Yahoo-
កាលពីថ្ងៃច័ន្ទ មេដឹកនាំនៃប្រទេសសហគមន៍អឺរ៉ុបទាំង៨នៅអឺរ៉ុបកណ្តាលនិងខាងកើតបានផ្តល់ការគាំទ្រចំពោះការសុំចូលជាសមាជិកអឺរ៉ុបដោយឆាប់រហ័សបំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ ”យើង ប្រធានាធិបតីនៃរដ្ឋអឺរ៉ុប: សាធារណរដ្ឋប៊ុលហ្គារី សាអារណរដ្ឋ ឆែក សាធារណរដ្ឋ អេសតូនៀរ សាធារណរដ្ឋ ប៉ូឡូញ សាធារណរដ្ឋស្លូវ៉ាគីនិងសាធារណរដ្ឋស្លូវឺនៀរ មានជំនឿយ៉ាងមុតមាំថា អ៊ុយក្រែនសមនឹងបានទទួលចូលជាសមាជិកភ្លាមៗនៃសហគមន៍អឺរ៉ុប” ប្រធានាធិបតីទាំងនោះបានសរសេរនៅក្នុងលិខិតចំហរមួយ។
Zelensky បានសុំចូលភ្លាមៗជាសមាជិកសហគមន៍អឺរ៉ុប ខណៈដែលរុស្សីកំពុងឡោមព័ទ្ធទីក្រុងធំៗនៅអ៊ុយក្រែន ហើយភាគច្រើននៅអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រទីក្រុងKyiv។ ប្រទេសអឺរ៉ុបខាងកើតដែលធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់សូវៀតបានមានការញាប់ញ័រដោយការឈ្លានពានរបស់រុស្សីទៅកាន់ប្រទេសជិតខាងដ៏តូចមួយនេះ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងវិមានប្រធានាធិបតីក្នុងទីក្រុង Kyiv Zelensky បានអំពាវនាវទៅកាន់សហគមន៍អឺរ៉ុបក្នុងការសុំចូលជាសមាជិកអឺរ៉ុបតាមរយៈនិតិវិធីថ្មីនិងពិសេសមួយ លោកបានបន្ថែម។
“គោលបំណងរបស់យើងគឺរួមរស់ជាមួយគ្នាជាមួយអឺរ៉ុប ហើយរឿងដ៏សំខាន់បំផុតគឺស្មើមុខស្មើមាត់គ្នា ខ្ញុំគិតថាវាជារឿងដ៏ត្រឹមត្រូវ ហើយខ្ញុំប្រាកដណាស់ថាវាអាចធ្វើទៅបាន”។ នាយករដ្ឋមន្ត្រី អ៊ុយក្រែន Denys Shmyhal និយាយដោយទទូចអំពីចំណុចរបស់លោកប្រធានាធិបតីនៅក្នុងTwitter និងបាននិយាយថាប្រទេសកំពុងស្នើសុំចូលជាសមាជិកអឺរ៉ុបនៅក្រោមនិតិវិធីដ៏ពិសេសថ្មីមួយ ហើយបាននិយាយទៀតថា “ពេលវេលាដែលត្រូវស្នើរសុំជាលាយលក្ខ័អក្សរបានមកដល់ហើយ”។ មន្ត្រីសហគមន៍អឺរ៉ុបខ្លះបានដាក់ការសង្ស័យថា តើសំណូមពររបស់អ៊ុយក្រែនវជាការពិតដែរឬទេ។
ប្រធានសហគមន៍អឺរ៉ុប Ursula von Der Leyen បានប្រាប់ Euronews ថាអ៊ុយក្រែនគឺជា “ផ្នែកមួយរបស់យើង យើងចង់បានគេមកនៅក្នុងសហគមន៍អឺរ៉ុប” ទោះជាយ៉ាងណាក៏ដោយ លោកស្រីមិនបានចង្អុលបង្ហាញថា តើវាជាសំណូមពរដ៏ឆាប់រហ័សរបស់ Zelensky ក្នុងការសុំចូលនេះឬយ៉ាងណានោះទេ។ Charles Michel ប្រធានក្រុមប្រឹក្សារអឺរ៉ុប បាននិយាយថា "សមាជិកភាពគឺជាសំណូមពរដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែន ប៉ុន្តែវាមានគំនិតយោបល់ខុសគ្នានិងមានរឿងរសើបនៅក្នុងការពង្រីកសហគមន៍អឺរ៉ុប"។ អ៊ុយក្រែននឹងដាក់សំណូមពរជាផ្លូវការ គណកម្មាធិការអឺរ៉ុបនឹងបញ្ចេញយោបល់ជាផ្លូវការហើយក្រុមប្រឹក្សារនឹងសម្រេច។