BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនប្រាប់ EU ថាខ្លួននឹងស្វែងរកសន្តិភាពអ៊ុយក្រែនដោយរបៀបខ្លួនឯង

ថ្ងៃសៅរ៍, 02 ខែមេសា 2022 15:54  គុន ច័ន្ទរដ្ឋា

photo_2022-04-02_15-44-29 (1)

Reuters-

ចិនបានផ្តល់ឲ្យសហគមន៍អឺរ៉ុបនូវការធានាកាលពីថ្ងៃសុក្រថាខ្លួននឹងស្វែងរកសន្តិភាពនៅក្នុងអ៊ុយក្រែន ប៉ុន្តែបាននិយាយថានឹងស្វែងរកតាមមធ្យោបាយដោយខ្លួនឯង ដោយទាត់ចោលនូវការដាក់សម្ពាធនិងជំហរតឹងតែងចំពោះរុស្សី។ លោកនាយករដ្ឋមន្ត្រី Ali Kequiang បានប្រាប់មេដឹកនាំថា ទីក្រុងប៉េកាំងនឹងរុញឲ្យមានសន្តិភាពតាមរបៀបរបស់ខ្លួនខណៈដែលលោកប្រធានាធិបតី XiJingPing បាននិយាយថា លោកសង្ឃឹមថា សហគមន៍អឺរ៉ុបនឹងចាត់ទុកចិនដោយឯករាជ្យ នៅក្នុងការដែលយល់ថាអឺរ៉ុបមានទំនាក់ទំនងជីតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

សហគមន៍អឺរ៉ុបបានប្រាប់ទីក្រុងប៉េកាំងក្នុងអម្លុងពេលកិច្ចប្រជុំកំពូលតាមវីឌីអូជាមួយលោក Lee និងលោក Xi មិនត្រូវអនុញ្ញាតិឲ្យទីក្រុងមូស្គូ រារាំឬបង្អាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចដែលបានដាក់ទៅលើការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ "យើងអំពាវនាវឲ្យចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ចិនមិនអាចនឹងបិទភ្នែកចំពោះការរំលោភច្បាប់អន្តរជាតិរបស់រុស្សីបានទេ" ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel បានប្រាប់ សន្និសិទ្នសារព័ត៌មានជាមួយប្រធានគណកម្មាធិការអឺរ៉ុប Ursula Avon Der Leyen បន្ទាប់ពីកិច្ចប្រជុំកំពូលរវាង EU-ចិន ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

“ការប៉ុនប៉ងណាមួយដើម្បីបញ្ចៀសនូវទណ្ឌកម្ម ឬផ្តល់នូវជំនួយទៅកាន់រុស្សីនឹងអូសបន្លាយនូវសង្រ្គាម” លោកនិយាយ។ ចិនបានកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធខាងថាមពលពាណិជ្ជកម្មនិងសន្តិសុខជាមួយរុស្សី រក្សារជំហរខ្លួនឯងជាកម្លាំងពិភពលោកដែលអាចឈរប្រជែងជាមួយសហរដ្ឋអាមេរិក។ ប៉ុន្មានសប្តាហ៍មុនថ្ងៃទី២៤ ខែកុម្ភះ នៃការឈ្លានពាន ចិននិងរុស្សីបានប្រកាសជាដៃគូរយុទ្ធសាស្ត្រគ្មានដែនកំណត់។

Ali បានប្រាប់មេដឹកនាំសហគមន៍អឺរ៉ុបថា ចិនតែងតែស្វែងរកសន្តិភាពជានិច្ចនិងមានការលើកទឹកចិត្តឲ្យមានការចរចានិងមានឆន្ទះ និងបន្តដើរតួរក្នុងន័យស្ថាបនាជាមួយនឹងសហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍។ CCTV ក៏បានរាយការណ៍ផងដែរអំពីការធ្វើអត្ថាធិប្បាយរបស់លោក Xi នៅលើនយោបាយឯករាជ្យរបស់សហគមន៍អឺរ៉ុប។ Michel បាននិយាយថា ភាគីទាំង២បានយល់ព្រមថាសង្រ្គាម ដែលរុស្សីបានហៅថាជាប្រតិបត្តិការយោធាពិសេស បានគំរាមសន្តិសុខពិភពលោកនិងសេដ្ឋកិច្ចពិភពលោក៕


ថ្ងៃសៅរ៍, 02 ខែមេសា 2022 15:54  គុន ច័ន្ទរដ្ឋា