BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គំនិតខ្លះៗពី Esme Learning លើការរស់នៅ និ​ងការរីកចម្រើននាពេលអនាគត

ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 17:25  Purple Fullmoon

Artificial-Intelligence-926192-960x640

លោក David L. Shrier នាយកប្រតិបត្តិ Esme Learning និងជាសាស្រ្តាចារ្យនៃការអនុវត្ត នៅ Imperial College Business School បានចែករំលែកគំនិតរបស់គាត់អំពីការរស់នៅ និងភាពជឿនលឿននាពេលអនាគត។

បញ្ញាសិប្បនិម្មិត ((AI) សំដៅលើការធ្វើត្រាប់តាមភាពវៃឆ្លាតរបស់មនុស្សនៅក្នុងម៉ាស៊ីន ដែលមានកម្មវិធីគិតដូចមនុស្ស ហើយធ្វើត្រាប់តាមសកម្មភាពរបស់ពួកគេ) បានអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿន ចូលទៅកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុ ដោយល្បឿននៃការអនុម័តត្រូវបានជំរុញក្នុងពេលដំណាលគ្នា ដោយការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព​ និងប្រសិទ្ធិភាពលើស្ថាប័នហិរញ្ញវត្ថុធំៗ ក៏ដូចជាដាក់សម្ពាធកាន់តែខ្លាំងឡើងៗ ទៅលើស្ថាប័នហិរញ្ញវត្ថុធំៗ ដើម្បីកែលម្អចំណុចសំខាន់របស់ពួកគេ។

ស្របពេលដែលវិបត្តិកូវីដកំពុងរាតត្បាត ធនាគារ ដូចជា HSBC និង Commerzbank បានបញ្ឈប់បុគ្គលិករបស់ខ្លួនរាប់ម៉ឺននាក់។ ខណៈពេលនេះដែល ស្ថាប័នហិរញ្ញវត្ថុធំៗ នៅចក្រភពអង់គ្លេសត្រូវបានហាមឃាត់មិនឲ្យមានការបញ្ឈប់ការងារក្នុងកំឡុងពេលនេះឡើយ។

ការផ្លាស់ប្តូរឌីជីថល ដូចជា ស្វ័យប្រវត្តិកម្មដំណើរការមនុស្សយន្ត (RPA) កំពុងប្រើប្រាស់ក្នុងដំណើរការរៀបចំការិយាល័យកណ្តាលទៅជាប្រតិបត្តិការឌីជីថល។ Chatbots កំពុងជំនួសអ្នកជំនាញផ្នែកសេវាកម្មអតិថិជន ហើយទីប្រឹក្សារ៉ូបូកំពុងជំនួសអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ។ ឧទាហរណ៍ ការទិញ Nutmeg ជិត ១ ពាន់លានដុល្លាររបស់ JP Morgan នៅខែមិថុនានឹងនាំមកនូវចំណូលដ៏ក្រាស់ក្រែង និងមានការចែកចាយទូទាំងពិភពលោក។ ធនាគារលក់រាយដែលប្រើបច្ចេកវិទ្យា ​AL បានបង្កើតក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតមួយចំនួននៅក្នុងក្រុមហ៊ុន fintech មាន Revolut និង Klarna ។

ប្រព័ន្ធ AI កំពុងជំរុញឲ្យមានបដិវត្តន៍ fintech ហើយទីផ្សារសកល Fintech ត្រូវបានគេរំពឹងថា នឹងឈានដល់តម្លៃទីផ្សារ ៣២៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៦ ដែលតំណាងឲ្យ CAGR រយៈពេល ៥ ឆ្នាំ មានប្រមាណ ២៣,៤%។ កំណើននេះមានន័យថា កំណើនប្រកួតប្រជែងទីផ្សារក្នុងចំណោមក្រុមហ៊ុន ដែលព្យាយាមស្វែងរកអ្នកជំនាញដែលអាចគ្រប់គ្រងបច្ចេកវិទ្យាកំពុងរីកចម្រើន។ សាជីវកម្មធំៗ ត្រូវប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Start up ដែលបានផ្តល់នូវអត្ថប្រយោន៍លើកទឹកចិត្តជាច្រើនដល់បុគ្គលិក។ នៅឆ្នាំ ២០២០ ការចាប់ផ្តើមអាជីវកម្ម AI បានរៃអង្គាសប្រាក់បានជាង ១ ពាន់លានដុល្លារក្នុងមួយសប្តាហ៍ក្នុងផ្សារហ៊ុន។

