BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

EU ផ្អាកការជជែកពីរឿងពាណិជ្ជកម្មជាមួយអូស្ត្រាលីដោយសារជម្លោះ នាវាមុជទឹក

ថ្ងៃសុក្រ, 01 ខែតុលា 2021 11:48  គុន ច័ន្ទរដ្ឋា

មន្ត្រីសហគមន៍អឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចពិភាក្សារពាណិជ្ជកម្មសេរីដែលមានផែនការតាំងពីយូរលង់មក រវាងសហគមន៍អឺរ៉ុបនិងអូស្ត្រាលី ត្រូវបានផ្អាក បន្ទាប់ពីមានការខឹងសម្បារចំពោះការសំរេចចិត្តទីក្រុងកង់បេរ៉ាបញ្ឈប់កិច្ចសន្យាជាមួយបារាំងរឿងនាវាមុជទឹក។ មន្រ្តីសហគមន៍អឺរ៉ុបនៅទីក្រុងកង់បេរ៉ាបានប្រាប់ ទីភ្នាក់ងារព័ត៌មានបារាំង (AFP ) ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងត្រូវបានផ្អាកក្នុងរយៈពេល១ខែរហូតដល់ខែវិច្ឆិកា ដែលនឹងនាំឲ្យអនាគតនៃកិច្ចព្រមព្រៀងនេះស្ថិតនៅក្នុងការមន្ទិលសង័្សយ។

អូស្ត្រាលីកាលពីខែមុន បានបញ្ចប់កិច្ចសន្យាយ៉ាងតក់ក្រហល់ ដែលមានតម្លៃរាប់ពាន់លានដុល្លារសំរាប់នាវាមុជទឹកចំនួន១២គ្រឿង ដោយងាកទៅទិញនាវាដែលដើរដោយឋាមពលនុយគ្លេអ៊ែររបស់អាមេរិកជំនួសវិញ។ សេចក្តីសម្រេចនេះបានជម្រុញឲ្យមានជម្លោះការទូតដ៏ធំ ជាមួយនឹងសមាជិកសហគមន៍អឺរ៉ុបដ៏ធំជាងគេមួយ ដែលបច្ចុប្បន្ននេះបណ្តាលឲ្យបះពាល់ដល់ចំណងទាក់ទងជាមួយអឺរ៉ុបទាំងមូល។ បារាំងបាននិយាយជាសាធារណៈថា គេមិនអាចទុកចិត្តរដ្ឋាភិបាលអូស្ត្រាលីបន្តទៅទៀតបានទេ ដោយធ្វើការចោទប្រកាន់ថាមន្រ្តីទីក្រុងកង់បេរ៉ានិយាយភូតកុហក ហើយបានដាក់ជាសំណួរថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាចដំណើរការទៅមុខបានដែរឬទេ?

photo_2021-10-01_09-06-54

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី Dan Thean ដែលមានកាលវិភាគក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីជជែកពីកិច្ចព្រមព្រៀង បានធ្វើសេចក្តីថ្លែងការណ៍មួយដោយប្រុងប្រយ័ត្នលើបញ្ហានេះប្រាប់ទៅ AFP ។ “យើងយល់ពីប្រតិកម្មរបស់បារាំងចំពោះសំរេចចិត្តរបស់យើងទៅលើកិច្ចសន្យានាវាមុជទឹក ប៉ុន្តែដែលជាតំណាក់កាលចុងក្រោយប្រជាជាតិណាក៏ដោយ ត្រូវតែធ្វើនូវរឿងមួយសំរាប់ផលប្រយោជន៍របស់ជាតិរបស់គេដែរ" លោក Tehan បានចង្អុលបង្ហាញថា លោកមានផែនការជួបជាមួយប្រធានស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Valdis Donbravskis នៅសប្តាហ៍ក្រោយដើម្បីពិភាក្សារការជជែកជុំទី១២។

យើងនឹងបន្តរៀបចំសំរាប់ការជជែកលើកទី១២ ហើយនឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាប្រយោជន៍ដល់ភាគីទាំង២ អឺរ៉ុបនិងអូស្ត្រាលី។ គួររំលឹកផងដែរថា សហគមន៍អឺរ៉ុបនិងអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេទី៣ក្នុងពិភពលោក៕


ថ្ងៃសុក្រ, 01 ខែតុលា 2021 11:48  គុន ច័ន្ទរដ្ឋា