Independent -
រដ្ឋមន្ត្រីក្រសួងការពាជាតិ Estonia បានសរសើរ UK ក្នុងការគាំទ្រមកលើ NATO ក្នុងការរាំងការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវសម្ព័ន្ធមិត្តលោកខាងលិចឲ្យបន្ថែមចំនួនកងទ័ពចំននួន២ដង ដើម្បីបញ្ជូនមកកាន់តំបន់ព្រំដែនភាគខាងកើតនៃប្រទេស។ Kusti Slam លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ Estonia បាននិយាយថា កងកម្លាំង NATO ត្រូវការពង្រឹងវត្តមានរបស់ពួកគេនៅក្នុងរដ្ឋ Baltic ដើម្បីព្រមានលោកប្រធានាធិបតី Vladimir Putin ប្រឆាំងទៅនឹងការឈ្លានពានបន្ថែមទៀតចំពោះអឹរ៉ុប។
ក្នុងការហៅរុស្សីថាជា “ឃាតករនៃប្រវត្តិសាស្រ្ត” លោក Slam បានប្រាប់អ្នកកាសែតនៅក្នុងសន្និសិទ្ធកាសែតនៅ Tallinn ដែលជារដ្ឋធានីនៃប្រទេសថា ការគំរាមកំហែងនៃសហព័ន្ធរុស្សីក្នុងពេលឥឡូវនេះគឺប្រាកដណាស់។ លោកនិយាយថា "វានឹងគ្មានពាក្យអ្វីដែលគ្រប់គ្រាន់សំរាប់ថ្លែងអំណរគុណចំពោះអង់គ្លេសទេ អង់គ្លេសបានធ្វើនូវរឿងរ៉ាវជាច្រើន ដូច្នេះយើងត្រូវតែថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង់គ្លេស"។ មិនមានការស្ទាក់ស្ទើរចំពោះការសំរេចចិត្តចំពោះគោលការណ៍នៃសម្ព័ន្ធមិត្ត។ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែធ្វើបន្ថែមទៀត។
“យើងត្រូវការធ្វើឲ្យប្រាកដថា សារដែលជាការរារាំងដែលកងកម្លាំងសម្ព័ន្ធមិត្តដែលកំពុងបញ្ជូនទៅរុស្សី គឺថាពួកគេមិនត្រូវគិតថានឹងត្រូវឈ្លានពានឬក៏វាយប្រហារ NATO នោះទេ” ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានចាប់ផ្តើម អង់គ្លេសបានបញ្ជូនកងទ័ពដែលមានចំនួន២ដង ដែលមានមូលដ្ឋាននៅ Estonia ដែលជាផ្នែកមួយនៃវត្តមានក្នុងការពង្រឹងទៅមុខរបស់ NATO នៅក្នុងប្រទេស ដែលមានចំនួនសរុបរហូតដល់ទៅ១៦៥០នាក់។ លោក Slam បានជម្រុញឲ្យសមាជិក NATO បង្កើនចំនួនកងទ័ពឲ្យឡើងដល់២ដង ដើម្បីដាក់ពង្រាយនៅក្នុងប្រទេស ដែលជាសំណូមពរបើសិនជាមានការយល់ព្រមវានឹងធ្វើឲ្យចំនួនកងទ័ពរបស់ NATO នឹងឡើងដល់៤,០០០នាក់។
Estonia ជាប្រទេសមួយដែលមានប្រជានចំនួន១,៣លាននាក់ ដែលមានកងទ័ពបម្រុង២៥,០០០នាក់ ប៉ុន្តែចំនួនកងទ័ពពិតប្រាកដមានចំនួន៣,៥០០នាក់។ "ខ្ញុំគិតថានេះគឺជាអ្វីដែល NATO ត្រូវការធ្វើដើម្បីប្រឈមទៅនឹងការគំរាមពីរុស្សី" លោក Slam បាននិយាយ។ "ខណៈដែលប្រធានរដ្ឋបានយល់ព្រមនៅក្នុងទីក្រុងប្រ៊ុចសែល ផែនការដែលជាសំខាន់គឺការបង្កើនឡើងនូវវត្តមាននៃកងទ័ពនៅស្លាបខាងកើត។ នៅក្នុងករណីដែលមានសង្រ្គាម NATO អាចនឹងមានសមត្ថភាពនឹងចេញមកនូវកំរិតកងពលតំបន់ ឧត្តមភាពនៃទ័ពអាកាស និងបញ្ជាការនៃកងនាវា៕