BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតី Estonia, Latvia, Lithuania, Poland ធ្វើដំណើរទៅកាន់អ៊ុយក្រែន

ថ្ងៃពុធ, 13 ខែមេសា 2022 17:06  គុន ច័ន្ទរដ្ឋា

2022-04-13 17.05.09 (1)

Aljazeera-

ប្រធានាធិបតីនៃប្រទេស Estonia, Latvia, Lithuania, Poland បានធ្វើដំណើរទៅជួបលោកប្រធានាធីបតី Volodymyr Zelensky នៅអ៊ុយក្រែននៅទីក្រុង Kyiv ។ ”នៅក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Kyiv ទៅកាន់ទីក្រុងដែលរងខ្ទេចខ្ទាំដោយសារសង្រ្គាមរុស្សីចាបតាំងពីទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ” លោកប្រធានាធិបតី  Estonia, Alar Karis បាននិយាយនៅក្នុងនៅក្នុងTwitter។ លោកប្រធានាធិបទី Lithuania Nauseda បាននិយាយកាលពីថ្ងៃពុធ ថាលោកបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ជាមួយនឹងសារដ៏សំខាន់ក្នុងការគាំទ្រនយោបាយនិងជំនួយយោធា។

លោកប្រធានាធិបតី ប៉ូឡូញ Andrzej Duda និងប្រធានាធិបតី Latvia, Elvis Levits ក៏បានចូលរួមដំណើរផងដែរ។ ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ក៏មានកាលវិភាគនឹងធ្វើដំណើរទៅកាន់នៅក្នុងផ្នែកទស្សនកិច្ចនេះដែរ ដើម្បីបញ្ជូននូវសញ្ញាដ៏ខ្លាំងនៃសាមគ្គីភាពនៃអឺរ៉ុបជាមួយអ៊ុយក្រែន "ប៉ុន្តែបាននិយាយកាលពីថ្ងៃអង្គារថាលោកពុំត្រូវបានស្វាគមន៍ដោយអ៊ុយក្រែននោះទេ។ ខ្ញុំបានរៀបចំនឹងធ្វើកិច្ចការនេះ ប៉ុន្តែជាការប្រមើលមើល និងខ្ញុំត្រូវដឹងពីបញ្ហានេះ ព្រោះអ៊ុយក្រែននឹងមីនស្វាគមន៍ខ្ញុំទេ" លោកបាននិយាយ។

ការធ្វើអត្ថាធិប្បាយឬរបស់ Steinmeier បានលេចចេញមកបន្ទាប់ពីកាសែទអាល្លឺម៉ង់ Blid បានដកស្រង់នូវសម្តីអ្នកការទូតអ៊ុយក្រែនដែលសុំមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា លោកមិនត្រូវបានស្វាគមន៍នៅក្នុងទីក្រុង Kyiv ក្នុងពេលនេះទេ។ លោកប្រធានាធិបតី Zelensky ធ្លាប់ត្រូវបានរិះគន់នៅក្នុងការថ្លែងជាប្រវត្តិសាស្ត្រ នៃការធ្វើឲ្យមានទំនាក់ទំនងឡើងវិញជាមួយរុស្សី។ លោកប្រធានាធិបតីអាល្លឺម៉ង់ជាអ្នកដែលធ្លាប់បានថ្លែងរិះគន់នូវគំនិតការផ្លាស់ប្តូរតាមរយៈពាណិជ្ជកម្ម ដែលជួយធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យ។

សំរាប់ហេតុផលនៃប្រវត្តិសាស្រ្ត ទីក្រុង Berlin ធ្លាប់មានការស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយជាអាវុធទៅឲ្យអ៊ុយក្រែន ប៉ុន្តែបច្ចប្បន្ននេះបានបញ្ជូនអាវុធប្រឆាំងនឹរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល និងមីស៊ីលបាញ់ពីដីទៅលើអាកាសក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃទំនាស់។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានទៅធ្វើទស្សនកិច្ចនៅទីក្រុង Kyiv បន្ទាប់ពីបានយល់ព្រមនឹងផ្តល់អាវុធទំនើបដែលមានតម្លៃរហូតដល់១៣០លានដុល្លារទៅកាន់អ៊ុយក្រែន។

 

 


ថ្ងៃពុធ, 13 ខែមេសា 2022 17:06  គុន ច័ន្ទរដ្ឋា