BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Erdogan ជជែកអំពីការនាំចេញគ្រាប់ធុញ្ញជាតិជាមួយ Putin និង Zelensky

ថ្ងៃអង្គារ, 12 ខែកក្កដា 2022 16:20  គុន ច័ន្ទរដ្ឋា

DW-

លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយជាមួយនឹងមេដឹកនាំរុស្សីនិងអ៊ុយក្រែនកាលពីថ្ងៃច័ន្ទ ដែលជាការប្រឹងប្រែងជាចុងក្រោយរបស់ទីក្រុង Ankara ដើម្បីបញ្ចុះបញ្ចូលនិងដោះស្រាយជម្លោះលើរឿងគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន។ ទូរគីបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុង Kyiv ចាប់តាំងពីរុស្សីបានបញ្ជូនកងទ័ពចូលទៅឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ តំណាងនៃប្រទេសទាំង២ដែលមានទំនាស់ បានជួបជជែកគ្នានៅក្នុងទីក្រុង Istanbul ក្នុងខែមិនា។ Erdogan បានជំរុញឲ្យលោកប្រធានាធិបតី រុស្សី Vladimir Putin ដើម្បីរៀបចំច្រកល្បៀងមួយដែលគាំទ្រដោយ អង្គការសហប្រជាជាតិ សំរាប់ការនាំចេញគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែនតាមច្រកសមុទ្ទខ្មៅ។ ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋតួរគី ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍។

62436443_303

វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍មួយ អំពីការសន្ទនាតាមទូរស័ព្ទរវាង Erdogan និង Putin ដោយបាននិយាយថា មានការផ្លាស់ប្តូរនូវទស្សនៈទៅលើស្ថានការណ៍ដែលកំពុងបន្តនៅជុំវិញអ៊ុយក្រែន រួមបញ្ចូលទាំងបរិបទក្នុងការខិតខំប្រឹងប្រែងសហការណ៍គ្នានៅក្នុងសមុទ្ទខ្មៅនិងការនាំចេញនូវគ្រាប់ធុញ្ញជាតិទៅកាន់ទីផ្សារពិភពលោក។ អ៊ុយក្រែនគឺជាប្រទេសដែលធំជាងគេក្នុងផលិតគ្រាប់ធុញ្ញជាតិ ដែលបានបង្កើតនូវតួលេខជិត១/៥នៃប្រទេសទាំងអស់ដែលនាំចេញ នេះបើយោលទៅតាមទិន្នន័យជាផ្លូវការ។ ប៉ុន្តែចាប់តាំងពីចាប់ផ្តើមមានទំនាស់ អ៊ុយក្រែនមិនអាចនឹងប្រើប្រាស់កំពង់ផែរបស់ខ្លួនជាបន្តទៀតទេ ដែលជាកន្លែងដ៏សំខាន់ក្នុងការនាំចេញ។

ការថយចុះនូវការផ្គត់ផ្គង់គ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែនបានជួយនាំឲ្យតម្លៃម្ហូបអាហារក្នុងពិភពលោកឡើងថ្លៃនៅក្នុងអត្រាដ៏ខ្ពស់បំផុត ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីអនាគតសន្តិសុខស្បៀង។ សំរាប់ផ្នែករបស់ខ្លួន លោកប្រធានាធិបតីអ៊ុយក្រែប Volodymyr Zelensky បានថ្លែងអំណរគុណចំពោះលោក Erdogan ក្នុងការសម្តែងនូវសាមាន្យចិត្តលើការស្លាប់របស់ជនស៊ីវិលក្នុងសង្រ្គាម ដោយបានបន្ថែមថា លោកអបអរសាទរចំពោះការគាំទ្ររបស់ទួរគី។ “យើងបានជជែកគ្នានូវសារៈសំខាន់នៃការលើកចេញនៃការរាំងខ្ទប់កំពង់ផែអ៊ុយក្រែននិងបន្តការនាំចេញគ្រាប់ធុញ្ញជាតិ” Zelensky បានសរសេរ។

អ.ស.ប. បានដាក់ស្នើរនូវផែនការមួយដែលនឹងបង្កើតនូវច្រករបៀងដែលប្រកបទៅដោយសុវត្តិភាពដើម្បីឲ្យគ្រាប់ធុញ្ញជាតិឆ្លងកាត់ រៀបចំឲ្យដឹងពីមីនដែលបានរាយជុំវិញ។ ប៉ុន្តែសំណើរនេះបានទទួលនូវការគាំទ្រមានកំណត់ពីខាងទាំងរុស្សីនិងអ៊ុយក្រែន។ នៅក្នុងចន្លោះពេលនោះ ៣០% នៃគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែនដែលកំពុងបាននាំចេញតាមនាវាពីកំពង់ផែ៣នៃទន្លេ Danube នៅភាគខាងត្បូងឆៀងខាងលិចអ៊ុយក្រែន។ ទីក្រុង Kyiv បានព្យាយាមដឹកគ្រាប់ធុញ្ញជាតិកាត់តាមព្រំប្រទល់ចំនួន១២របស់ប្រទេសអឺរ៉ុប ប៉ុន្តែវាមានការរាំងស្ទះមួយដោយសាររថយន្តត្រូវរង់ចាំតម្រៀបជាជួរអស់រយះពេលជាច្រើនថ្ងៃ៕


ថ្ងៃអង្គារ, 12 ខែកក្កដា 2022 16:20  គុន ច័ន្ទរដ្ឋា