BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីទួរគី Erdogan និយាយថាលោកនឹងធ្វើការជាមួយ Putin ដើម្បីប្រែក្លាយទួរគីឲ្យទៅជាទីស្នាក់ការឧស្ម័នធម្មជាតិ

ថ្ងៃសុក្រ, 21 ខែតុលា 2022 08:55  គុន ច័ន្ទរដ្ឋា

2022-10-21 08.50.31 (1)

Insider-

លោកប្រធានាធិបតី Putin ដែលមានផែនការលក់ឧស្ម័នធម្មជាតិដោយផ្ទាល់ទៅអឺរ៉ុបដែលត្រូវបានគេទាត់ចោល ឥឡូវនេះបានចុះបញ្ជីរប្រទេសទួរគីដើម្បីជួយលក់ប្រេងទៅកាន់ទ្វីបនោះជំនួសវិញ។ កាលពីថ្ងៃពុធលោកប្រធានាធិបតីទួរគី Tayyyip Erdogan បាននិយាយថាប្រទេសរបស់លោកនឹងធ្វើការជាមួយរុស្សីដើម្បីបង្កើតនៅទីស្នាក់ការឧស្ម័នធម្មជាតិទីភ្នាក់ងារទួរគី Analdolu បានរាយការណ៍។ ការវិវត្តិន៍បានលេចចេញមកមួយសប្តាហ៍បន្ទាប់ពី Putin បានស្នើរផ្តល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិសារជាថ្មីទៅកាន់អឺរ៉ុបតាមរយៈទួរគី។ វាជាសំណើរសុំមួយដែលធ្វើឲ្យមន្ត្រីទួរគីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

“នេះគឺជាលើកទី១ដែលយើងបានលឺអំពីរឿងនេះ” ដូច្នេះនេះជារឿងប្រញ៉ាប់ពេកក្នុងការគណនា។ រដ្ឋមន្ត្រីក្រសួងឋាមពលទួរគី Fatith Donmez បាននិយាយក្នុងពេលនេះ “មានរឿងដែលត្រូវជជែកគ្នា”។ Putin និង Edorgan បានជួបជជែកគ្នាមួយថ្ងៃបន្ទាប់ពី Putin បានផ្តល់យោបល់នៃផែនការនោះ ហើយមេដឹកនាំទួរគីបាននិយាយកាលពីថ្ងៃទី១៤ខែតុលាថា អាជ្ញាធរឋាមពលមកពីប្រទេសទាំង២នឹងចាប់ផ្តើមធ្វើការនៅលើសំណើរនេះជាបន្ទាន់។ "យើងនឹងបង្កើតទីស្នាក់ការនៅទីនេះ ដែលឧស្ម័នធម្មជាតិទួរគី មកពីរុស្សី" Erdogan បាននិយាយ តាមរយៈទីភ្នាក់ងារ Andolu ដោយយោងទៅតាមឧស្ម័នមកពីរុស្សីជារបស់ទួរគី។

“នៅក្នុងពាក្យសម្តីផ្ទាល់របស់លោក Putin បានប្រកាសទៅកាន់ពិភពលោកថា អឺរ៉ុបអាចនឹងទទួលឧស្ម័នរបស់ខ្លួនពីទួរគី” Erdogan បានបន្ថែមទៅកាន់សមាជិកនៃគណបក្សរបស់លោក AK នៅក្នុងសភាកាលពីថ្ងៃពុធតាមរយៈ Andolu។ ទួរគីមានមហិច្ឆិតាជាយូរលង់មកហើយក្នុងការចង់ក្លាយទៅជាទីស្នាក់ការនៃឋាមពល។ Erdogan បានប្រកាសគាំទ្រជាសាធារណៈយ៉ាងរហ័សអំពីសំណើរសុំរបស់ Putin សំរាប់ទីស្នាក់ការនៃឋាមពលនៅក្នុងប្រទេសទួរគី ដែលបានបង្ហាញនូវចំណងទាក់ទងយ៉ាងស៊ីជម្រៅជាមួយនឹងទីក្រុងមូស្គូ និង Ankara  ជាកាវិវត្តិន៍ដែលធ្វើឲ្យមានការព្រួយបារម្ភពីលោកខាងលិច៕

ទួរគីដែលជាសមជិក NATO មួយដែរ ហើយនិងប្រទេសជាសមាជិកភាពសំរាប់សហគមន៍អឺរ៉ុបបានថ្កោលទោសរុស្សីក្នុងការឈ្លានពានទៅលើអ៊ុយក្រែន ប៉ុន្តែមិនបានដាក់ទណ្ឌកម្មរុស្សី ឬក៏បានបិទដែនអាកាសរបស់ខ្លួនទៅកាន់ប្រទេសនោះទេរុស្សីគឺជាប្រទេសដៃគូរពាណិជ្ជកម្មដ៏ធំរបស់ទួរគី។ ទំនាក់ទំនង Erfogan ជាមួយ Putin បានលេចចេញមកចំនួន៣សប្តាហ៍បន្ទាប់ពីមានការបែកធ្លាយ ដែលត្រូវបានគេរកឃើញលើបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបញ្ចូនឧស្ម័នធម្មជាតិពីរុស្សីទៅកាន់អាល្លឺម៉ង់។ បំពង់បង្ហូរឧស្ម័នទាំង២ដែលនៅក្រោមសមុទ្ទបាល់ទិកត្រូវបានខូចខាត ដែល Finland និង Sweden បានប្រាប់ UN ថាវាបណ្តាលមកពីជាតិផ្ទុះ TNT ជាច្រើនរយផោន។


ថ្ងៃសុក្រ, 21 ខែតុលា 2022 08:55  គុន ច័ន្ទរដ្ឋា