រដ្ឋាភិបាលមួយចំនួនបានទទួលស្គាល់ពីសារៈសំខាន់របស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការរក្សាសេដ្ឋកិច្ចរបស់ពួកគេឲ្យមានការប្រកួតប្រជែង។ ឧទាហរណ៍ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតកម្មវិធីជាច្រើនដែលពាក់ព័ន្ធ និងការធ្វើអាជីវកម្មដែលមានទឹកប្រាក់សរុបជាង ១២៥ លានដុល្លារ ដោយពួកគេបានស្វែងរកមនុស្សសរុប ២០០,០០០នាក់ ខាងផ្នែកសេវាកម្មហិរញ្ញវត្ថុហើយនឹងបញ្ចូលពួកគេទៅក្នុងកម្លាំងពលកម្មដែលអាចប្រើបាន។

កម្លាំងពលកម្មនាពេលអនាគត

កម្មករនាពេលអនាគតគួរតែកំណត់ផែនការរបស់ពួកគេឲ្យបានត្រឹមត្រូវ។ ដោយសារតែមានបញ្ញាសិប្បនិម្មិតជំនួស ចំនួនកម្លាំងពលកម្ម ផ្នែកវិភាគ និងកម្មករមួយចំនួននាពេលអនាគត នឹងក្លាយជាអ្នកស្វែងរកយុទ្ធសាស្ត្រ និងជាអ្នកបង្កើតវិញ។ កិច្ចការដែលបញ្ញាសិប្បនិម្មិតអាចធ្វើបានដោយស្វ័យប្រវត្តិបានចាប់ផ្តើមដោយ សកម្មភាពដដែលៗដាច់ដោយឡែកពីគ្នា និងអាចកំណត់បាន។

ជាមួយនឹងការធ្វើឲ្យប្រសើរឡើង និងសិក្សាលើប្រព័ន្ធស៊ីជម្រៅ យើងកំពុងចាប់ផ្តើមឃើញសកម្មភាពស្រពិចស្រពិលនៃការបង្កើត  បញ្ញាសិប្បនិម្មិត។ ក្រុមអ្នកវិភាគវិស័យធនាគារវិនិយោគកំពុងកាត់បន្ថយទំហំ ដោយផ្អែកលើប្រាជ្ញាសិប្បនិម្មិត និងប្រព័ន្ធឌីជីថលផ្សេងទៀត។ ព័ត៌មានហិរញ្ញវត្ថុមានរបាយការណ៍ប្រាក់ចំណូលស្វ័យប្រវត្តិជាយូរមកហើយ ប៉ុន្តែជាមួយនឹងប្រព័ន្ធ AI ថ្មី និងទំនើបជាងមុនដូចជា GPT3 សូម្បីតែអត្ថបទមួយនេះអាចត្រូវបានសរសេរដោយម៉ាស៊ីន។

ក្នុងពេលជាមួយគ្នានេះ កម្មករនឹងចង់បង្កើតនូវភាពបត់បែននៃការយល់ដឹងប្រភេទថ្មី ដើម្បីសម្របខ្លួនទៅនឹងអនាគតឌីជីថលនេះ។ជំនួសកម្មវិធីសិក្សាបួនឆ្នាំ ប្រហែលជាកម្មវិធីថ្នាក់អនុបណ្ឌិតពីរឆ្នាំឬមួយឆ្នាំ បន្ទាប់ពីនោះកម្លាំងពលកម្មនាពេលអនាគតនឹងត្រូវបន្តការសិក្សាជាបន្តបន្ទាប់។ ជំនាញយល់ដឹងថ្មីនឹងត្រូវបានទាមទារ ដើម្បីស្វែងយល់ពីព័ត៌មានថ្មីៗ និងបញ្ចូលវាទៅក្នុងលំហូរការងារយ៉ាងឆាប់រហ័សជាដើម។

ការបង្កើនអាជីពរបស់អ្នក

ការបង្កើនអាជីពរបស់អ្នកវិជ្ជាជីវៈ fintech នៅពេលខាងមុខនឹងត្រូវបានបន្ថែមដោយបញ្ញាសិប្បនិម្មិត មិនមែនជំនួសដោយវាទេ។ កម្មករនាពេលអនាគតនឹងក្លាយជាចំណែករួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធជាមួយដៃគូបញ្ញាសិប្បនិម្មិតរបស់ពួកគេ ដើម្បីបង្កើតការយល់ដឹងថ្មី និងសមត្ថភាពថ្មីដែលម៉ាស៊ីន និងមនុស្សមិនអាចធ្វើបានដោយខ្លួនឯង។

