France24h-
បាល់ទិក,អឺរ៉ុបកណ្តាលនិងខាងកើតជឿថាប្លុកនឹងស្ថិតនៅក្រោមការវាយប្រហារពីរុស្សីជាច្រើនមុខព្រួញ ដែល Lithuania បាននិយាយថាអាចមានហានិភ័យខ្ពស់នៃការវាយប្រហារដោយរុស្សីចេញមកពី បែលឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្សី។ "ការវាយប្រហារណាមួយដោយយោធាប្រឆាំងនឹងអ៊ុយក្រែននឹងមានផលវិបាកដ៏ធំនិងបង់ក្នុងតម្លៃយ៉ាងខ្ពស់ រួមបញ្ចូលទាំងវិធានការណ៍ដែលសហការណ៍ជាមួយដៃគូរ" មេដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលផ្តាច់ព្រ័ត ដោយយោងទៅលើសម្ព័ន្ធមិត្តអាមេរិកនិងចក្រភពអង់គ្លេស។
ក្រុមបស្ចឹមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សីនៅក្នុងឆ្នាំ២០១៤ លើការភ្ជាប់ឧបទ្វីប Crimea ពីអ៊ុយក្រែន ដែលក្នុងនោះមានវិធានការណ៍ ឋាមពល វិស័យធនាគារនិងការពារជាតិ។ ទោះបីជាគ្មានការពិភាក្សារពីទណ្ឌកម្មនៅក្នុងកិច្ចប្រជុំកំពូល អ្នកការទូតបាននិយាយថា វិធានការណ៍ថ្មីអាចនឹងរួមបញ្ចូលការដាក់ទណ្ឌកម្មតម្រង់ទៅអ្នកកាន់អំណាចធំៗរុស្សី ហាមឃាត់ការផ្ទេរលុយរវាងអឺរ៉ុបនិងធនាគារឯកជនរុស្សី ហើយដែលអាចធ្វើទៅបានកាត់ផ្តាច់ទាំងអស់នូវទំនាក់ទំនងធនាគាររុស្សីពី បណ្តាញសង្គមទូរគមនាគមន៍អន្តរធនាគារហិរញ្ញវត្ថុទូទាំងពិភពលោក (SWIFT) ដែលជាចរន្តផ្ទេរប្រាក់អន្តរជាតិ។
មេដឹកនាំEU បាននិយាយថា "ប្លុកបានលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែងខាងការទូតនិងគាំទ្រនូវទម្រង់ Normandy ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តិកិច្ចព្រមព្រៀងទីក្រុង Minsk" យោងទៅតាមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៤-២០១៥ដែលយល់ព្រមដោយ អាល្លឺម៉ង់ បារាំង អ៊ុយក្រែននិងរុស្សី។ការព្រមាននៅក្នុងកិច្ចប្រជុំកំពូលគឺជាការនិយាយដោយត្រង់ៗនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO ស្វែងរកនូវការធ្វើឲ្យរុស្សីរុញរាក្នុងការវាយប្រហារទៅលើអ៊ុយក្រែននិងកាត់បន្ថយនូវគម្លាតកុំឲ្យមានការភ្ញាក់ផ្អើលរវាងសមាជិក NATOជាច្រើនព្រមទាំងសមាជិក EU និងរុស្សី។
“យើងប្រាកដជាធ្លាប់ជួបប្រទះនូវការវាយប្រហារជាបន្តរបន្ទាប់ ខ្ញុំឃើញពួកគេទាំអស់បានរួបរួមគ្នា” នាយករដ្ឋមន្ត្រី Latvian , Krisjanis Karins បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅក្នុងបញ្ជីរដែលលោកបាននិយាយគឺបញ្ហាយកជនអន្តរប្រវេសន្ត៍មកពីមជ្ឍឹមបូព៌ាជាអាវុធនៅតាមព្រំប្រទល់បែលឡារុសជាមួយ EU , តម្លៃសិប្បនិម្មិតនៃឧស្ម័នធម្មជាតិរបស់រុស្សី ,និងព័ត៌មានខុសរបស់រុស្សី។ អ៊ុយក្រែននៅតែជាចំណុចក្តៅរវាងរុស្សីនិងបស្ចឹមប្រទេស ទីក្រុងវ៉ាស៊ិនតោនបាននិយាយថា រុស្សីបានប្រមូលផ្តុំទាហ៊ានច្រើនជាង១០០,០០០នាក់នៅតាមព្រំប្រទល់អ៊ុយក្រែនដែលជាលទ្ធភាពក្នុងការឈ្លានពាន តែទីក្រុងមូស្គូបាននិយាយថា គេមានសិទ្ធក្នុងការធ្វើចលនាទ័ពក្នុងទឹកដីរបស់គេ ប៉ុន្តែបាននិយាយថាចលនានេះគឺដើម្បីការពារខ្លួនតែប៉ុណ្ណោះ។