានការណ៍តឹងរ៉ីងទៅលើទីក្រុងប៉េកាំងគឺនៅចំពេលដែលមានការរំលោភសិទ្ធិមនុស្សនិងការគាំទ្រចំពោះលោកប្រធានាធិបតីរុស្សី Vladimir Putin ។ "វាមានសច្ចៈភាពនៃការកើនឡើងក្នុងជជែកគ្នាជាមួយចិន យើងបានបន្សល់ទុកនូវភាពបរិសុទ្ធ" រដ្ឋមន្ត្រីក្រសួងការប្រទេសហុល្លង់ Wopke Hoekstra បន្ទាប់ពីការមកដល់ក្នុងទីក្រុង Luxambour។ ទំនាក់ទំនងរវាងអឺរ៉ុបនិងចិនបានធ្លាក់ចុះដល់កម្រិតមួយជូរចត់បន្ទាប់ពីចិនមិនបានប្រកាសប្រឆាំងនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ហើយនិងការរំលោភសិទ្ធិមនុស្សន Xinjian និងទីក្រុងហុងកុងដែលមានការរិតបន្តឹងសិទ្ធសេរីភាពកាន់តែខ្លាំង។


ថ្ងៃពុធ, 19 ខែតុលា 2022 13:12  គុន ច័ន្ទរដ្ឋា