តើអាជីពបន្ថែមថ្មីនេះមើលទៅយ៉ាងម៉េចដែរ? ដំបូងនិងសំខាន់បំផុត ការងារជាច្រើនដែលអ្នកបានគិតទុកឬមាននៅក្នុងបញ្ជី នឹងត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិដោយ ជំនួយការបញ្ញាសិប្បនិម្មិតរបស់អ្នក។ អ្នកនឹងអាចមានកិច្ចប្រជុំជាមួយមិត្តរួមការងាររបស់អ្នកដែល AL នឹងបង្កើតកិច្ចប្រជុំ មាននាទីដោយស្វ័យប្រវត្តិ ទាញយកកិច្ចការដែលបានកំណត់ ហើយដាក់វាទៅក្នុងផែនការការងារទៅតាមមនុស្សដែលបានចាត់តាំង។ បន្ទាប់មកអ្នកនឹងទទួលបានការរំលឹក ដើម្បីជួយអ្នកគ្រប់គ្រងបន្ទុកការងាររបស់អ្នកបន្ទាប់ពីនោះ។

នោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅពេលប្រព័ន្ធ AI ចាប់ផ្តើមយល់ មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងរវាងក្រុមមនុស្ស និងនៅទូទាំងក្រុមហ៊ុន នោះការងាររួមនឹងអាចត្រូវបានប្រើ។ អ្នកស្រាវជ្រាវ MIT លោក Tom Malone បាននិយាយអំពី “ គំនិតអស្ចារ្យ ” ។ លោក Geoff Mulgan នៃ UCL និយាយអំពី “ ភាពវៃឆ្លាតក្នុងទ្រង់ទ្រាយធំ ” ។ ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយថ្មីៗនេះនៅឯ MIT បានបង្ហាញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ក្នុងការព្យាករណ៍ចលនាទីផ្សារភាគហ៊ុន។

ប្រព័ន្ធស៊ើបការណ៍កូនកាត់ប្រភេទថ្មីនេះ នឹងជួយឲ្យក្រុមហ៊ុន fintech អាចរកឃើញឧបករណ៍ហិរញ្ញវត្ថុប្រភេទថ្មី។ ក្រុមហ៊ុននឹងអាចបែងចែកធនធាន ប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីផ្សារ។ ភាពវៃឆ្លាតរួមដែល AI​ អាចប្រើបាន អាចកំណត់ឱកាសថ្មី និងរុករកជុំវិញការគំរាមកំហែងពីអ្នកប្រកួតប្រជែងថ្មីៗ។

ចាប់ផ្តើមនៅថ្ងៃស្អែក

ចំណុចចាប់ផ្តើមសម្រាប់នរណាម្នាក់ ដែលកំពុងធ្វើការនៅក្នុងសេវាកម្មហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ គឺត្រូវបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត និងឧបករណ៍បំពាក់ជំនាញរបស់អ្នកជំនាញ ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅកន្លែងធ្វើការ និងជំរុញឱកាសការងាររបស់ពួកគេ។ ស្ថាប័នដូចជា MIT, Oxford, Cambridge និង Imperial College កំពុងបើកដំណើរការថ្នាក់ថ្មីដើម្បីរៀបចំអ្នកជំនាញផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតដែលអាចប្រើ AI បាន។

សេវាកម្មហិរញ្ញវត្ថុកំពុងសិ្ថតក្នុងការផ្លាស់ប្តូរ ទៅការប្រើប្រាស់បច្ចេកវិទ្យាដូចជា blockchain និងបញ្ញាសិប្បនិម្មិត (ហើយក្នុងពេលឆាប់ៗនេះការគណនាតាមបែប Quantum)។ ខណៈពេលដែលនេះ វាអាចនឹងបង្កើតហានិភ័យ និងបញ្ហាប្រឈមក្នុងរយៈពេលខ្លី វាក៏បង្កើតនូវឱកាសដ៏សំខាន់ក្នុងរយៈពេលមធ្យម និងវែងសម្រាប់ការបត់បែននេះ។

អត្ថបទដកស្រង់ពី Polly Jean Harrison

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត


ថ្ងៃព្រហស្បតិ៍, 26 ខែសីហា 2021 17:25  Purple Fullmoon